កូនស្រីរបស់លោក ថាក់ស៊ីន

គណបក្សភឿថៃជ្រើសតាំងកូនស្រីរបស់លោក ថាក់ស៊ីន ឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី


សមាជិកសភាតំណាងរាស្រ្តរបស់ប្រទេសថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ សប្ដាហ៍នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីតុលាការធម្មនុញ្ញថៃបានចេញដីកាបង្គាប់ឱ្យដកលោក ស្រ៊ីថា ថាវីស៊ីន ចេញពីតំណែងកាលពីថ្ងៃពុធ ខណះគណបក្សភឿថៃបានជ្រើសតាំងលោកស្រី ផៃតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីរបស់លោក ថាក់ស៊ីន ឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយរបស់កាសែត The Nation។
កូនស្រីរបស់លោក ថាក់ស៊ីន
ដោយ

នៅទីបំផុតលោកស្រី ផៃតងតាន ស៊ីណាវ៉ាត្រា កូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានសមាជិកប្រតិបត្តិរបស់គណបក្សភឿថៃ ជ្រើសតាំងឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ជំនួសលោក ស្រ៊ីថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ពីតំណែងកាលពីពេលថ្មីៗក្រោមបទចោទបំពានច្បាប់ធម្មនុញ្ញថៃ។

ទោះជាយ៉ាងណា លោកស្រី ផៃតងតាន ស៊ីណាវ៉ាត្រា ដែលត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីជំនួសលោក ចៃកាសេម នីទីសិរី នេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីពីសំណាក់សភានៅសុក្រ សប្តាហ៍នេះ ដោយនឹងមានបេក្ខភាពឈរឈ្មោះមកពីតំណាងគណបក្សចំនួន៤ផ្សេងទៀតចូលរួមប្រកួតប្រជែង។

លោក អាផាត សុខានន្ទ (Arpath Sukhanunth) អគ្គលេខាធិការសភាបាននិយាយថា ប្រធានរដ្ឋសភាថៃលោក វ៉ាន មូហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានកោះហៅសមាជិកសភាទាំង៥០០រូបកាលពីល្ងាចថ្ងៃពុធ ឱ្យជួបប្រជុំគ្នានៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក ស៊្រីថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃដកចេញពីតំណែង ក្រោមការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅថៃ កំពុងប្រឈមនឹងសម្ពាធហានិភ័យនយោបាយ

ព័ត៌មាន
ក្រុមអ្នកវិភាគបានអះអាងថា បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពពិបាកនឹងទស្សន៍ទាយ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចទម្លាក់លោក ស្រ៊ីថា ថាវីស៊ី…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនិងជាប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ