មេដឹកនាំថៃ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ី សង្កត់ធ្ងន់ថា ការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួរតែជាអាទិភាពកំពូលសម្រាប់តំបន់អាស៊ី


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានថ្លែងក្នុងវេទិកាអនាគតអាស៊ី (Future of Asia Forum)ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ពិតជាមានសារសំខាន់ណាស់នៅក្នុងការជំរុញការវិនិយោគនៅតំបន់អាស៊ី ហើយការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គួរតែជាអាទិភាពកំពូលសម្រាប់តំបន់ ខណៈដែលលោកចាប់ផ្ដើមធ្វើយុទ្ធនាការទូទាំងពិភពលោក ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
មេដឹកនាំថៃ
ដោយ

ពីវេទិកាអនាគតអាស៊ី ដែលរៀបចំដោយសារព័ត៌មានជប៉ុន Nikkei ក្នុងប្រទេសជប៉ុន នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួរតែជាអាទិភាព​កំពូលសម្រាប់តំបន់អាស៊ី។ លោកបានអះអាងថា ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥ ជាមួយ១៩ប្រទេស ហើយកំពុងចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន៧ផ្សេងទៀតជាមួយប្រទេសជាច្រើនរួមទាំងជាមួយសហភាពអឺរ៉ុបផងដែរ។

ក្នុងនាមជាអតីតមហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ចាប់តាំងពីលោកជាប់ឆ្នោត និងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ២០២៣ មក ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ប្រទេសថៃ។ មុនពេលអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់វេទិកាអនាគតអាស៊ីលោក ថាវីស៊ីន បានធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងអ៊ីតាលី។

លោក ថាវីស៊ីន បានថ្លែងថា អាស៊ីគួរតែបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល។

លោក ថាវីស៊ីន បានលើកសរសើរពីភាពជោគជ័យដ៏ធំធេងនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក បើគិតពីទំហំសេដ្ឋកិច្ច ដែលប្រមូលផ្តុំបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរួមទាំងប្រទេសជប៉ុន និងមហាយក្សចិន ផងដែរ។

សូមបញ្ជាក់ថា ប្រទេសថៃ ក៏បានដាក់លិខិតជាផ្លូវការសុំចូលរួមជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលសមាជិកភាគច្រើនសុទ្ធតែជាប្រទេសជឿនលឿនលោកខាងលិចផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចថៃ៕

ដោយ: តែម សខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ាគីស្ថាន ដែលកំពុងហ៊ុំព័ទ្ធដោយបំណុលស្នើឱ្យចិន បន្ធូរបន្ថយបំណុល១៥ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសប៉ាគីស្ថាន ដែលកំពុងជួបវិបត្តិជាប់គាំងសាច់ប្រាក់ និងហ៊ុំព័ទ្ធដោយបំណុលបានស្នើឱ្យរដ្ឋាភិបាលចិន ជួយបន្ធូរបន្ថយបំណុលថាមពលអគ្គិសនី ដែលខ្…

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗពីរអះអាងថា ខ្លួនមានសមត្ថភាពអាចប្រតិបត្តិការអាវុធរបស់ចិនពីចម្ងាយ

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីប ឫបន្ទះសៀឃ្វីធំៗនៅលើពិភពលោកបានអះអាងថា ពួកគេអាចមានសមត្ថភាពផ្តាច់ប្រតិបត្តិការអាវុធចិន មិនឱ្យមានប្រសិទ្ធភាពពីចម្ងាយបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ