អត្ថបទក្រុមហ៊ុន

ជ័យលាភីទាំងបីនៃកម្មវិធី HEINEKEN SUSTAINATHON ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីក្រុមហ៊ុន STARTUP FACTORY


កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានាបានលើកឡើងពីគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់អ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី និងអ្នកជំនាញឧស្សាហកម្ម នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ជ័យលាភីទាំងបីនៃកម្មវិធី HEINEKEN SUSTAINATHON ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីក្រុមហ៊ុន STARTUP FACTORY

ដោយ​បើក​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជា​ការប្រកួតប្រជែង​ដែល​ផ្តោត​លើនិរន្តរភាព ដែល​អញ្ជើញបេក្ខជនបេក្ខនារី​ (អាយុយ៉ាងតិច ១៨​ឆ្នាំ) ឱ្យ​ចូល​រួមក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ជា​ផ្នែកមួយ​នៃការ​ប្រកួតប្រជែងលើក​ដំបូង​​ស្ថិត​ក្រោម​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ” ក្រុមចូលរួម​ប្រកួត​ប្រជែងចំនួន២០ ក្រុម (មាន​អ្នក​ចូលរួម​សរុប ៧៨​នាក់) មាន​រយៈ​ពេល ៤៨​ម៉ោង​ ​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុម​ចំនួន​បីត្រូវ​បាន​ជ្រើសរើស​ជា​ជាជ័យលាភីកំពូលទាំង​៣ ដើម្បីបិទ​បញ្ចប់​ការប្រកួត​ប្រជែង​ជុំទីមួយនេះ។

សម្រាប់​វគ្គបន្ទាប់ ជ័យលាភី​ទាំងបីក្រុម​នឹងមានឱកាស​​​​ដុសខាត់​គម្រោងដែល​ពួកគេ​បាន​ស្នើ​​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញផ្នែក​អាជីវកម្ម​បង្កើត​ថ្មី​​​ក្នុង​ដំណាក់​កាល​ហ្វឹក​​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ពួកគេ​​នឹង​​ប្រកួត​ប្រជែង​​ក្នុង​ព្រឹត្តិការណ៍​​​ផ្តាច់ព្រ័ត្រ​​ដ៏​ធំ​មួយ​​មួយ​​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅក្នុង​​ឆ្នាំ​​នេះ ជាពេល​ដែលនឹង​​មានការ​ប្រកាសក្រុមជ័យលាភីផ្តាច់ព្រ័ត្រក្នុងចំណោមក្រុមដែលបានបានជ្រើសរើសទាំងបី៕

លោកស្រី Jitka Markova នាយិកា​ក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍​ថា៖ «យើង​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​​ទៅ​លើ​អ្នក​ចូលរួមទាំងអស់ និង​​គំនិត​ប្រកបដោយ​ស្តង់ដារ​ខ្ពស់របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើក​ដំបូង​ដែល​មិន​ធ្លាប់​មានសម្រាប់​ការ​ប្រកួតប្រជែង​បែប​នេះ​​នៅ​​កម្ពុជា ដែល​ផ្តោតលើ​គំនិត​​ច្នៃប្រឌិតប្រកបដោយ​​​​និរន្តរភាព។ យើងមានមោទនៈភាពចំពោះអ្នកគ្រប់គ្នាដែលធ្វើ​បាន​យ៉ាង​ល្អ​បំផុត ហើយយើង​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​​ជាមួយ​បេក្ខជនបេក្ខនារី​ដែល​ជាប់​ជុំ​ចុងក្រោយ​ទាំង​អស់ ដើម្បី​គាំទ្រពួកគេ​ក្នុង​ដំណាក់​កាលបន្ទាប់​​»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន ហ៊ិននីគែន គ្រុប គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។ បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិកា​​ផ្នែកកិច្ចការសាជីវកម្ម​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមាន​ប្រសាសន៍​ថា៖ «វា​ជា​ការ​​​​​​ចាប់​​ផ្តើមឆ្នាំថ្មីដ៏​អស្ចារ្យមួយ ដោយបាន​ជួប​មនុស្ស​ជំនាន់ថ្មីជា​ច្រើន​នាក់​ដែលនឹងបង្កើត​អនាគត​របស់​យើង និង​បង្កើន​កិច្ចសន្ទនា​សំខាន់ៗ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព​ជា​មួយគ្នា។ និរន្តរភាព និងការ​ទទួល​ខុសត្រូវ​គឺ​ជាផ្នែក​មួយ​នៃឬស​គល់ (DNA) របស់​ក្រុមហ៊ុន ហ៊ិននីគែន អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ ហើយ​យើង​តែងតែ​​លើកទឹក​ចិត្ត​អ្នក​ប្រើប្រាស់​ឱ្យ​ពិសាដោយការ​ទទួល​​ខុស​ត្រូវ។ យើង​បង្កើត​បទពិសោធ​ដ៏អស្ចារ្យ​សម្រាប់​អតិថិជន និង​អ្នកប្រើ​ប្រាស់ជាមួយ​នឹង​ម៉ាក​យីហោល្បី​ៗនៅ​ក្នុងស្រុក​ និង​​​នៅទូទាំង​ពិភពលោក​របស់​យើង ហើយ​យើង​ជឿជាក់​ថា តាម​រយៈការ​ធ្វើ​ឱ្យមាន​​​ការពិសារ​​​​​ដោយ​​ការ​ទទួល​ខុសត្រូវ និង​ក្នុង​កម្រិត​សម​ល្ម​ម វានឹង​ធ្វើ​ឱ្យ​បទពិសោធ​ទាំងនេះ​កាន់តែ​ប្រសើរ​ឡើង។ ដូច្នេះ​យើង​អាច​ធ្វើកិច្ចការ​​បន្ថែមទៀត​ដើម្បី​ញ៉ាំង​ឱ្យ​មនុស្ស​ជួបជុំ​គ្នា​ប្រកប​ដោយភាពរីករាយ​ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​​ដែល​​ពិត​​ជា​​មិន​​អាច​​បំភ្លេច​​បាន»។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​(សម្រាប់តែអ្នកដែលមានអាយុ ១៨ឆ្នាំ​ឡើងទៅប៉ុណ្ណោះ) របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ជា​ផ្នែកមួយ​​នៃ​យុទ្ធនាការ “ធ្វើឱ្យ​ប្រទេសកម្ពុជា​កាន់តែ​ប្រសើរ” របស់​ក្រុមហ៊ុន៖

- ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/

- ទំព័រ​ LinkedIn របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖

https://www.linkedin.com/company/heinekencambodia/




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានបូក៣ក្នុងឆ្នាំ២០២៣ នឹងនៅតែមានកម្រិតទាប ទោះចិនបើកប្រទេសឡើងវិញក៏ដោយ

ព័ត៌មាន
ការបើកប្រទេសឡើងវិញរបស់ចិននឹងផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់ការជំរុញសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ាន+៣ ដែលរួមមាន ចិនខ្លួនឯង ជប៉ុន និងកូរ៉េ…

រំលស់ម៉ូតូ បានអាំងប៉ាវពី អេ អឹម ខេ

ព័ត៌មាន
ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការផ្តល់ជូនពិសេស “រំលស់ម៉ូតូ បានអាំងប៉ាវ”។ សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ