ក្រុមហ៊ុនផលិតរថយន្ត

ក្រុមហ៊ុនផលិតរថយន្តធំៗ៣របស់ជប៉ុន រួមកម្លាំងគ្នា ដើម្បីប្រជែងជាមួយក្រុមហ៊ុន Tesla


ក្រុមហ៊ុនផលិតរថយន្តធំៗ៣របស់ជប៉ុន រួមមានក្រុមហ៊ុន Honda, ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi បានពួតដៃគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាគូប្រជែងមួយចំនួនរួមទាំងក្រុមហ៊ុន Tesla ដ៏ល្បីល្បាញបំផុតនៅសហរដ្ឋអាម៉េរិកផងដែរ។
ក្រុមហ៊ុនផលិតរថយន្ត
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia តាមរយៈសម្ព័ន្ធភាពរបស់ក្រុមហ៊ុនទាំង៣នេះ នឹងមានការបែងចែកឧស្សាហកម្មរថយន្តនៅប្រទេសជប៉ុនជាពីរក្រុម ដោយមួយក្រុម គឺជាសម្ព័ន្ធរវាងក្រុមហ៊ុនទាំង៣ ដែលអាចលក់រថយន្តរួមគ្នាប្រចាំឆ្នាំបានជាង៨លានគ្រឿង និងមួយក្រុមទៀត គឺក្រុមហ៊ុន Toyota ចងសម្ព័ន្ធភាពជាមួយនឹងក្រុមហ៊ុន Subaru ក្រុមហ៊ុន Mazda និងក្រុមហ៊ុនផ្សេងទៀតជាមួយនឹងការលក់រួមគ្នាប្រហែល១៦លានគ្រឿង។

ការចងសម្ព័ន្ធរវាងក្រុមហ៊ុនទាំងបីនេះ ធ្វើឡើងក្រោយក្រុមហ៊ុនថ្មីមួយចំនួនបានគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីដូចជាក្រុមហ៊ុន Tesla និងក្រុមហ៊ុន BYD របស់ចិនជាដើម។ បើតាមក្រុមហ៊ុនស្រាវជ្រាវ MarkLines ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា ក្រុមហ៊ុន Tesla បាននាំមុខគេលើចំណែកទីផ្សាររថយន្តអគ្គិសនីជាសកលនៅឆ្នាំ២០២៣ ក្នុងអត្រាជិត២០% រីឯក្រុមហ៊ុនចិន បានក្តោបចំណែកទីផ្សារ១៦% ខណៈក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានទទួលជោគជ័យក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន QUICK FactSet បានបង្ហាញថា ការចំណាយរបស់ក្រុមហ៊ុនទាំងបីនេះនៅមានកម្រិតទាបជាងក្រុមហ៊ុន Tesla នៅឡើយ ដោយក្រុមហ៊ុន Tesla បានបង្កើនការចំណាយដើមទុន២៤% ដល់ជិត១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ចំណែកការចំណាយរបស់ក្រុមហ៊ុនជប៉ុនទាំង៣នេះមានចំនួនជាង៦ពាន់លានដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមមហាសេដ្ឋីរបស់ចិន ចាត់ចែងទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីណាខ្លះ ក្រោយសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ?

ព័ត៌មាន
ស្របពេលមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកកំពុងបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ច ក្រោយជួបវិបត្តិធ្ងន់ធ្ងរផ្ទួនៗ ជាពិសេសវ…

តើឧស្សាហកម្មរ៉ែនីកែលរបស់ឥណ្ឌូនេស៊ី ដែលក្តោមចំណែកទីផ្សារពិភពលោកជាង៤០% ភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនចិន ឬ?

ព័ត៌មាន
រ៉ែនីកែលត្រូវបានគេដឹងថា ជារ៉ែកម្រចាំបាច់បំផុតសម្រាប់ផលិតកម្មអាគុយ ដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តអគ្គិសនី។ ឥណ្ឌូនេស៊ីជាជម្រុករ៉ែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ