ក្រុមមហាសេដ្ឋី

កំពូលមហាសេដ្ឋីអាម៉េរិក១រូប លក់ភាគហ៊ុនធនាគារ Bank of America ដល់ទៅជិត៤ពាន់លានដុល្លារ


ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងដោយមហាសេដ្ឋីអាម៉េរិក គឺលោក វ៉ារិន បូហ្វហ្វេត (Warren Buffett) បានពង្រីកការលក់ភាគហ៊ុនរបស់ធនាគារ Bank of America ដល់ទៅជិត៤ពាន់លានដុល្លារ។ មកដល់ពេលនេះគេមិនទាន់ដឹងថា តើអ្វីនៅពីក្រោយការសម្រេចចិត្តនេះនៅឡើយទេ ដោយគេគ្រាន់តែដឹងថា ការលក់នេះ គឺក្រោយពេលដែលតម្លៃភាគហ៊ុនរបស់ធនាគារកើនឡើងបន្តិច។
ក្រុមមហាសេដ្ឋី
ដោយ

ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងដោយលោក វ៉ារិន បូហ្វហ្វេត បានសម្រេចចិត្តលក់ភាគហ៊ុនរបស់ធនាគារ Bank of America ប្រមាណជាង១៩លានហ៊ុនក្នុងតម្លៃប្រហែល៧៧៩លានដុល្លារអាម៉េ​រិក នៅចន្លោះថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ សារព័ត៌មាន the Edge បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា មក លោក បូហ្វហ្វេត បានប្រកាសលក់ភាគហ៊ុនរបស់ធនាគារ Bank of America ជាបន្តបន្ទាប់សរុបជាង៩០លានភាគហ៊ុន ដែលមានតម្លៃសរុបជិត៤ពាន់លានដុល្លារអាម៉េរិក។

មកដល់ពេលនេះ ធនាគារ Bank of America ដែលមានមូលដ្ឋាននៅរដ្ឋ ខារ៉ូលីណា ភាគខាងជើង គឺមានហ៊ុនសរុបប្រមាណជា៩៤២លានហ៊ុន គិតជាទឹកប្រាក់សរុបជាង៣៧ពាន់លានដុល្លារ ហើយចំណែកហ៊ុន ដែលលោក បូហ្វហ្វេត ប្រកាសលក់ចេញនោះ គឺមានទំហំប្រមាណត្រឹមជាង១២%បន្តិចប៉ុណ្ណោះ។

ការលក់នេះ បានចាប់ផ្តើមបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ធនាគារ Bank of America បានកើនឡើងប្រហែល២% ទៅ៣% ចាប់តាំងពីចុងខែតុលា ហើយការសម្រេចចិត្តលក់នេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុន Berkshire កើនឡើងដល់ជាង៤៥ពាន់លានដុល្លារ។ ក្រុមហ៊ុន Berkshire បានវិនិយោគជាបន្តបន្ទាប់នៅក្នុងធនាគារ Bank of America ចាប់តាំងពីឆ្នាំ២០១១ ដោយបានចំណាយទុន ទិញភាគហ៊ុនមានតម្លៃ៥ពាន់លានដុល្លារកាលនោះ។

ការទិញនោះបានបង្ហាញពីទំនុកចិត្តរបស់លោក បូហ្វហ្វេត លើសមត្ថភាពរបស់នាយកប្រតិបត្តិធនាគារ ក្នុងការស្តារធនាគារឱ្យមានសុខភាពល្អឡើងវិញ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ ការសម្រេចចិត្តរបស់លោក បូហ្វហ្វេត បានធ្វើឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា ធនាគារ ដូចឆ័រ ប៊ែង (Deutsche Bank) កំពុងបញ្ចេញប្រាក់កម្ចីចំនួន១ពាន់លានដុល្លារ ដើម្បីគាំទ្រកម្មវិធីកម្ចីអចលនទ្រព្យនៅសហរដ្ឋអាម៉េ​រិក។

ការសម្រេចចិត្ត​របស់ ធនាគារ Deutsche Bank ដែលមានមូលដ្ឋាននៅទីក្រុងហ្វ្រែងហ្វើត កំពុងជួយសម្រាលនៅក្នុងដំណើរការសង្គ្រោះដើមទុនមួយចំនួននៅក្នុងវិស័យអចលនទ្រព្យនៅអាម៉េរិក ស្របពេលដែលគេដឹងថា ធនាគារនេះជាធនាគាមួយដែលកំពុងតែចាប់អារម្មណ៍នឹងគម្រោង អភិវឌ្ឍន៍អចលនទ្រព្យនៅសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ មានមហិច្ឆតាប្រែក្លាយប្រទេសជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់

ព័ត៌មាន
ថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បន្តដាក់មហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលក្រុមប្រឹក្សាវិនិយោគ …

ធនាគារពិភពលោកព្រមានថា ជាង១០០ប្រទេស ប្រឈមហានិភ័យជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម

ព័ត៌មាន
ធនាគារពិភពលោក ឬ World Bank បានព្រមានតាមរយៈរបាយការណ៍របស់ខ្លួនថា មានប្រទេសរហូតដល់ទៅជាង១០០ប្រទេសរួមទាំងមហាយក្សចិន និងឥណ្ឌាផង កំពុងប្រឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ