មហាសេដ្ឋីអាម៉េរិក

កំពូលមហាសេដ្ឋីអាម៉េរិក វ៉ារ៉េន ប៊ូហ្វេត ប្រកាសទុកទ្រព្យសម្បត្តិរហូតដល់១៤៤ពាន់លានដុល្លារ ដើម្បីឱ្យកូនធ្វើការងារមនុស្សធម៌


លោក វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) កំពូលមហាសេដ្ឋីអាម៉េរិក វ័យ៩៤ឆ្នាំ បានប្រកាសទុកទ្រព្យសម្បត្តិមានតម្លៃរហូតដល់១៤៤ពាន់លានដុល្លាររបស់ក្រុមហ៊ុន Berkshire Hathaway ឲ្យកូនប្រុសស្រីទាំង៣រូបរបស់លោកចាត់ចែង ដើម្បីធ្វើកិច្ចការងារមនុស្សធម៌នៅលើពិភពលោក។ ឆ្លើយតបទៅនឹងការប្រកាសរបស់ឪពុក កូនៗរបស់លោកបានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចហើយដើម្បីធ្វើកិច្ចការនេះ។
មហាសេដ្ឋីអាម៉េរិក
ដោយ

កូនប្រុសស្រីទាំង៣រូប ដែលជាបន្តវេនរបស់លោក វ៉ារ៉េន ប៊ូហ្វេត កំពូលមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលមានតម្លៃដ៏មហាសាលបានប្រកាសថា ពួកគេបានត្រៀមខ្លួនជារួចរាល់ហើយ ដើម្បីក្លាយជាកម្លាំងដ៏មានឥទ្ធិពលបំផុតក្នុងការបម្រើសកម្មភាពការងារសប្បុរសធម៌នៅពេលឪពុករបស់ពួកគេ ដែលបច្ចុប្បន្នមានវ័យ៩៤ឆ្នាំ ទទួលមរណភាព។

កាលពី១៨ឆ្នាំមុន លោក ប៊ូហ្វេត ដែលជាម្ចាស់មូលនិធិដ៏ធំមួយរបស់មូលនិធិលោក បៀល ហ្គេត បានប្រកាសថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរហូតដល់១៤៤ពាន់លានដុល្លារទៅឱ្យមូលនិធិលោក បៀល ហ្គេត ចាត់ចែង។ ប៉ុន្តែកាលពីខែមិថុនា លោក ក៏បានប្រកាសកែប្រែពាក្យសម្តីដោយបង្វែរការបរិច្ចាគទ្រព្យសម្បត្តិទាំងនេះទៅឱ្យមូលនិធិសប្បុរសធម៌ ដែលគ្រប់គ្រងដោយកូនទាំង៣នាក់របស់លោកគ្រប់គ្រង និងចាត់ចែងជំនួសវិញ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP បើទោះបីជាកំពូលមហាសេដ្ឋីរូបនេះ មិនបានប្រគល់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់របស់លោកក៏ពិតមែន ប៉ុន្តែលោកបានផ្តាំផ្ញើឲ្យអ្នកបន្តវេនពីលោកបន្តជួយគាំទ្រមូលនិធិលោក បៀល ហ្គេត ជាបន្តទៀត។

ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់លោក ប៊ូហ្វេត ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ កូនប្រុសទី២របស់លោកបាននិយាយថា លោកបានដឹងពីអ្វីដែលឪពុករបស់លោកបានប្រាប់លោក ហើយបងប្អូនបង្កើតរបស់លោក ក៏បានដឹងពីសកម្មភាពមនុស្សធម៌នានាកន្លងមកផងដែរ ប៉ុន្តែការចាត់ចែងទ្រព្យសម្បត្តិត្រូវតែមានភាពវ័យឆ្លាត។

គួរបញ្ជាក់ថា លោក វ៉ារ៉េន ប៊ូហ្វេត បានជួយគាំទ្រមូលនិធិលោក បៀល ហ្គេត ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦ ដោយមកដល់ពេលនេះលោកបានបរិច្ចាគថវិកាអស់ប្រមាណ៤៣ពាន់លានដុល្លារហើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន អាចជាមនុស្សចាស់ ក្មេង ឬក៏ជាស្ត្រីលើកដំបូង?

ព័ត៌មាន
បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ ជិត១០នាក់ បានដាក់ពាក្យឈរឈ្មោះឱ្យសមាជិកគណបក្សបោះឆ្នោតជ្រើសរើសឱ្យធ្វើជាមេដឹកនាំគណបក្សនេះ ហើយក៏ក្លាយជានាយករដ្ឋម…

អ្នកជំនាញ ស្នើឱ្យពលរដ្ឋជៀសវាងខ្ចីលុយពីធនាគារមួយទៅសងធនាគារមួយ ដ្បិតវាអាចក្លាយជាបំណុលវ័ណ្ឌក

ព័ត៌មាន
មន្ត្រីជំនាញក្នុងវិស័យហិរញ្ញវត្ថុលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាកូនបំណុល ដែលមានបញ្ហាលំហូរសាច់ប្រាក់ ឬខ្វះលទ្ធភាពក្នុងការសងត្រឡប់ទៅគ្រឹះស្ថានធនាគា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ