សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយចិន ព្រមានចាត់វិធានការ ប្រឆាំងនឹងចំណាត់ការរបស់អឺរ៉ុបជុំវិញការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន


មហាយក្សចិន បានចោទប្រកាន់សហភាពអឺរ៉ុបថា កំពុងព្យាយាមគាបសង្កត់ធ្វើបាបបណ្ដាក្រុមហ៊ុនចិន ហើយបានព្រមានធ្ងន់ៗថា ក្រុងប៉េកាំងនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន ខណៈដែលសហភាពអឺរ៉ុបជិតឈានដល់ថ្ងៃសម្រេចអត្រាពន្ធលើរថយន្តអគ្គិសនី(EV)របស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយចិន ព្រមានចាត់វិធានការ ប្រឆាំងនឹងចំ
ដោយ

រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានលើកឡើងក្នុងជំនួបជាមួយក្រុមធុរជនចិន ក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ក្រុងប៉េកាំង ចង់ដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការសន្ទនា និងជៀសវាងជម្លោះរីកកាន់តែធំមិនអាចគ្រប់គ្រងបាន។ លោកបានលើកឡើងបន្ថែមទៀតថា មេដឹកនាំបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបញ្ជាក់រួចហើយថា ពួកគេមានបំណងបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតពាណិជ្ជកម្មលើក្រុងប៉េកាំង ក្រោមហេតុផលលក់បង្ខូចតម្លៃទីផ្សារ និងការឧបត្ថម្ភធនដោយមិនត្រឹមត្រូវ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាស្អាតដែលរួមមានទាំងរថយន្តអគ្គិសនីផងដែរ។ សហភាពអឺរ៉ុប ត្រូវជូនដំណឹងដល់បណ្ដាក្រុមហ៊ុននាំចេញរថយន្តអគ្គិសនីចិនថា ខ្លួនមានបំណងកំណត់អត្រាពន្ធក្នុងកម្រិតខ្ពស់ណាមួយនៅដើមខែមិថុនា នេះ ហើយអត្រាពន្ធទាំងនោះអាចនឹងចូលជាធរមាននៅមួយខែបន្ទាប់។

ជាការឆ្លើយតប ប្រទេសចិន បានបើកការស៊ើបអង្កេតករណីលក់បង្ខូចតម្លៃទីផ្សារលើស្រាអឺរ៉ុបរួចហើយ ជាពិសេសលើស្រាគោញាក់បារាំងតែម្ដង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានផ្តល់សញ្ញាដែរថា ក្រុងប៉េកាំង​ អាចនឹងសងសឹកវិញលើរថយន្ត និងសាច់ជ្រូករបស់អឺរ៉ុប។

រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានលើកឡើងថា សហភាពអឺរ៉ុប បានប្រើលេសផលិតកម្មឧស្សាហកម្មច្រើនហួសកម្រិត ការប្រកួតប្រជែងមិនយុត្តិធម៌ និងការចោទប្រកាន់ផ្សេងៗទៀត ដើម្បីបើកការស៊ើបអង្កេតលើរថយន្តអគ្គិសនី ផ្លូវដែក ថាមពលសូឡា ឧបករណ៍វេជ្ជសាស្ត្រ និងវិស័យផ្សេងទៀតរបស់ចិន ដែលកត្តាទាំងនេះបានបង្កើនហានិភ័យដែលអាចឈានទៅដល់ការផ្ទុះជម្លោះរវាងមហាយក្សចិន និងសហភាពអឺរ៉ុប។

ទន្ទឹមនេះ លោកបានជំរុញឱ្យសហភាពអឺរ៉ុប បោះចោលនូវគោលនយោបាយគាំពារនិយម ហើយងាកមកស្វែងរកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជំនួសវិញ ដើម្បីទទួលបានដំណោះស្រាយឈ្នះឈ្នះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរចិន ត្រូវបានព្យាករថា នឹងចំណាយជាង៩០០លានដុល្លារលើដំណើរកម្សាន្តក្នុងស្រុកនៅឆ្នាំនេះ

ព័ត៌មាន
ភ្ញៀវទេសចរចិន ដែលកំពុងផ្លាស់ប្តូរអឥរិយាបថធ្វើដំណើរក្នុងដំណើរកម្សាន្តក្នុងស្រុកជំនួសឱ្យការចេញក្រៅប្រទេស ត្រូវបានគេព្យាករថា នឹងជួយបង្កើនចំណូល…

ធនាគារកណ្ដាលវៀតណាម រក្សាកូតាកំណើនឥណទានសម្រាប់ធនាគារក្នុងស្រុក ក្រោយព្រួយបារម្ភពីការកើនឡើងឥណទានខូច

ព័ត៌មាន
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News ធនាគារកណ្ដាលវៀតណាម (SBV) នៅក្នុងឆ្នាំ២០២៤ នេះបានលុបចោលកូតាកំណើនឥណទានសម្រាប់បណ្ដាធនាគារក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ