មហាសេដ្ឋី Elon Musk

លោក ដូណាល់ ត្រាំ នឹងតែងតាំងកំពូលមហាសេដ្ឋី Elon Musk ជាទីប្រឹក្សា បើលោកជាប់ឆ្នោត ហើយអាចនឹងលុបចោលឥណទានពន្ធរថយន្តអគ្គិសនី


អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ថា លោកនឹងតែងតាំងកំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX ឱ្យកាន់មុខតំណែងដ៏សំខាន់មួយក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ឬតួនាទីជាទីប្រឹក្សានៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ប្រសិនបើលោកឈ្នះការបោះឆ្នោតអាណត្តិទី២ ចូលកាន់អំណាចនៅសេតវិមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មហាសេដ្ឋី Elon Musk
ដោយ

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាស​មួយថា នៅពេលលោកឈ្នះការបោះឆ្នោត លោកនឹងផ្ដល់តំណែងដ៏សំខាន់មួយដល់លោក Elon Musk ប្រសិនបើកំពូលមហាសេដ្ឋីរូបនេះយល់ព្រមទទួលយក។

ប៉ុន្តែទន្ទឹមនេះ លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋក៏បានលើកឡើងដែរថា លោកនឹងពិចារណាលុបចោលកម្មវិធីផ្ដល់ឥណទានពន្ធរថយន្តអគ្គិសនី ឬ EV Tax Credit ដែលមានទំហំទឹកប្រាក់៧.៥០០ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនីថ្មីផងដែរ ដែលប្រការនេះអាចជះផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន Tesla ដែលលក់រថយន្តអគ្គិសនី។

ឥណទានពន្ធរថយន្តអគ្គិសនី ជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទិញ និងប្រើប្រាស់រថយន្តអគ្គិសនី។ ឥណទានពន្ធរថយន្តអគ្គិសនីមានគោលដៅកាត់បន្ថយថ្លៃដើម នៃរថយន្តអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ និងដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកមធ្យោបាយដឹកជញ្ជូនដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ គ្រោងរឹតបន្តឹងការប្រើប្រាស់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកនៅតាមសាលា ដើម្បីលើកកម្ពស់ការអប់រំ

ព័ត៌មាន
ក្រសួងអប់រំថៃ គ្រោងដាក់កំហិតលើការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍ទំនាក់ទំនងឌីជីថលរបស់សិស្សនៅតាមសាលារៀន ក្រោយក្រសួងបារម្ភពីការធ្លាក់ចុះគុណភាពអ…

អូស្ត្រាលី ព្រមានពីការខាតបង់២ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះតម្លៃរ៉ែដែក

ព័ត៌មាន
ក្រសួងរតនាគាររបស់ប្រទេសអូស្ត្រាលី បានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី អាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលពន្ធរហូតដល់២ពាន់លានដុល្លារពីការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ