សេដ្ឋកិច្ចអាម៉េរិក

ការសិក្សាថ្មីបង្ហាញថា សេដ្ឋកិច្ចអាម៉េរិក នឹងមានទំនោរចុះខ្សោយ ខណៈអត្រាអ្នកអត់ការងារធ្វើនឹងហក់ឡើងដល់៤,៥% នៅចុងឆ្នាំនេះ


ការសិក្សាថ្មីមួយបានបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធានឹងមានទំនោរធ្លាក់ចុះនៅឆ្នាំក្រោយ។ នៅឆ្នាំនេះសេដ្ឋកិច្ចអាម៉េរិក ត្រូវបានគេព្យាករថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៣% មុនធ្លាក់ចុះដល់២%នៅឆ្នាំ២០២៥ បើទោះបីពពកខ្មៅនៃអត្រាអតិផរណាកំពុងរសាត់សន្លឹមៗទៅរកគោលដៅ២% ដូចការចង់បានរបស់ធនាគារកណ្តាលអាម៉េរិកក៏ដោយ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

អត្រាអ្នកការងារធ្វើនៅសហរដ្ឋអាម៉េរិក ត្រូវបានគេវាយតម្លៃថា នឹងហក់ឡើងដល់៤,៥% នៅចុងឆ្នាំនេះ មានការកើនឡើងបន្តិចបើធៀបនឹងអត្រាបច្ចុប្បន្ន។

​​អាម៉េរិកដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខនៅលើពិភពលោក ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចព្យាករថា នឹងសម្រេចបានកំណើន២,៣% នៅឆ្នាំ២០២៤ នេះ ហើយនឹងបន្តធ្លាក់ចុះដល់២% នៅឆ្នាំ២០២៥។ នេះបើយោងតាមការព្យាកររបស់អ្នកសេដ្ឋកិច្ច ដែលស្ទង់មតិដោយសារព័ត៌មាន Financial Times។

តាមរយៈលទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចអាម៉េរិក បានបង្ហាញពីទំនោរចុះខ្សោយ ខណៈកាលពីពេលកន្លងទៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សហអាម៉េរិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៨% នៅឆ្នាំនេះ។

ការសិក្សាស្រាវជ្រាវថ្មីនេះ ក៏បានព្យាករផងដែរថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិកនឹងហក់ឡើងដល់៤,៥% នៅចុងឆ្នាំនេះ មានការកើនឡើងបន្តិចបើធៀបនឹងអត្រាបច្ចុប្បន្ន ដែលមានក្នុងរង្វង់៤,២%។ ​ចំណែកសន្ទស្សន៍ចំណាយផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ៗ ដែលជាស្នូលសំខាន់នៃរង្វាស់អតិផរណា ដែលជាក្តីកង្វល់របស់ធនាគារកណ្តាលអាម៉េរិក នឹងធ្លាក់ចុះពី២,៦% នៅខែកក្កដា មកនៅត្រឹម២,២% នៅចុងឆ្នាំ បើទោះបីអត្រាអតិផរណាកំពុងបោះជំហានឈានទៅរកគោលដៅ២% ក៏ដោយ។

ការបញ្ចេញរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនេះ ធ្វើឡើងមុនមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ចន្លោះពី០,២៥% ទៅ០,៥០% នៅក្នុងអំឡុងខែកញ្ញានេះ។

អ្នកសេដ្ឋកិច្ចល្បីៗនៅសហរដ្ឋអាម៉េ​រិក៣៧នាក់ ដែលបានចូលរួមឆ្លើយសំណួរក្នុងការស្ទង់មតិរបស់សារព័ត៌មាន Financial Time ចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ពួកគេភាគច្រើនសុទ្ធតែមានទស្សនៈសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ដោយផ្អែកលើសូចនាករសេដ្ឋកិច្ចដែលសហរដ្ឋអាម៉េរិកសម្រេចបានកន្លងមកនេះ។ តាមការរំពឹងទុកធនាគារកណ្តាលអាម៉េ​រិកនឹងប្រជុំគ្នាជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីសម្រេចចិត្តថា នឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន ដែលមានពី៥,២៥% ទៅ៥,៥% ឫយ៉ាងណា៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃផ្ទះនៅក្រុងយ៉ាងហ្គោន ហក់ឡើងថ្លៃស្រឺតៗ ក្រោយសង្គ្រាមស៊ីវិលរីកកាន់តែធំជំរុញឱ្យពលរដ្ឋរត់ពីជនបទសម្រុកទៅរស់នៅផ្ដុំគ្នាក្នុងទីក្រុង

ព័ត៌មាន
ខណៈដែលសង្រ្គាមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា រីករាលដាលកាន់តែធំ ពលរដ្ឋជាច្រើនដែលរស់នៅតាមតំបន់ជនបទបានបង្ខំចិត្តរត់ពីជនបទស្រុកស្រែចម្ការ ស…

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យពង្រឹងស្តង់ដាពេទ្យ និងការបណ្តុះបណ្តាលនិស្សិតពេទ្យ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចាត់ទុកការទម្លាក់ស្តង់ដាលើការបណ្តុះបណ្តាលនិស្សិតពេទ្យ និងការជ្រើសរើសគ្រូពេទ្យ គឺជារឿងមួយដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ