វិស័យអចលនទ្រព្យ

ហេតុអ្វីសេដ្ឋីពាន់លានដុល្លារនៅអាម៉េរិក ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ?


មានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារនៅអាម៉េរិកមួយចំនួន ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្តែងមហាសេដ្ឋីវិនិយោគអចលនទ្រព្យនៅអាម៉េរិក លោក បារី ស្តេនលីច (Barry Sternlicht) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យយក្ស Starwood Capital Group ដែលមានតម្លៃ១១៥ពាន់លានដុល្លារព្រួយបារម្ភថា ធនាគារនៅអាមេរិកជាច្រើន អាចនឹងក្ស័យធនដោយសារបញ្ហាប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ។
វិស័យអចលនទ្រព្យ
ដោយ

សម្រាប់មហាសេដ្ឋីរូបនេះ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅពេលនេះ គឺពិតជាផុយស្រួយខ្លាំងណាស់​។ ហេតុអ្វីសេដ្ឋីពាន់លានដុល្លារនៅអាម៉េរិក ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ?

លោក បារី ស្តេនលីច បានបង្ហើបប្រាប់សារព័ត៌មាន Foutune ថា ធនាគារនៅអាម៉េ​រិក អាចនឹងជួបបញ្ហាក្ស័យធនច្រើន ពោលគឺអាចដូលរលំក្នុងមួយសប្តាហ៍មួយស្ថាប័នធនាគារ ប្រសិនបើបញ្ហាអត្រាការប្រាក់នៅតែខ្ពស់ ពីព្រោះប្រាក់កម្ចីអចលនទ្រព្យ គឺស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើងៗហើយពេលនេះ។

សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យយក្សអាម៉េរិក គឺ Starwood Capital Group ដែលមានតម្លៃវិនិយោគ១១៥ពាន់លានដុល្លារ រូបនេះ បានអះអាងថា នៅពេលនេះស្ថានភាពធនាគារក្នុងតំបន់ និងសហគមន៍ជាង ៤ពាន់ នៅទូទាំងសហរដ្ឋអាម៉េរិក កំពុងតែមានបញ្ហាធំពាក់ព័ន្ធនឹងបញ្ហាប្រាក់កម្ចី ដែលផ្តល់ឲ្យឧស្សាហកម្មអចលនទ្រព្យ ដែលកំពុងតស៊ូក្រាញនៀលប្រឆាំងនឹងអត្រាការប្រាក់ខ្ពស់ បញ្ហាលក់មិនដាច់ និងបញ្ហាអតិផរណារវាងការផ្គត់ផ្គង់ និង ការប្រើប្រាស់។

ជាមួយគ្នានេះដែរ មហាសេដ្ឋីអាម៉េ​រិក រូបនេះ ក៏បានព្រមានអំពីបញ្ហាធ្ងន់ធ្ងរ ដែលបង្កឡើងដោយការកើនឡើងអត្រាការប្រាក់ សម្រាប់វិស័យអចលនទ្រព្យ និងសេវាកម្មធនាគារ ក៏ដូចជាសេដ្ឋកិច្ចអាម៉េ​រិកទាំងមូលផងដែរ។ មហាសេដ្ឋីរូបនេះជឿជាក់ថា ដរាបណាបញ្ហាអត្រាការប្រាក់នៅតែខ្ពស់ នោះហានិភ័យនៅតែបន្តស្ថិតនៅក្នុងស្ថានភាពដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។

មកដល់ពេលនេះតម្លៃលំនៅស្ថានដែលមានតម្លៃសមរម្យនៅសហរដ្ឋអាម៉េ​រិកដែលបានធ្លាក់ចុះតាំងពីត្រីមាសទី២នៃឆ្នាំ២០២២ នៅមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ហើយវាក៏នៅតែបន្តធ្លាក់ចុះប្រមាណ២៧% រីឯគម្រោងអចលនទ្រព្យសម្រាប់អគារការិយាល័យ និងពាណិជ្ជកម្ម គឺកំពុងស្ថិតក្នុងស្ថានភាពកាន់តែពិបាកថែមទៀត។

ដោយឡែក លោក ស្កុត រីស្ល័រ ( Scott Rechler) នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ RXR ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា ធនាគារក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាដោយសារអត្រាការប្រាក់ខ្ពស់ ហើយគម្រោងអចលនទ្រព្យលក់មិនចេញ។ លោកបានអះអាងថា ស្ថានភាពនេះអាចនឹងប្រសើរ ប្រសិនបើធនាគារកណ្តាលអាចសម្រួលបញ្ហាអត្រាការប្រាក់បានលឿន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ?

ព័ត៌មាន
តើមានកត្តាសំខាន់អ្វីជំរុញឱ្យរដ្ឋាភិបាលថៃ គ្រោងដាក់ដំណាំកញ្ឆាក្នុងបញ្ជីគ្រឿងញៀនឡើងវិញ? នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពី…

តើមហាយក្សចិន សម្រុកទិញមាសស្តុកទុក ដើម្បីបញ្ចប់អានុភាពនៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណា?

ព័ត៌មាន
តើមហាយក្សចិន សម្រុកទិញមាសស្តុកទុកយ៉ាងច្រើន គឺដើម្បីបញ្ចប់អានុភាពឬឥទ្ធិពល នៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ