អាម៉េរិកអនុម័តច្បាប់

ព្រឹទ្ធសភាអាម៉េរិកអនុម័តច្បាប់ បង្ខំឱ្យក្រុមហ៊ុនគ្រប់គ្រង TikTok លក់ភាគហ៊ុន ឬដកប្រតិបត្តិការពីសហរដ្ឋអាម៉េរិក


ព្រឹទ្ធសភាអាម៉េរិក បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ប្រឆាំងនឹង TikTok ដោយតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance ដកប្រតិបត្តិការ TikTok ចេញពីសហរដ្ឋអាម៉េរិក ឫក៏លក់ភាគហ៊ុនចោលក្នុងរយៈពេល៩ខែ។ ពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តនេះ ក្រុមហ៊ុន ByteDance មិនបានប្រតិកម្មភ្លាមៗនោះទេ ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសប្រាប់បុគ្គលិកថា ខ្លួននឹងតស៊ូតាមផ្លូវច្បាប់បន្តទៀត ដើម្បីការពារអ្នកប្រើប្រាស់ជាជនជាតិអាម៉េរិកដែលកំពុងប្រើ TikTok ប្រមាណ១៧០លានគណនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាម៉េរិកអនុម័តច្បាប់
ដោយ

ព្រឹទ្ធសភាអាម៉េ​រិកបានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីបង្ខំឲ្យក្រុមហ៊ុនចិន ByteDance ដកខ្លួនចេញពីប្រតិបត្តិការ TikTok នៅសហរដ្ឋអាម៉េ​រិក ខណៈដែលបណ្តាញសង្គមដ៏ល្បីល្បាញមួយនេះ មានពលរដ្ឋអាមេរិកកំពុងតែប្រើប្រាស់ជាង១៧០លានគណនី។

លោក ម៉ាកូ រូប៊ីអូ (Marco Rubio )ព្រឹទ្ធសមាជិកអាម៉េ​រិក បាននិយាយថា អាម៉េ​រិកបានអនុញ្ញាតឱ្យគណបក្សកុម្មុយនិស្តចិនគ្រប់គ្រងកម្មវិធីដ៏ពេញនិយមបំផុតមួយនៅអាម៉េ​រិកយូរហើយ ដូច្នេះច្បាប់ថ្មីនឹងតម្រូវឱ្យម្ចាស់ភាគហ៊ុនចិន ដកខ្លួនចេញពីកម្មវិធីនេះឬ មួយបញ្ឈប់ប្រតិបត្តិការនៅអាម៉េ​រិកតែម្តង។ ក្រោយព្រឹទ្ធសមាជិកអនុម័ត លោក ចួ បៃដិន ប្រធានាធិបតីអាម៉េ​រិកបាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ នៅថ្ងៃពុធនេះ។

ដោយឡែក TikTok មិនបានប្រតិកម្មភ្លាមៗទៅនឹងការអនុម័តនោះទេ ប៉ុន្តែកាលពីចុងសប្តាហ៍មុន ក្រុមហ៊ុនបានប្រាប់និយោជិតរបស់ខ្លួនថា ក្រុមហ៊ុននឹងស្វែងរកការសម្រេចតាមផ្លូវតុលាការជាប្រញាប់ ដើម្បីព្យាយាមរារាំងការអនុវត្តច្បាប់នេះ។ TikTok បានអះអាងថា ខ្លួនមិនបានចែករំលែក និងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េ​រិកទៅរដ្ឋាភិបាលចិននោះឡើយ។

តាមច្បាប់ដែលព្រឹទ្ធសភាអាម៉េ​រិក បានអនុម័ត ក្រុមហ៊ុន ByteDance អាចមានពេល២៧០ថ្ងៃ ដើម្បីរៀបចំបញ្ហាផ្ទេរការគ្រប់គ្រងរបស់ TikTok ហើយប្រសិនបើក្នុងករណីមានបញ្ហា គឺអាចស្នើសុំពន្យារពេលបន្ថែម៩០ថ្ងៃបន្តទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យម្នាក់ គឺលោក អេដ ម៉ាកឃី បាននិយាយថា ByteDance ទំនងជាមិនអាចអនុវត្តការដកខ្លួនចេញនៅដើមឆ្នាំ ២០២៥ បាននោះទេ ពីព្រោះថា បើទោះជាក្រុមហ៊ុនព្រម ក៏ការលក់ ឫផ្ទេរការគ្រប់គ្រងវាជាប្រតិបត្តិការដ៏ស្មុគស្មាញ និងមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដែលអាចទាមទារពេលវេលារាប់ខែឯណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអាចនឹងដាក់លក់ឡានហោះនៅចុងឆ្នាំ២០២៤ ដោយ១គ្រឿងមានតម្លៃជិត១៤ម៉ឺនដុល្លារ

ព័ត៌មាន
ចិនគ្រោងដាក់ឱ្យដំណើរការឡានហោះនៅចុងឆ្នាំ២០២៤ នេះ ស្របពេលតម្លៃទីផ្សារឡានហោះនៅលើពិភពលោកត្រូវបានគេវាយតម្លៃថា អាចមានតម្លៃសរុបរហូតដល់ ១,៥ទ្រ…

មេទ័ពអាម៉េរិក អះអាងថា ចិនចិញ្ចឹមចិត្តលួ.ចបង្កើនសមត្ថភាពយោធា ដើម្បីឈ្លានពានតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧

ព័ត៌មាន
មេបញ្ជាការ នៃបញ្ជាការដ្ឋានអាម៉េរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសា ថា មហាយក្សចិន ចិញ្ចឹមចិត្តលួចបង្កើនសម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ