ឡានហោះចិន

ចិនអាចនឹងដាក់លក់ឡានហោះនៅចុងឆ្នាំ២០២៤ ដោយ១គ្រឿងមានតម្លៃជិត១៤ម៉ឺនដុល្លារ


ចិនគ្រោងដាក់ឱ្យដំណើរការឡានហោះនៅចុងឆ្នាំ២០២៤ នេះ ស្របពេលតម្លៃទីផ្សារឡានហោះនៅលើពិភពលោកត្រូវបានគេវាយតម្លៃថា អាចមានតម្លៃសរុបរហូតដល់ ១,៥ទ្រីលានដុល្លារ។ រថយន្តហោះរបស់ចិន ដែលគ្រោងដាក់ឱ្យដំណើរការនេះ ជារថយន្តដែលអាចបើកបរនៅលើផ្លូវធម្មតា អាចហោះ និង អាចចុះចតដោយប្រើប្រាស់ថាមពលអគ្គីសនី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យូរ៉ាស៊ាន ថាមស៍ (eurasiantimes)។
ឡានហោះចិន
ដោយ

ក្រោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី និងប្រជែងយកចំណែកទីផ្សារថយន្តអគ្គីសនីបានជោគជ័យនៅលើទីផ្សារពិភពលោក មហាយក្សចិន កំពុងប្រើប្រាស់ជំនាញ និងសក្តានុពល នៃការវិវត្តន៍ចុងក្រោយនៃបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិតឡានហោះដើរដោយថាមពលអគ្គីសនី ដើម្បីដណ្តើមយកចំណែកទីផ្សារ ដែលមានតម្លៃមហាសាលនៅលើពិភពលោកបន្តទៀត។

ទីផ្សាររថយន្តហោះនៅលើពិភពលោកសព្វថ្ងៃ មានតម្លៃសរុបប្រមាណ១,៥ទ្រីលានដុល្លារ ដូច្នេះទើបជំរុញឱ្យក្រុមហ៊ុនចិន ដាក់គោលដៅសម្លឹងទៅរកទីផ្សារនេះបន្ថែមទៀត ដើម្បីបង្ហាញសក្តានុពលនៃបច្ចេកវិទ្យារបស់ចិន។ ក្នុងចំណោមដៃគូប្រកួតប្រជែងនានា រថយន្តហោះរបស់ចិន មានសមត្ថភាពផ្តល់ដំណោះស្រាយដ៏គួរឱ្យទាក់ទាញសម្រាប់បំពេញតម្រូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅពេលអនាគត។

ពាក់ព័ន្ធនឹងផលិតកម្មនៃគំរូរថយន្តហោះនេះ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley បានឲ្យដឹងថា ទីផ្សាររថយន្តហោះប្រភេទ EVTOL នឹងអាចដណ្តើមចំណែកនៃទីផ្សារដែលមានតម្លៃសរុបប្រមាណជា ១,៥ទ្រីលានដុល្លារ នៅក្នុងមួយឆ្នាំនៅមុនឆ្នាំ២០៤០ ដោយសាររថយន្តហោះរបស់ចិន ដែលគេបានបង្ហើបនេះ អាចបម្រើសេចក្តីត្រូវការជាច្រើន រួមទាំងសម្រួលផ្នែកអាកាសចរណ៍ ការដឹកជញ្ជូន សេវាសង្គ្រោះបន្ទាន់ កសិកម្ម ទេសចរណ៍ និងប្រតិបត្តិការសន្តិសុខ។

បើតាមការវាយតម្លៃរបស់ក្រុមហ៊ុន China Merchants Securities ប្រទេសចិនអាចដណ្តើមចំណែកទីផ្សាររហូតដល់៥០% នៃរថយន្តហោះម៉ូដែល EVTOL សរុបរបស់ពិភពលោក ស្របពេលដែលសហរដ្ឋអាម៉េរិកអាចដណ្តើមបាន១៨% ហើយអាល្លឺម៉ង់មានតែ៨%ប៉ុណ្ណោះ។

លោក ឈូ មីនឈាន់ (Qiu Mingquan) អ្នកជំនាញម្នាក់ក្នុងវិស័យយានយន្តបាននិយាយថា ស្របពេលដែលរថយន្តមូដែល EVTOL ធម្មតាខ្លះមានបញ្ហារវាងការហោះ និង បើកបរនៅលើផ្លូវ ប៉ុន្តែ EVTOL របស់ក្រុមហ៊ុនចិន មិនមានបញ្ហានោះទេ។

តាមការគ្រោងទុកការបញ្ជាទិញទុកជាមុនសម្រាប់រថយន្តហោះនៅប្រទេសចិន នឹងបើកក្នុងអំឡុងខែតុលាឆ្នាំនេះ ដោយមួយគ្រឿងមានតម្លៃប្រមាណ ១៣ម៉ឺន៨ពាន់ដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការឈប់ប្រើប្រាស់ ប្រាក់ដុល្លារនឹងក្លាយជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់ប្លុកប្រទេស BRICS ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ការឈប់ប្រើប្រាស់ ប្រាក់ដុល្លារនឹងក្លាយជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំកំពូលរបស់ប្លុកប្រទេស BRICS ដែលមានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ន…

ព្រឹទ្ធសភាអាម៉េរិកអនុម័តច្បាប់ បង្ខំឱ្យក្រុមហ៊ុនគ្រប់គ្រង TikTok លក់ភាគហ៊ុន ឬដកប្រតិបត្តិការពីសហរដ្ឋអាម៉េរិក

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ប្រឆាំងនឹង TikTok ដោយតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance ដកប្រតិបត្តិការ TikTok ចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ