ការវិនិយោគ

តើហេតុអ្វីអ្នកជំនាញហិរញ្ញេវត្ថុ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដ៏ល្បីល្បាញពិភពលោកជំរុញឱ្យវិនិយោគលើមាស ប្រាក់ និង Bitcoin ក្នុងឆ្នាំ២០២៤ នេះ?


តើហេតុអ្វីអ្នកជំនាញហិរញ្ញេវត្ថុ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដ៏ល្បីល្បាញពិភពលោកជំរុញឱ្យវិនិយោគលើមាស ប្រាក់ និង Bitcoin ក្នុងឆ្នាំ២០២៤ នេះ? លោកអ្នកនាងប្រាកដជាបានដឹងបានលឺ និង ស្គាល់ច្បាស់ហើយ លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ដែលបុគ្គលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិននឹងចំណេះដឹងហិរញ្ញវត្ថុ។
ការវិនិយោគ
ដោយ

ក្រៅពីនេះ លោកក៏មានចំណុចពិសេសអំពីយុទ្ធសាស្ត្រការយកលុយទៅបង្កើតលុយ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ​​បានជំរុញឱ្យវិនិយោគលើមាស ប្រាក់ និងរូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងឆ្នាំ២០២៤ នេះ។ តើមានហេតុផលអ្វីខ្លះ នៅពីក្រោយរឿងនេះ?

លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ "Rich Dad Poor Dad" (ឪពុកអ្នកមាន និងឪពុកអ្នកក្រ) បានធ្វើការព្រមានមិនសំចៃមាត់ទេចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវបំណុលជាតិរបស់អាម៉េរិក ដោយជំរុញឱ្យបណ្ដាវិនិយោគិនធ្វើពិពិធកម្មការវិនិយោគទៅលើមាស ប្រាក់ និង រូបិយប័ណ្ណឌីជីថល Bitcoin។ ហើយទន្ទឹមនឹងការផ្ដល់ដំបូន្មានបែបនេះ លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ខ្លួនឯងផ្ទាល់ក៏បានបង្កើនការវិនិយោគលើ Bitcoin ផងដែរកាលពីពេលថ្មីៗនេះ។

ការព្រមានបែបនេះធ្វើឡើងក្រោយ កាលពីពេលថ្មីៗនេះ លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ដែលមហាជនចាត់ទុកលោកថា ជាកំពូលអ្នកទ្រឹស្ដីខាងចំណេះដឹងហិរញ្ញវត្ថុ ឬ ដែលខ្មែរយើងនិយមហៅថា គ្រូជោគជ័យនោះ លោកបានទទួលស្គាល់គួរឱ្យភ្ញាក់ផ្អើលថា លោកខ្លួនឯងផ្ទាល់ក៏បានជំពាក់បំណុលគេដល់ទៅ ១ពាន់ ២០០លានដុល្លារឯណោះ។

លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលជាតិរបស់សហរដ្ឋអាម៉េរិក ដែលបានកើនឡើងចំនួន ១ពាន់ពាន់លានដុល្លារ (១ទ្រីលានដុល្លារ) ទៀតក្នុងរយៈពេលដ៏ខ្លី។ លោក រ៉ូបឺត គីយ៉ូសាគិ បានសង្កត់ធ្ងន់ថា វិនិយោគិនចាំបាច់ត្រូវវិនិយោគលើមាស ប្រាក់ និង Bitcoin ជាបន្ទាន់ដើម្បីការពារទប់ទល់នឹងបញ្ហាប្រឈមសេដ្ឋកិច្ចនានាដែលអាចកើតមានឡើង។

លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) កាលពីពេលថ្មីៗនេះបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដើម្បីបង្ហាញការខកចិត្តរបស់លោកចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវបំណុលជាតិអាម៉េរិក ដោយលោកបានអំពាវនាវឱ្យបណ្ដាវិនិយោគិនការពារខ្លួនពីអំពើពុករលួយ និង អសមត្ថភាពក្នុងការដឹកនាំប្រទេសតាមរយៈការធ្វើពិពិធកម្មការវិនយោគរបស់ពួកគេ។

ក្រុមអ្នករិះគន់ចំពោះគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលអាម៉េរិក ក៏បានសម្ដែងការព្រួយបារម្ភស្រដៀងគ្នានេះដែរចំពោះផលប៉ះពាល់នៃបំណុលជាតិ ដែលអាចកើតមានទៅលើសេដ្ឋកិច្ចអាម៉េរិក និងប្រាក់ដុល្លារអាម៉េរិក។

យោងតាមក្រសួងរតនាគារអាម៉េរិក បង្ហាញថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្នមានរហូតដល់ទៅជាង ៣៤ពាន់ពាន់ (៣៤ទ្រីលានដុល្លារ) ដោយកើនឡើងជាង១ពាន់ពាន់លានដុល្លារ (១,០២ទ្រីលានដុល្លារ) បើធៀបនឹងខែកញ្ញាឆ្នាំមុន។

អ្នកជំនាញសេដ្ឋកិច្ចជាច្រើនរួមទាំងលោក ភីតធ័រ ស៊ីហ្វ (Peter Schiff) ដែលជាអ្នកចូលចិត្តវិនិយោគលើមាសផងដែរនោះ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងយ៉ាងរហ័ស នូវបំណុលជាតិអាម៉េរិក។ លោក ថែមទាំងបានព្យាករថា ការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននូវបំណុលជាតិអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះអាចនឹងនាំទៅរកវិបត្តិបំណុល ឬ វិបត្តិប្រាក់ដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទាំង១០ប្រចាំឆ្នាំ២០២៤ ជារបស់ប្រទេសណាខ្លះ?

ព័ត៌មាន
ប្រទេសជប៉ុន ដែលជាមិត្តចិត្តធម៌របស់កម្ពុជា បានគ្រងតំណែង៥ឆ្នាំជាប់គ្នាគួរឱ្យស្ញើចសរសើរ ជាប្រទេសដែលមានលិខិតឆ្លងមានឥទ្ធិពលបំផុតទូទាំងពិភពលោក…

សេដ្ឋវិទូធំៗភាគច្រើនបារម្ភថា សេដ្ឋកិច្ចពិភពលោកអាចប្រេះស្រាំបន្ថែមទៀតនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
៥៦% នៃសេដ្ឋវិទូធំៗរបស់ពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ប្រទេសស្វីស បានបង្ហាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ