ចក្ខុវិស័យនិងការវិនិយោគ

តើអ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចក្ខុវិស័យអ្វីខ្លះ ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី?


អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប (WorldBridge Goup) គឺអ្នកឧកញ៉ា សៀ ឫទ្ធី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាមួយមានឈ្មោះថា “ទាញយកប្រយោជន៍ខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគ” (Leveraging Supply Chains and Investment) នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។
តើអ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចក្ខុវិស័យអ្វីខ្លះ ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី?
ដោយ

កិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំមកពីទូទាំងអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់។

អំឡុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចំណេះជំនាញរបស់លោកក្នុងនាមជាអ្នកផ្តល់សេវាភ័ស្តុភារធំជាងគេនៅកម្ពុជា យ៉ាងដូច្នេះថា “ខ្ញុំជឿថា ជាទូទៅអាស៊ាន និងកម្ពុជា ជាពិសេសអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រទេសអូស្ត្រាលី។ កម្ពុជា ជាជម្រើសបន្ថែមដ៏ល្អឥតខ្ចោះ និងមានធនធានច្រើនសម្រាប់ទាញយកផលប្រយោជន៍រួមទាំងប្រជាជនវ័យក្មេង និងដីមានជីជាតិផងដែរ។ បណ្ដាក្រុមហ៊ុនអូស្ត្រាលី អាចនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជា ហើយយើងសង្ឃឹមថា នឹងឃើញការវិនិយោគរបស់អូស្ត្រាលី កាន់តែច្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ឥស្សរជនសំខាន់ៗដែលមានវត្តមាននៅលើវេទិកាជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី សុទ្ធសឹងតែជាបុគ្គលឈានមុខគេក្នុងឧស្សាហកម្មភ័ស្ដុភារកម្មរបស់អូស្ត្រាលី រួមមានលោក Peter Fox អគ្គនាយកក្រុមហ៊ុន Linfox លោកស្រី Christine Holgate នាយកប្រតិបត្តិក្រុមក្រុម Team Global Express និងលោកស្រី Hermione Parsons នាយកប្រតិបត្តិក្រុមប្រឹក្សាភ័ស្តុភារកម្មអូស្ត្រាលី (Australian Logistics Council) ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះរួមជាមួយបណ្ដាប្រមុខរដ្ឋមកពីអាស៊ាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។ ជំនួបជាន់ខ្ពស់ទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី និងតំបន់អាស៊ាន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនជាង១៥០នឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមួយគ្រោងបោះទុនជាង១ពាន់លានដុល្លារលើការផលិតសំបកកង់រថយន្ត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មានក្រុមហ៊ុនចិនមួយគ្រោងនឹងមកបោះទុនវិនិយោគលើការផលិតសំបកកង់រថយន្តនៅកម្ពុជា ក្នុងទំហំវិនិយោគប្រមាណជាង១…

ក្រុមហ៊ុនអូស្ត្រាលីមួយចង់វិនិយោគលើការកែច្នៃអង្ករនៅកម្ពុជា ដើម្បីនាំទៅទីផ្សារអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន SunRice Group របស់ប្រទេសអូស្រ្តាលី ដែលតែងនាំអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ