ការវិនិយោគ

កម្ពុជាគ្រោងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការនាំចេញ


ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនក្នុងការជួយជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ការវិនិយោគ
ដោយ

នាជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

កិច្ចការងារទាំងនោះរួមមានការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន តាមរយៈការបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាល។ មួយវិញទៀត គឺការលើកកម្ពស់តម្រូវការទីផ្សារតាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។

បន្ថែមលើនេះ សហរដ្ឋអាមេរិក ក៏អាចជួយគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម ដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។

ជាមួយគ្នានេះ លោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International បានគូសបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ចេញទិសដៅឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។

ទន្ទឹមនោះ លោក បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ហើយលោកជឿជាក់ថា តាមរយៈកិច្ចពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អមួយកម្រិតទៀតផងដែរ។

សូមជម្រាបថា លោក Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធាផងដែរ។ ហើយលោក គឺជាអតីតនាយទាហានកងព័ទជើងទឹក នៃសហរដ្ឋអាម៉េរិក ដែលមានបទពិសោធន៍ជាង៤ទសវត្សរ៍ក្នុងការងារពាក់ព័ន្ធនឹងប្រតិបត្តិការយោធា សន្តិសុខវិស័យថាមពល ការពារជាតិ ក៏ដូចជាភាពជាអ្នកដឹកនាំកម្រិតពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ម៉ាឡេស៊ី ឯកភាពសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតាមបាតសមុទ្រ និងពង្រីកការហោះហើរ ត្រង់ជាមួយគ្នា

ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតាមបាតសមុទ្រ និងពង្រីកការហោះហើរត្រង់ជាមួយគ្នា ក្នុងគោលបំណងរឹតចំណងម…

តើក្រុមអ្នកជំនាញយល់ឃើញបែបណា ក្រោយវិនិយោគិនជប៉ុនបារម្ភល្បែងអនឡាញធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងការវិនិយោគខ្លួននៅកម្ពុជា?

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន ដែលកំពុងមានប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ