ក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការខេប សហការគ្នាជាមួយក្រុមហ៊ុន META ដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីសិក្សាអក្ខរកម្មឌីជីថលខ្មែរ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលកំពុងដំណើរការ


ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អង្គការសកម្មភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) និង ក្រុមហ៊ុន Meta បានរួមគ្នាដាក់ដំណើរការជាផ្លូវការនូវកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Program) បង្ហាញពីម៉ូឌុលជាក់លាក់ដែលត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងសាលាជំនាន់ថ្មី (NGS) និងសាលារដ្ឋផ្សេង ទៀត ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាថ្មី។
Copy of GY6A4320
ដោយ

កាលពីថ្ងៃចន្ទ ទី ២៣ ខែតុលា ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរដែលត្រូវបានដាក់ឱ្យសម្ពោធ ដំណើរការនៅសណ្ឋាគារ ហៃយ៉ាត់ រីជើនស៊ី ភ្នំពេញគឺជាផ្នែកមួយនៃកម្មវិធីអក្ខរកម្មកំពុងដំណើរការដែលត្រូវ បានបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ ២០២២ ដើម្បីជួយអភិវឌ្ឍជំនាញដែលត្រូវការដើម្បី បង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយោគយល់ និងការប្រាស្រ័យទាក់ទង តាមឌីជីថល។ ការសម្ពោធដាក់ឲ្យដំណើរការនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការ សកម្មភាពលើកកម្ពស់ការអប់រំ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ សាលារៀនជំនាន់ថ្មី និងសហគមន៍ អប់រំ ។

ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរមាន ៤ ម៉ូឌុលសម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី​ ៩ ដែលរួមមាន ការណែនាំអំពីការរៀន បែបឌីជីថល មូលដ្ឋានគ្រឹះឌីជីថល សុខាមាលភាពឌីជីថល និងការចូលរួមបែបឌីជីថល។ គ្រូបណ្តុះបណ្តាលនឹងត្រូវបង្រៀនសិស្សក្ នុងសាលាគោលដៅជាមួយនឹងឯកសារបណ្តុះ បណ្តាលកម្មវិធីអក្ខកម្ម ឌីជីថលនៅក្នុងកាលវិភាគបង្រៀនរបស់ពួកគេ។ កម្មវិធីនេះមាន គោលបំណងផ្តល់ការសិក្សាទៅដល់សិស្សចំនួនពី ៣០០០ ទៅ ៥០០០ នាក់ក្នុងរយៈពេលប្រាំមួយខែនៃការសាកល្បងកម្មវិធីសិក្សា ឌីជីថលថ្មីនេះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤។

លោកជំទាវ គឹម សេថានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងបានធ្វើឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់ជាមួយនឹងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលរបស់យើង ហើយឥឡូវនេះយើងនឹងណែនាំកម្ម វិធីសិក្សាដែលបានព្រមព្រៀងគ្នាសម្រាប់បន្តការអភិវឌ្ឍន៍សិស្ស និងអ្នកអប់រំរបស់យើង។ វគ្គសិក្សានេះនឹងបំពាក់ឱ្យសាលារៀននូវជំនាញ ចាំបាច់ដើម្បីរីកចម្រើនក្នុងយុគសម័យ ឌីជីថល ហើយយើងទន្ទឹងរង់ចាំមើលការរីកចម្រើន និងភាពជោគជ័យរបស់សិស្ស»។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ឯកសារបណ្តុះបណ្តាលនេះមានលក្ខណៈលម្អិត និងពាក់ព័ន្ធច្រើនជាមួយ សៀវភៅសិក្សា ICT សម្រាប់ថ្នាក់ទី ៧ ដល់ទី ១០ ដែលក្រសួងអប់រំ បានរៀបចំកន្លងមក។ លោកជំទាវក៏បានស្នើ ឱ្យក្រុមហ៊ុនMeta និងអង្គការខេប ពិចារណាដាក់វគ្គសិក្សាអក្ខរកម្មឌីជីថលនេះជាទម្រង់អនឡាញដែលអនុញ្ញាតឱ្យអ្នកទទួលផលជាច្រើនផ្សេងទៀតអាចរៀនបានដែរ និងពិចារណា​បញ្ចូលមជ្ឈ​មណ្ឌលគរុកោសល្យភូមិភាគក្នុងការអនុវត្តកម្មវិធីនេះផង ព្រោះគរុសិស្សជាច្រើននាក់នឹងទទួលបានប្រយោជន៍ ពីការបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរនេះដើម្បីបង្កើនចំណេះដឹង និងជំនាញផ្នែកឌីជីថលរបស់គាត់។

ម៉ូឌុលចំនួន ៤ ដែលបង្កើតឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរសម្រាប់សិស្សថ្នាក់ទី ៧ ដល់ ៩ រួមមាន៖

-ការណែនាំអំពីការរៀនបែបឌីជីថល ការបង្ហាញដល់សិស្សអំពីប្រព័ន្ធអ៊ីនធឺណិតដូចជា ការកំណត់ព័ត៌មានដែល​អាចចែករំលែក នៅលើអ៊ីនធឺណិត កំណត់វិធីសាស្រ្តផ្សេងៗសម្រាប់ការចូលប្រើ ព័ត៌មានតាមអ៊ីនធឺណិត និង កំណត់អត្ថប្រយោជន៍ តួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋឌីជីថល។

-មូលដ្ឋានគ្រឹះឌីជីថល បង្រៀនសិស្សពីរបៀបប្រើប្រាស់ឧបករណ៍ដើម្បីការពារឧបករណ៍ឌីជីថលរបស់ពួកគេ និងព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេនៅលើអ៊ីនធឺណិតក៏ដូចជាឧបករណ៍ផ្សេងទៀតផងដែរ។

-សុខាមាលភាពឌីជីថល គាំទ្រសមត្ថភាពរបស់សិស្សក្នុងការចូលរួមជាមួយអ្នកដទៃទាំងបុគ្គលនិងជាក្រុម នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយក្រមសីលធម៌និងភាពវិជ្ជមាន ការពារសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងស្វែងរកស្វែងរកសក្តានុពលរបស់ពួកគេ។

-ការចូលរួមបែបឌីជីថល ជួយសិស្សក្នុងការអភិវឌ្ឍមុខងារអនុវត្ត ការគិតបែបស៊ីជម្រៅ និងជំនាញដែលត្រូវការដើម្បីវាយតម្លៃ ចែករំលែកដំណឹងនិងព័ត៌មានតាមអ៊ីនធឺណិត ក៏ដូចជាចូលរួមជាមួយវប្បធម៌ ផ្សេងៗផងដែរ។

លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន មេតា បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្ស រីករាយដែលបានបោះជំហានទៅមុខមួយទៀតជាមួយដៃគូរបស់យើងដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសកម្មភាព កម្ពុជាក្នុងការលើកកម្ពស់ការអប់រំនៅក្នុងកម្មវិធីអក្ខរកម្មខ្មែរឌីជីថលដ៏សំខាន់នេះ។ យើង​មាន​ទំនុក​ចិត្ត​ថា​ តាមរយៈកម្មវិធីនេះយើង​នឹង​អាច​ បំពាក់​ដល់​ពលរដ្ឋ​កម្ពុជា​នូវ​ជំនាញ​ដែល​ចាំបាច់ដើម្បីប្រើប្រាស់លើប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​សុវត្ថិភាពនិង​មាន​ប្រសិទ្ធភាព»។

លោក សៅ វណ្ណា នាយកប្រតិបត្តិនៃអង្គការ KAPE មានភាពរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីចាប់ផ្តើមកម្មវិធីនេះ ព្រោះថាកម្មវិធីនេះនឹងជួយសិស្សានុសិស្ស និងអ្នកអប់រំក្នុងការបង្កើនជំនាញឌីជីថលរបស់ពួកគេ។ លើសពីនេះទៀត ការប្រើប្រាស់ប ច្ចេកវិទ្យា ICT និងឌីជីថលនៅក្នុងវិស័យអប់រំ វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយជម្រុញ និងលើកកម្ពស់ការអប់រំតាម បែបឌីជីថល និងការអប់រំស្ទែម (STEM) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងគោលនយោបាយបញ្ចកោណ និងទិសដៅនៃ សេដ្ឋកិច្ចឌីជីថល​កម្ពុជានាពេលអនាគត។

លោក សៅ វណ្ណា បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តថាតាមរយៈវគ្គសិក្សានេះ យើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវជំនាញ ឌីជីថល និងសុខុមាលភាពឌីជីថលរបស់សិស្សនាពេលបច្ចុប្បន្ននេះ»។

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរមានគោលបំណងក្នុងការពិភាក្សារ និងកែលម្អកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យម សិក្សាបឋមភូមិ នៅក្នុងសាលាជំនាន់ថ្មី (NGS) ។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញជាមូលដ្ឋានទាក់ទងនឹងអក្ខរកម្ម ឌីជីថលតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរដែល​បា​នកែ​សម្រួលមកពីកម្មវិធីសិក្សា WeThinkDigital របស់ ក្រុមហ៊ុន Meta ។ គួរបញ្ជាក់ផងដែរ ថា កម្មវិធីនេះត្រូវបាន អនុវត្តតាំងពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ពីកត្តាសំខាន់៣យ៉ាងសម្រាប់ការវិនិយោគនៅកម្ពុជា ប្រាប់ក្រុមវិនិយោគិនចិន

ព័ត៌មាន
ថ្លែងនៅក្នុង វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) នៅថ្ងៃទី២២ ខែតុលា ឆ្ន…

Legend Premium Cinema x AAIFF បានបង្កើតមហាស្រពភាពយន្ដ និងបានរៀបចំកម្មវិធីសិក្ខាសាលាជំនាញ ចំនួន ៣ថ្ងៃ នៅ រោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា

ព័ត៌មាន
Legend Premium Cinema x AAIFF បានបង្កើតមហោស្រពភាពយន្ត ដែលចាក់បញ្ចាំងភាពយន្តមានព្រលឹង និងទទួលបានការចូលរួមយ៉ាងច្រើនកុះករនៅ រោងភាពយន្ត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ