អត្ថបទក្រុមហ៊ុន

មិត្តហ្វូនដាក់ឲ្យដំណើរការមជ្ឈមណ្ដលអប់រំឌីជីថល


ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ ២០២១-២០២៥ ។
មិត្តហ្វូនដាក់ឲ្យដំណើរការមជ្ឈមណ្ដលអប់រំឌីជីថល

ថ្លែងនៅក្នុងពិធីសម្ពោធ​នោះ លោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គ​នាយក​ក្រុមហ៊ុន​វៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា ការ​បង្កើតឡើងនូវ​មជ្ឈមណ្ឌលអប់រំឌីជីថល​នេះឡើង ជាតឹកតាង​បង្ហាញឲ្យឃើញពីការ​ប្ដេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​មិត្តហ្វូន ក្នុងការ​ចូលរួមចំណែក​ដល់​ដំណើរឌីជីថលនីយកម្ម​នៃប្រព័ន្ធអប់រំរបស់កម្ពុជា។

លោក Phung Van Cuong មានប្រសាសន៍ថា៖ «ក្នុងរយៈកាលពីរឆ្នាំមកនេះ យើង​បាន​សម្រេច​នូវ​សមិទ្ធផល និង​លទ្ធផលប្រកបដោយជោគជ័យ​នៅក្នុងការ​សាក​ល្បង​ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន (SIS) ហើយការ​បង្កើត​នូវ​មជ្ឈមណ្ឌលអប់រំនេះឡើង បង្ហាញ​ឲ្យឃើញពីការ​ប្ដេច្ញាចិត្ត​របស់មិត្តហ្វូន​ក្នុងការធ្វើទំនើបកម្ម និង​អភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ក៏ដូចជា​សមត្ថភាពគ្រូបង្រៀន ដែលជាលទ្ធផល​នឹងជួយបង្កើនចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស» ។

មជ្ឈមណ្ឌលអប់រំឌីជីថល​នឹង​ដើរតួនាទីជា​បណ្ដុំ​មួយ​សម្រាប់​សម្រប​សម្រួល​នូវ​​ប្រព័ន្ធព័ត៌មាន​វិទ្យាគ្រប់គ្រង​សាលារៀន (SIS) ដែលត្រូវបានដាក់ឲ្យដំណើរការ​នៅតាមសាលារៀន ​ចំនួន ៣០០ ទីតាំង ទូទាំង ២៥ ខេត្តក្រុង ចាប់តាំងពីឆ្នាំ ២០២០ មក ក្រោមការ​សហការជាមួយនឹង​ក្រសួងអប់រំ ។ តាមរយៈ គម្រោងប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រងសាលារៀននេះ (SIS) គេបានបង្កើត​នូវមូលដ្ឋានទិន្នន័យឌីជីថល​សម្រាប់សិស្សានុសិស្ស​ចំនួន ប្រមាណ ៣១ ម៉ឺននាក់ ហើយគ្រូបង្រៀនប្រមាណ ១៥.៦០០ នាក់​ បានទទួលការ​បណ្ដុះបណ្ដាលពីរបៀប​ប្រើប្រាស់​ប្រព័ន្ធនេះ នៅក្នុងការ​គ្រប់គ្រង​ការងារ​បង្រៀនរបស់ខ្លួន ។

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន (SIS) អនុញ្ញាត​ឲ្យ​លោកគ្រូ អ្នកគ្រូ ​ ពិនិត្យ និង​បញ្ចូលព័ត៌មានវត្តមាន ការ​សុំច្បាប់ និងពិន្ទុ​របស់​សិស្ស ទៅតាម​កញ្ចប់ឯកសារប្រវត្តិរូប​អេឡិចត្រូនិច​របស់ខ្លួន ការ​គ្រប់គ្រងកាលវិភាគ និងថ្នាក់រៀន ការពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ប្រវត្តិរូប​ និងជាងនេះទៅទៀត គឺការ​ផ្ញើ និងទទួលដំណឹងរវាង​សិស្សានុសិស្ស និងឪពុកម្ដាយ ឬនិងអាណាព្យាបាលរបស់គេ។

សិស្សានុសិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល​ ក៏អាចពិនិត្យមើលអវត្តមាន កាលវិភាគ ព័ត៌មានអំពី​ការ​បង់ប្រាក់ និង​កាលបរិច្ឆេទ នៃការ​ប្រលងផងដែរ ។ ឪពុកម្ដាយ​ ឬអាណាព្យាបាល​ក៏អាច​ពិនិត្យមើលប្រវត្តិរូបរបស់កូនពេលណា​ក៏បាន ហើយទទួលបានការជូនដំណឹងពីលោកគ្រូ​អ្នកគ្រូ និង​ផ្ញើ​រាល់លក្ខខណ្ឌផ្សេងៗទៅសាលារៀនវិញ ។ រាល់សកម្មភាពទាំងអស់នេះ ត្រូវធ្វើឡើងតាម​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ​បានដោយងាយ ។

តាមរយៈគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​សាលារៀន SIS នេះ មិត្តហ្វូន ក៏បានផ្ដល់​សេវា​អ៊ិនធឹណិត សម្រាប់សាលារៀនចំនួន ១ ពាន់កន្លែង និង​បាន​កសាង​ប្រព័ន្ធរបាយការណ៍តាមអនឡាញ រវាង​មន្ទីរអប់រំ នៅតាមបណ្ដា ២៥ ខេត្តក្រុង ។

ជាលទ្ធផល​ដែលបានមកពីគម្រោងនេះ មិត្តហ្វូនបានឈ្នះពានរង្វាន់មេដាយមាស និង​ប្រាក់ ពីស្ថាប័ន​លំដាប់ពិភព​លោក​ Globee Awards សម្រាប់ផ្នែក “Best IT Solution for Business of the Year”។

ជាការ​ប្ដេជ្ញាចិត្ត​រយៈពេលប្រាំឆ្នាំ​ចំពោះក្រសួងអប់រំ ក្រុមហ៊ុន​មិត្តហ្វូន នៅ​ឆ្នាំ ២០២៥ នឹង​បានដាក់ឲ្យដំណើរការ​នូវប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់សាលារៀនចំនួន ៣ ពាន់​ទីតាំង ដោយ​បង្កើត​បាននូវមូលដ្ឋានទិន្នន័យ​ឌីជីថល​សម្រាប់សិស្សានុសិស្ស​ ២ លាននាក់ ហើយ​​លោក​គ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឹននាក់ នឹង​បានទទួលការ​បណ្ដុះបណ្ដាល​ក្នុងការ​ប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ព័ន្ធមិត្តណាតូសង្ឃឹមទទួលយកហ្វាំងឡង់ និងស៊ុយអែតជាសមាជិកឆាប់ៗ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងវាយរុញច្រានរុស្ស៊ីឲ្យដកថយ

ព័ត៌មាន
ប្រទេសហ្វាំងឡង់ ត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភានេះ អំពីបំណងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ខណៈដែលប្រទេ…

កម្ពុជាចង់ឲ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ បានជួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ