វិស័យអាកាសចរណ៍

ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារសម្រេចការសាងសង់បានជិត៦០% ហើយ


មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ តម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជិត៦០%ហើយ គិតត្រឹមចុងឆ្នាំ២០២៣។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅក្នុងឆ្នាំ២០២៤នេះ និងគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆ្នាំ២០២៥ខាងមុខ។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជិត៦០%​ ដោយបានចាយទុនអស់ប្រមាណ៨៥០លានដុល្លារ ហើយជាមធ្យមការចំណាយទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះពីជាង២លាន៥សែនដុល្លារទៅ៣លានដុល្លារក្នុងមួយថ្ងៃ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានអន្តរជាតិនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ហើយបើគ្មានការប្រែប្រួលទេនោះ ព្រលាយន្តហោះនេះ អាចនឹងដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ការសាងសង់ អាកាសយានដ្ឋាននេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានចន្លោះពី១១លាននាក់ ទៅ១៥លាននាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ហើយក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ អភិបាលខេត្តរូបនេះរំពឹងថា វានឹងរួមចំណែកជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឱ្យមានការកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចំនួន១៦គ្រោងចូលរួមជាមួយ BRICS ដើម្បីឈប់ប្រើប្រាក់ដុល្លារសម្រាប់ពាណិជ្ជកម្មនៅឆ្នាំ២០២៤

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS កំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីឈប់ប្រើប្រាក់ដុល្លារអាម៉េរិក និងងាកមកលើក…

កម្ពុជាទទួលបានចំណូលជិត៣ពាន់លានដុល្លារ តាមរយៈពលករធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានផ្ដល់ឱកាសការងារនៅក្រៅប្រទេសជូនដល់ប្រជាពលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ