អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនមិត្តហ្វូនសាខាក្រុងព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រ


នៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2024 មិត្តហ្វូនសាខាព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំសម្អាត និងអនាម័យឆ្នេរអូរឈើទាល ដែលមានប្រវែងជាង 2 គីឡូម៉ែត្រ។
ក្រុមហ៊ុនមិត្តហ្វូនសាខាក្រុងព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រ
ដោយ

នាថ្ងៃនោះផងដែរ បុគ្គលិកមិត្តហ្វូនសាខាខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋបាលខេត្ត រួមគ្នាសម្អាត រើសសំរាម និងសម្អាតឆ្នេរអូរឈើទាល ប្រវែងជាង 2 គីឡូម៉ែត្រ អស់រយៈពេលជិត 2 ម៉ោង។ សកម្មភាព​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាកប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរមួយ​ចំនួន​ក៏​បាន​ចូល​រួម​សកម្មភាព​ជាមួយ​មិត្តហ្វូនសាខា​ក្រុង​ព្រះសីហនុផងដែរ។

លោក ស កក្កដា ជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុមានប្រសាសន៍ថា៖ “នេះគឺជាកម្មវិធីដ៏មានអត្ថន័យ និងជាក់ស្តែងរបស់មិត្តហ្វូន ដោយយកចិត្តទុកដាក់លើសន្តិសុខសង្គម និងសហគមន៍ក្នុងទីក្រុងទេសចរណ៍មាត់សមុទ្រ។ កន្លងមក សាខាមិត្តហ្វូនខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភដល់ទីក្រុង ដែលមានស្លាកសញ្ញា ហាមជក់បារី (No Smoking) ជិត២០០ស្លាក (ហាមជក់បារីនៅទីសាធារណៈ)។ យើងចាត់ទុកថាកម្មវិធីទាំងនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការដាស់តឿនប្រជាពលរដ្ឋ និងអ្នកទេសចរឱ្យទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍ជានិច្ច។ ខ្ញុំ​សង្ឃឹម​​ថា មិត្តហ្វូន​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​ទីក្រុង​ក្នុង​ការ​អនុវត្ត​កម្មវិធី​សន្តិសុខ​សង្គម​ជា​ច្រើន​ទៀត»។

ក្នុងរយៈពេលកន្លងមក ក្រៅពីសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូន តែងតែដឹងអំពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសកម្មភាពសន្តិសុខសង្គម និងសកម្មភាពសហគមន៍ ជាពិសេសការងារថែរក្សា និងការពារបរិស្ថានរស់នៅ បៃតង ស្អាត។ បច្ចុប្បន្ននេះ មិត្តហ្វូនបាននឹងកំពុងអមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងសកម្មភាពជាច្រើនដែលចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន ដោយហេតុនេះជួយលើកកម្ពស់ការយល់ដឹង និងមនសិការរបស់ប្រជាពលរដ្ឋក្នុងការការពារបរិស្ថាន កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងស្រស់បំព្រង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទស្សនកិច្ច៣ថ្ងៃរបស់លោក វ៉ាង យី នៅកម្ពុជា ភាគីទាំងពីរបានប្តេជ្ញា និងគាំទ្រគ្នាទៅវិញទៅមកលើចំណុចអ្វីខ្លះ?

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជារយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ជាស្ថាបពរ បន្ទាប់ពីប្រមុខការទូតច…

អគារសិក្សា ដ៏ស្រស់ស្អាតមួយខ្នង បានប្រគល់ជូនសាលាបឋមសិក្សាអូរទឹកថ្លា ក្នុងខេត្តកំពង់ធំ

ព័ត៌មាន
ខេត្តកំពង់ធំ៖ អគារសិក្សាថ្មីមួយខ្នង ដែលមាន 5 បន្ទប់ បានធ្វើពិធីប្រគល់ជូនដល់សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ឃុំក្រយា ស្រុកសន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ