អត្ថបទក្រុមហ៊ុន

ហេតុអ្វីគួរជំរុញការអប់រំបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ?


អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឲ្យមានជំនាញនិងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្មមានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណីគឺលែងគ្រប់គ្រាន់ទៀតហើយ ។
ហេតុអ្វីគួរជំរុញការអប់រំបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ?
ដោយ

មនុស្ស​ក្មេងៗគឺជា​កម្លាំងពលកម្ម​នាពេល​អនាគត​របស់​ប្រទេស​នីមួយៗ ហើយ​ការវិនិយោគបរទេស​ពឹងផ្អែក​ទៅលើ​ធនធានមនុស្ស​ដែល​អាចរកបាន ។ កម្ពុជា​គឺជាប្រទេស​កំពុងអភិវឌ្ឍន៍​ដែលត្រូវការចាំបាច់​បំផុត​នូវ​ធនធានមនុស្ស​កាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះ​មាន​សក្ដានុពលខ្លាំង ប្រសិនបើ​ខ្លួន​អាច​សម្រប​ទៅតាម​បដិវត្តន៍ឧស្សាហកម្ម​ទាំងឡាយ ។ 

ក្នុងពេល​កន្លង​មក ពិភព​លោក​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​បដិវត្តន៍ឧស្សាហកម្ម​ដូចខាងក្រោមនេះ ៖

  • បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើម​ឡើង​ជាមួយនឹងការ​បង្កើត​នូវ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក ដែល​គេ​ប្រើប្រាស់ទៅ​លើ​ការផលិត​ផលិតផល​ជាច្រើន​នៅតាម​រោងចក្រ ។
  • បដិវត្តន៍ឧស្សាហកម្ម​លើកទី២ គឺជារបក​គំហើញ​ថ្មី​ផ្នែក​ឧស្សាហកម្មនៅក្នុង​ផលិតកម្ម​ដែល​មាន​បរិមាណធំៗ ជាមួយនឹងការ​ប្រើប្រាស់​អគ្គិសនី ឥន្ធនៈ និង​ការផលិតដែកថែប​កម្រិត​ខ្ពស់ ។
  • បដិវត្តន៍ឧស្សាហកម្ម​លើក​ទី៣ គឺជាការចាប់ផ្ដើម​នៃយុគសម័យ​ឌីជីថល​​ដែល​ជា​សម័យកាល​មួយ​ដែល​គេចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ អ៊ីនធឺណិត និង​បណ្ដាញ​ទូរសព្ទ​ចល័ត ។
  • បដិវត្តន៍ឧស្សាហកម្ម​លើកទី៤ គឺជា​អនុផល​នៃ​បច្ចេកវិទ្យាជំនាន់ទី៣​ដែល​ជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​និង​មនុស្ស​យន្ត​ដើម្បីបំពេញទៅតាម​សេចក្ដីត្រូវការជាបុគ្គល ។

ប្រព័ន្ធអប់រំ​ជាប្រពៃណី​ផលិត​នូវ​ជំនាញ​និងចំណេះដឹង​ដែល​ប្រព័ន្ធនោះ​រំពឹងចង់​ឲ្យអ្នក​សម្រេច​ឲ្យ​បាន ។ ការអប់រំប្រភេទនេះ​បង្កើតបាននូវ​ធនធានមនុស្ស​ទូទៅធម្មតា ដែលមិន​មាន​សមត្ថភាព​សម្របខ្លួន​ទៅតាម​បដិវត្តន៍ឧស្សាហកម្ម​បន្ទាប់នាពេល​ខាងមុខ​នោះឡើយ ៖ មនុស្ស​យន្តដែលគេ​បញ្ជា​ដោយ​កម្មវិធីកុំព្យូទ័រ និង​ការប្រើប្រាស់ AI នៅក្នុង​វិស័យ​ធ្វើដំណើរ ផលិតកម្មនិង​ការដឹកជញ្ជូន​ទំនិញ ។

ចំណេះ​ធ្វើ​ផ្នែក​ឌីជីថល​នឹងសំខាន់​កាន់តែខ្លាំង ​ពីព្រោះពិភព​លោក​នឹង​ប្រែប្រួល ។ បច្ចេកវិទ្យាគឺជា​សសរ​ស្ដម្ភ​នៅក្នុងការកំណត់​អនាគត​ ។ ភាពប្រឈម គឺ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​របស់​សិស្សនិស្សិត​ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​ជំនាញ​ឌីជីថលទាំងនេះបាន នៅពេលដែលពួកគេ​ចូលក្នុង​កម្លាំង​ពលកម្ម ។

SIS Cambodia ជាប្រព័ន្ធដែល​ធ្វើ​ឌីជីថលូបកម្ម​ការអប់រំ​សម្រាប់​សាលារៀនទាំងអស់​ នៅ​កម្ពុជា ។ កម្មវិធី​នេះ​មានបំណង​ប្រែក្លាយ​សាលារៀនបែបប្រពៃណី​ឲ្យ​ទៅជា​កម្មវិធីអនឡាញដ៏ទំនើប​ទាន់​សម័យ ។ នៅ​ក្នុង​ដំណាក់កាលដំបូងៗ កម្មវិធីនេះ​ផ្ដោត​ទៅលើ​វិស័យ​បច្ចេកវិទ្យាចំនួន ៥ ដូចខាងក្រោម ៖

  1. ព័ត៌មាន​និង​ទិន្នន័យ
  2. ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ
  3. ការបង្កើត​មាតិកា
  4. ការការពារ និងសន្តិសុខ
  5. បរិយាកាស​ឌីជីថល ។

ជាមួយនឹងអំណះអំណាង​ដូចបានរៀបរាប់ខាងលើ​នេះ ឥឡូវនេះជាពេលវេលា​ដ៏សំខាន់​ក្នុងការ​ងាក​មក​ណែនាំ​បច្ចេកវិទ្យាឌីជីថល​ដល់​សិស្សានុសិស្ស​ ក្នុងលក្ខណៈមួយដែលងាយស្រួលប្រើ​ជាទីបំផុត​និង​មិនធ្វើ​ឲ្យសិស្ស​ភ័យខ្លាច ។ ជាមួយនឹង​ការអប់រំ​បែប​ឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូប​អាច​សម្រេចក្ដីសុបិន​របស់ពួកគេ​តាមអនឡាញ​បាន ។

ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាប់ដៃគូ​សហការជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ធ្វើ​ឌីជីថលុបនីយ​កម្ម​ការអប់រំ និង​ជំរុញ​សាលារៀនទាំងអស់​ឲ្យ​ងាកមក​រក​ប្រព័ន្ធ​អនឡាញ ។ មិត្តហ្វូន បាន​ចែកចាយ​ស៊ីមកាត​ដែល​អាចប្រើអ៊ីនធឺណិត​ដោយ​មិនគិតថ្លៃ ហើយ​កម្មវិធី SIS Cambodia អាចដោនឡូត​ចូលទូរសព្ទដៃ​បាន​យ៉ាង​ងាយស្រួលជាទីបំផុត បន្ទាប់មក កម្មវិធីសិក្សារបស់សាលានឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីនេះ ដើម្បី​ជួយ​សម្រាលបន្ទុក​ចំណាយ​របស់​សិស្សានុសិស្ស​មកពីគ្រួសារដែលមានជីវភាព​មិន​សូវធូរធារ ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីកំពុងរងការលុកលុយពីអូមីក្រុងកាន់តែខ្លាំង ខណៈករណីឆ្លងសរុបកើនឡើងដល់១លាននាក់

ព័ត៌មាន
ករណីឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសអូស្ត្រាលីបានកើនលើស ១ លាននាក់ហើយ គិតត្រឹមថ្ងៃទី ១០ ខែមករានេះ ដោយចំនួនករណីឆ្លងកើនឡើងនេះ ត្រូវបានគេមើលឃ…

ក្រុមហ៊ុនលីប្រេស្ស ឧបត្ថម្ភបន្ទប់ទឹកអនាម័យដល់សិស្សវិទ្យាល័យមួយក្នុងខេត្តសៀមរាប

ព័ត៌មាន
ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ ជូន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ