សភាសហភាពអឺរ៉ុប

សភាសហភាពអឺរ៉ុបបោះឆ្នោតគាំទ្រការហាមប្រាមទំនិញ ដែលប្រើកម្លាំងពលកម្មដោយបង្ខំ


សមាជិកសភាសហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រការហាមឃាត់មិនឱ្យលក់ នាំចូល និងចេញផលិតផល ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ទោះបីច្បាប់នេះមិនបញ្ជាក់ឈ្មោះប្រទេសណាមួយក៏ដោយ តែគេវាយតម្លៃថា ច្បាប់នេះទំនងជាអាចសំដៅទៅលើប្រទេសចិន ដែលធ្លាប់ត្រូវបានរងការចោទប្រកាន់ពីបទប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅតំបន់ស៊ីនជាំង លើជនជាតិ វីហ្គ័រ និងជនជាតិភាគតិចដទៃទៀត។
សភាសហភាពអឺរ៉ុប
ដោយ

ក្រុមសិទ្ធិមនុស្សបាននិយាយថា មនុស្សយ៉ាងតិច១លាននាក់ ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីមវីហ្គ័រត្រូវបានឃុំខ្លួននៅតំបន់ស៊ីនជាំង ភាគពាយ័ព្យនៃប្រទេសចិន ដោយពួកគេកំពុងប្រឈមនឹងការរំលោភបំពានជាបន្តបន្ទាប់រួមទាំងការបង្ខំឱ្យស្ត្រីឈប់យកកូន និងពលកម្មដោយបង្ខំផងដែរ។ កត្តានេះបានជំរុញឱ្យសភាសហភាពអឺរ៉ុប តាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការហាមឃាត់ផលិតផលដែលប្រើកម្លាំងពលកម្មដោយបង្ខំ ដែលទើបត្រូវបានអនុម័តជាលើកចុងក្រោយកាលពីថ្ងៃអង្គារ កន្លងទៅ។

នៅក្នុងរយៈពេលកន្លងមកនេះ សហភាពអឺរ៉ុប បានបង្កើតឧបករណ៍ពាណិជ្ជកម្មជាច្រើន ដើម្បីប្រឆាំងនឹងប្រទេសចិន រួមទាំងការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់រដ្ឋចិន ចំពោះបច្ចេកវិទ្យាបៃតងដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យជាដើម ប៉ុន្តែច្បាប់ចុងក្រោយនេះត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់ផលិតផល​ដែលប្រើកម្លាំងពលកម្មដោយបង្ខំចេញពីទីផ្សារអឺរ៉ុបតែម្តង។

តាមច្បាប់ចុងក្រោយនេះ បណ្ដារដ្ឋសហភាពអឺរ៉ុបអាចដកចេញផលិតផលណាដែលរកឃើញថា ត្រូវបានផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ និងអាចដកចេញទំនិញណាដែលផលិតនៅក្នុងប្លុកដែលមានសម្ភារផលិតនៅបរទេសដោយប្រើកម្លាំងពលកម្មទាំងបង្ខំផងដែរ។

សមាជិកសភាសហភាពអឺរ៉ុប លោកស្រី ម៉ារី ម៉ាញូអែល ឡេតៅ (Maria Manuel Leitao) បាននិយាយថា វាមិនអាចទទួលយកបានទេ សម្រាប់សហភាពអឺរ៉ុបក្នុងការបន្តការនាំចូល និងការលក់នូវផលិតផលណា ដែលផលិតឡើងដោយឈាម និងទឹកភ្នែករបស់ពលរដ្ឋ។ បើតាមអង្គការពលកម្មអន្តរជាតិ បានឱ្យដឹងថា មនុស្សប្រហែលជាង២៧ លាននាក់ បានពាក់ព័ន្ធក្នុងការងារដោយបង្ខំនៅក្នុងឆ្នាំ២០២១ រួមទាំងកុមារប្រហែលជាង៣ លាននាក់ផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេទ័ពអាម៉េរិក អះអាងថា ចិនចិញ្ចឹមចិត្តលួ.ចបង្កើនសមត្ថភាពយោធា ដើម្បីឈ្លានពានតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧

ព័ត៌មាន
មេបញ្ជាការ នៃបញ្ជាការដ្ឋានអាម៉េរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសា ថា មហាយក្សចិន ចិញ្ចឹមចិត្តលួចបង្កើនសម…

តម្លៃដីធ្លីកើនឡើងបានជំរុញឱ្យតម្លៃខុនដូថ្មីនៅបាងកកប្រទេសថៃ ហក់ឡើងដូចគ្នា

ព័ត៌មាន
ក្រុមហ៊ុនវាយតម្លៃទីផ្សារអចលនទ្រព្យ Property DNA បាននិយាយកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីបានកើនឡើងនៅតាមខណ្ឌពាណិជ្ជកម្មមួយចំនួនស្ថិតនៅភាគកណ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ