តម្លៃអគារខុនដូ

តម្លៃដីធ្លីកើនឡើងបានជំរុញឱ្យតម្លៃខុនដូថ្មីនៅបាងកកប្រទេសថៃ ហក់ឡើងដូចគ្នា


ក្រុមហ៊ុនវាយតម្លៃទីផ្សារអចលនទ្រព្យ Property DNA បាននិយាយកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីបានកើនឡើងនៅតាមខណ្ឌពាណិជ្ជកម្មមួយចំនួនស្ថិតនៅភាគកណ្តាលនៃរាជធានីបាងកក ប្រទេសថៃ។ ការកើនឡើងតម្លៃដីនេះបានជំរុញឱ្យតម្លៃអគារខុនដូថ្មីលំដាប់ខ្ពស់ៗនៅក្នុងរាជធានីនេះបានហក់ឡើងថ្លៃដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។
តម្លៃអគារខុនដូ
ដោយ

លោក ស៊ូរ៉ាចិត កុងឈីប (Surachet Kongcheep) នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ DNA បាននិយាយថា នៅក្នុងឆ្នាំនេះគម្រោងខុនដូថ្មីៗជាច្រើននៅក្នុងទីក្រុងបាងកក បានដាក់លក់ក្នុងតម្លៃជាង៦ពាន់ដុល្លារអាម៉េរិក ក្នុង១ម៉ែត្រការ៉េ ខណៈកាលពីឆ្នាំ២០១៩ តម្លៃបែបនេះ គឺកម្រមានខ្លាំងណាស់​។

លោក ស៊ូរ៉ាចិត បានបន្តថា គម្រោងខុនដូប្រណីតៗទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅក្នុងតំបន់កណ្ដាលរាជធានីបាងកក ជាពិសេសគឺស្ថិតនៅតាមបណ្ដោយទន្លេចៅប្រាយ៉ាតែម្ដង។លោកបានបន្ថែមថា អ្នកទិញកំពុងទិញយកខុនដូនៃគម្រោងទាំងនេះយ៉ាងឆាប់រហ័ស ទោះជាតម្លៃខ្ពស់ក៏ដោយ ​ក៏គម្រោងមួយចំនួនបានរាយការណ៍ថា មានការកក់ទុកមុន៦៥-៨៥%។

លោក ស៊ូរ៉ាចិត ក៏បានព្យាករដែរថា តម្លៃសម្រាប់ខុនដូប្រណីតថ្មីៗនឹងកើនឡើងដល់កម្រិតកំពូលរហូតដល់ជាង១៦លានដុល្លារក្នុងមួយយូនីតក្នុងពេលឆាប់ៗនេះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សជាច្រើនបានចំណាយប្រាក់កាន់តែច្រើន ដើម្បីទិញដីនៅតាមទីតាំងសំខាន់ៗនៅក្នុងទីក្រុងបាងកក។

ក្រុមហ៊ុន Property DNA ក៏បានព្យាករដែរថា អ្នកទិញដែលមានទ្រព្យសម្បត្តិច្រើននឹងទិញយកខុនដូប្រណីតៗនៅតាមគម្រោងមួយចំនួនដូចជា គម្រោង One Bangkok នៅលើផ្លូវ Wireless Road និងគម្រោង Dusit Central Park នៅលើផ្លូវរ៉ាម៉ាទី៤ ជាដើម ហើយក្រុមហ៊ុនអចលនទ្រព្យមួយចំនួនក៏បានបង្កើតជាក្រុមជាមួយនឹងប្រតិបត្តិករនៅតាមសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីត្រួតពិនិត្យគម្រោងនេះ ដែលជំរុញឱ្យតម្លៃខុនដូរបស់គម្រោងទាំងនេះឡើងថ្លៃកាន់តែខ្ពស់៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាសហភាពអឺរ៉ុបបោះឆ្នោតគាំទ្រការហាមប្រាមទំនិញ ដែលប្រើកម្លាំងពលកម្មដោយបង្ខំ

ព័ត៌មាន
សមាជិកសភាសហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រការហាមឃាត់មិនឱ្យលក់ នាំចូល និងចេញផលិតផល ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ទោះបីច្បាប់នេះមិនបញ្…

ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម កំពុងជួបវិបត្តិខ្វះដើមទុន

ព័ត៌មាន
ផ្អែកតាមរបាយការណ៍ផ្លូវការមួយបង្ហាញថា ក្រុមហ៊ុនសំណង់ក្នុងស្រុកជាច្រើននៅប្រទេសវៀតណាម នឹងបន្តជូបការលំបាកនៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារតែការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ