ការវិនិយោគ

អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំគណៈប្រតិភូចូលជួបជាមួយប្រធានាធិបតីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងយល់ឱកាសពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានដឹកនាំបេសកកម្មអភិវឌ្ឍន៍អាជីវកម្មនៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ខែកញ្ញា ដោយក្នុងនោះ អ្នកឧកញ៉ា ក៏បានជួបជាមួយនឹងប្រធានាធិបតីប៉ាគីស្ថាន គឺលោក Arif Alvi និង លោក Muhammad Sadiq Sanjarani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ព្រមទាំងសមាជិកព្រឹទ្ធសភា ក្រសួងនានា និងតំណាងវិស័យឯកជនជាច្រើនផ្សេងទៀតផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំគណៈប្រតិភូចូលជួបជាមួយប្រធានាធិបតីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក
ដោយ

បេសកកម្ម​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងការដឹកនាំគណៈប្រតិភូ​ទៅកាន់​ប្រទេសប៉ាគីស្ថានជាលើកដំបូងនេះ គឺជាបង្ហាញឲ្យឃើញយ៉ាងច្បាស់​​អំពី​សក្ដានុពល​នៃវិស័យឯកជន សម្រាប់កិច្ចសហប្រតិបត្តិការ​ និងការពង្រីក​ការយល់ដឹង​ទៅវិញទៅមក​នៃឱកាស​សម្រាប់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ​រវាង​ប្រទេស​កម្ពុជា និងប៉ាគីស្ថាន។

គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាវិនិយោគិន​ខ្មែរដ៏ចំណានមួយរូប​ក្នុងការកៀគរវិនិយោគិនពីក្រៅប្រទេសមក​កម្ពុជានោះ បាន​ចាប់ផ្ដើមបេសកកម្ម​នៅរដ្ឋធានី​ Islamabad ដោយមាន​កិច្ចប្រជុំ​ជាមួយនឹង​រដ្ឋាភិបាល​សហព័ន្ធ​របស់ប៉ាគីស្ថាន បន្ទាប់មកបាន​ធ្វើដំណើរទស្សនកិច្ច​នៅតំបន់ឧស្សាហកម្ម Rawalpindi និង Karachiផងដែរ។

អ្នកឧកញ៉ា​ សៀ ឫទ្ធី បាន​លើកឡើងថា «កម្ពុជា និងប៉ាគីស្ថាន មានចំណុចពិសេសៗជាច្រើន ដែលមានសក្ដានុពល​សម្រាប់​វិស័យឯកជន អាចធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នាបាន»។

ប្រទេសប៉ាគីស្ថាន មានប្រជាជន​២៤២លាននាក់ ដែលមានឧស្សាហកម្ម​ក្នុងស្រុកធំៗដូចជា ឱសថ ការផលិតសម្ភារផ្នែកវាយនភណ្ឌ។

យ៉ាងណាមិញ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ប្រាប់ទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល​ប៉ាគីស្ថាន និងវិស័យឯកជន​ អំពីភាពជោគជ័យនៃច្បាប់វិនិយោគថ្មី​របស់​កម្ពុជា និង​ការលើកទឹកចិត្ត​ពិសេស​ ដែលផ្ដល់ជូន​ដល់​គម្រោងវិនិយោគ ដែលមានលក្ខណៈគ្រប់គ្រាន់ (QIP)ផងដែរ។

តាមរយៈជំនួប​នោះ ភាគីទាំងពីរ បានឯកភាពគ្នាថា ជំហានបន្ទាប់​ នឹងធ្វើកិច្ចការងាររួមគ្នាបន្ថែមទៀត ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរគណៈប្រតិភូ​ធុរកិច្ចសម្រាប់​ធ្វើដំណើរទស្សនកិច្ច​ទៅវិញទៅមក ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយគ្នា។

សូមបញ្ជាក់ថា អ្នកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ន​កំពុង​មានវិនិយោគ​ក្រុមហ៊ុន​រាប់សិប​ក្រុមហ៊ុន ដោយមានការចាប់ដៃគូរវិនិយោគពីបរទេសមកពីប្រទេសជាច្រើន ហើយមុខជំនួញដ៏លេចធ្លោ​របស់អ្នកឧកញ៉ា គឺការអភិវឌ្ឍ​អចលនទ្រព្យ អគារខ្ពស់ គម្រោងបុរីលំនៅដ្ឋានប្រណីតៗ លំនៅដ្ឋានតម្លៃសមរម្យ និងការសាងសង់​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំសហគ្រាសខ្នាតតូចនិងមធ្យម វិស័យហិរញ្ញវត្ថុ និងការដឹកជញ្ជូន និងឡូជីស្ទិកជាដើម៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់ព្រមានថា ខ្លួននឹងរងការគំរាមកំហែងពីសំណាក់ចិនដីគោកកាន់តែខ្លាំង នៅពេលលោក ស៊ី ជីនពីងក្តោបក្តាប់អំណាចក្នុងអាណត្តិទី៣

ព័ត៌មាន
មន្ត្រីកំពូលរបស់កោះតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីថ្ងៃពុធ ទី ២១ កញ្ញា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានជប៉ុន Nikke…

ថៃ និងវៀតណាម នាំមុខគេនៅអាស៊ានលើការជួញដូររូបិយវត្ថុឌីជីថល (Crypto)

ព័ត៌មាន
ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរ រូបិយបណ្ឌឌីជីថល ឬហៅថាគ្រីបតូ (Crypto) ដ៏ធំជាងគេក្នុងចំណោមប្រទេសសមាជិកនៃសមាគមប្រជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ