អាជីវកម្ម​រ៉ែ

ក្រុមហ៊ុន ទ្រី ភាព ស្នើសុំបូមខ្សាច់ទន្លេមេគង្គរាប់សិបគីឡូម៉ែត្រ ពីក្អមសំណ រហូតដល់ក្រចេះ


ក្រុមហ៊ុនទ្រីភាព អេនជីនារីង និងខនស្ត្រាក់សិន ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទ្រី ភាព គ្រុប របស់ឧកញ៉ាទ្រី ភាព បានដាក់ពាក្យស្នើសុំទៅកាន់រាជរដ្ឋាភិបាលដើម្បី បានសិទ្ធិបូមខ្សាច់លក់ ដោយសន្យាស្ថាបនាច្រាំងទន្លេជំនួសវិញ។
សាឡាង​ដឹកខ្សាច់ តាម​ដងទន្លេ
ដោយ

សំណើរបស់​ក្រុមហ៊ុនទី្រភាពនេះ ត្រូវបានបែក​ធ្លាយ​តាមរយៈលិខិត​មួយច្បាប់​របស់​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ចុះកាល​បរិច្ឆេទថ្ងៃទី ០៧ឧសភាឆ្នាំ២០១៩ ដែលផ្ញើជូន​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ឧតុនិយម និងជា​ប្រធាន​អាជ្ញាធរ​ខ្សាច់កម្ពុជា។

លិខិតសរសេរ​ថា ក្រុមហ៊ុនទ្រី ភាព សុំគោលការណ៍​បូមស្តារ និងធ្វើច្រាំងទន្លេ​ចាប់​ពីព្រំប្រទល់​វៀត​ណាម​ក្អមសំណ​ឡើងទៅលើ​រហូតដល់​ព្រំប្រទល់​កំពង់ចាម ក្រចេះ ព្រមទាំង​បូមខ្សាច់​នៅទន្លេ​បាសាក់​ទាំងមូល​តែម្តង។ លិខិតនោះ​បញ្ជាក់ទៀតថា សម្តេច​នាយករដ្ឋមន្ត្រី​បានចារលើ​លិខិតបញ្ជូន​មកកាន់​ទីស្តីការ ដើម្បីបន្ត​បញ្ជូន​ទៅកាន់រដ្ឋ​មន្ត្រី​ក្រសួងធន​ធានទឹក និងឧតុនិយម​ពិភាក្សា​ជាមួយភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីផ្តល់មតិ​តបត្រឡប់​ទៅកាន់​រាជរដ្ឋាភិបាលវិញ។

ទាក់ទងនឹង​សំណើរបស់ក្រុមហ៊ុន​ទ្រីភាពនេះ នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា (Transparency International Cambodia)  លោកព្រាប កុល ឆ្លើយ​តបនឹង​គេហទំព័រ​ខេមបូណូមីស​តាមប្រអប់​សារហ្វេសប៊ុក​ថា ករណីនេះជា​អាជីវកម្ម​បូមខ្សាច់ ដែលអាចមាន​ផលប៉ះពាល់​ដល់​បរិស្ថាន និងអនាម័យ​នៃទឹកទន្លេ ដែលប៉ះពាល់​ដល់មនុស្ស​ជាច្រើននាក់។ លោកបញ្ជាក់ថា៖  គម្រោងបែបនេះ ត្រូវមាន​ការសិក្សា វាយតម្លៃពីផល​ប៉ះពាល់ ផ្សព្វផ្សាយ និងដេញថ្លៃ​ប្រកបដោយ​តម្លាភាព។ ក្នុងករណី​អុវត្តគម្រោង​នេះ ត្រូវមានគណកម្មការ​ត្រួតពិនិត្យ​ហ្មត់ចត់បំផុត។

ចំណែក ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា ការបូមខ្សាច់​ពិតជាមាន​ចំណេញ​ដល់ក្រុមហ៊ុន​ដែលរកស៊ី​ប៉ុន្តែ​វាបានបង្ករ​ផលប៉ះពាល់​មួយចំនួន​ដល់ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ ។ លោក​បន្ថែមថា ការបូមខ្សាចគឺជាការទាញ​ធនធាន​ធម្មជាតិ​មក​ប្រើប្រាស់ ព្រោះ​ទន្លេ​យើង​ក៏​រាក់​  ខ្សាច់​ក៏​មាន​ច្រើន​អាច​ទាញ​យក​ប្រើប្រាស់​បម្រើ​ឲ្យ​វិស័យ​សំណង់​ដែល​កំពុង​រីក​ដុះដាល។ ប៉ុន្តែការបូមខ្លះ ​អាច​ប៉ះពាល់​ដល់​ច្រាំង​ទន្លេ​បាក់​ផ្ទះ​សម្បែង​ពលរដ្ឋ​ចូល​ទន្លេ ជាដើម។ លោកបញ្ជាក់ថា ពីពេលមុនៗ គេនិយាយពីផលប៉ះពាល់ច្រើនហើយ ចំពោះការបូមខ្សាច់នេះ។

អ្នកជំនាញបង្ហាញថា ផល​ប៉ះពាល់​ពីការបូមខ្សាច់អាច ​មាន​ពីរ​សណ្ឋាន​ទៀត​ដែរ គឺ​ផ្ទាល់ និង​ប្រយោល ដូចជា​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ដង​ទន្លេ ពាក់ព័ន្ធ​ដល់​ការ​ខូច​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​បាត​ទន្លេ ជាដើម។ ក្រៅ​ពី​នេះ ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ធនធាន​ទឹក​ដែរ ព្រោះធម្មតា​បូម​ខ្សាច់ យើង​ត្រូវ​ប្រើ​ម៉ាស៊ីន។ ដូច្នេះ ម៉ាស៊ីន​នៅ​លើ​ទឹក​ច្រើន​អត់​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ វា​អាច​បង្ហូរ​នូវ​ជាតិ​សាំង ប្រេង​ផ្សេងៗ​នៅ​លើ​ទឹក​ដែល​នាំ​ឲ្យ​បំពុល​ទឹក។ ល ។

តើក្រុមហ៊ុន​ទ្រីភាព អាចសម្រេច​បំណងរបស់​ខ្លួនដែរឬទេ? តើចំណេញអ្វីខ្លះ​ដល់​សេដ្ឋកិច្ចជាតិ?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥សំណួរ ជាមួយ សយ សុភាព ជុំវិញការ​បង្កើត​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន

ព័ត៌មាន
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន (ស.ស.ក.ច) ត្រូវ​បាន​សម្ពោធ​បើក​ជាផ្លូវការ ដោយ​មាន​ការចូលរួម​ពី​សំណ…

រថភ្លើងចេញចូល ព្រលានយន្តហោះនៅតែកំសត់ អត់អ្នកជិះ ទោះបីប្តូររថភ្លើងថ្មីក៏ដោយ

ព័ត៌មាន
កាលពីដើមឆ្នាំ២០១៩កន្លងទៅ សារព័ត៌មានអេឡិចត្រូនិចខេមបូណូមីស ធ្លាប់បានចេញផ្សាយវីដេអូមួយដែលនិយាយពីការខ្សត់អ្នកដំណើរតាមមធ្យោបាយរថភ្លើងទៅកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ