អត្ថបទក្រុមហ៊ុន

Legend Premium Cinema x AAIFF បានបង្កើតមហាស្រពភាពយន្ដ និងបានរៀបចំកម្មវិធីសិក្ខាសាលាជំនាញ ចំនួន ៣ថ្ងៃ នៅ រោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា


Legend Premium Cinema x AAIFF បានបង្កើតមហោស្រពភាពយន្ត ដែលចាក់បញ្ចាំងភាពយន្តមានព្រលឹង និងទទួលបានការចូលរួមយ៉ាងច្រើនកុះករនៅ រោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា ដើម្បីអបអរសាទរការបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃព្រហស្បតិ៍ ទី 18 ខែតុលា ឆ្នាំ 2023។
photo_2023-10-24_08-35-32
ដោយ

មហោស្រពភាពយន្តនេះ​បានចាក់បញ្ចាំងខ្សែភាពយន្តចំនួន 39 មកពី 22 ប្រទេស និងបញ្ចាំងចាប់ពីម៉ោង 6 ល្ងាចរហូតដល់ម៉ោង 10 យប់ ថ្ងៃទី 20, 21 និង 22 ខែតុលា ឆ្នាំ 2023។

លោក Scott Hiller ជាស្ថាបនិក និង ប្រធានរបស់ AAIFF / UCU បានលើកឡើងថា "ពួកយើងជឿថា ពួកយើងកំពុង​បង្ហាញខ្សែភាពយន្តឯករាជ្យដ៏ល្អបំផុតរបស់ពិភពលោក"។ "ខ្សែភាពយន្តឯករាជ្យដែលមានព្រលឹង។ ខ្សែភាពយន្តទាំងនោះ​ប្រៀបបានដូចជាសៀវភៅដ៏ល្អមួយក្បាល ដែលអ្នកអានមិនអាចដាក់ចុះ ហើយនៅពេល​អ្នក​ដាក់វាចុះ អ្នកប្រាកដជាគិតអំពីវា។ ”

AAIFF ក៏បានរៀបចំកម្មវិធីសិក្ខាសាលាជំនាញ ចំនួនបី ក្នុងអំឡុងពេលមហោស្រពភាពយន្តនេះផងដែរ សិក្ខាសាលា​នីមួយៗគឺចាប់ពីម៉ោង 13:00 ដល់ 17:00 ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រធានបទគឺនិយាយអំពី ការថតភាពយន្ត ការដឹកនាំភាពយន្ត និងការទីផ្សារភាពយន្ត ហើយចំពោះតម្លៃសំបុត្រគឺ 25 ដុល្លារសម្រាប់​មនុស្សម្នាក់ 40 ដុល្លារសម្រាប់មនុស្សពីរនាក់ ឬ 50 ដុល្លារសម្រាប់មនុស្សបីនាក់។ សម្រាប់អ្នកដែលចង់​ចូលរួម​សិក្ខាសាលាខាងលើអាចចូលទៅកាន់គេហទំព័រ https://beacons.ai/aaifilmfestival

នាយក​គ្រប់គ្រងរបស់ រោងភាពយន្ត លេជេន លោក រស់ ទេវនាថ បានលើកឡើងថា ‘’ ពួកយើងចង់ពង្រីក​ទីផ្សារខ្សែ និង ភាពយន្តខ្មែរ ឲ្យលើសព្រំដែនកម្ពុជា។ ជាពិសេសយើងចង់ទទួលបាន​ការទទួលស្គាល់នៅជុំវិញ​អាស៊ីអាគ្នេយ៍។ ក្នុង​ឆ្នាំ​2023នេះ មាន​ខ្សែភាពយន្ត​ប្រមាណ​20​រឿង ​បានផលិត​ដោយផលិតកររបស់ប្រទេស​កម្ពុជា។​ ប្រសិនបើយើង ប្រៀបធៀបទៅនឹងឆ្នាំ 2019 មុនការរាតត្បាតមេរោគកូវីដ19 វាបង្ហាញពីការរីកចម្រើន​ដ៏ល្អនៅក្នុងទីផ្សារនៅ​ក្នុង​លក្ខខណ្ឌ​នៃបរិមាណ និងគុណភាពរបស់ភាពយន្តយើង។‘’

នៅ​ពេល​សួរ​ថា តើ​ផលិតកម្ម​ភាពយន្ត​អន្តរជាតិ​ ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ទីតាំងថតបានជះឥទ្ធិពល​​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដោយ​របៀប​ណា​?​​ លោក រស់ ទេវនាថ បានឆ្លើយ​តបវិញថា គឺជួយ ​ដោយ​ការ​បង្កើននូវកំណើននៃ​វិស័យ​ទេសចរណ៍។ លោកបានបន្តរទៀតថា“វាជាឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជាក្នុងការបង្ហាញខ្លួនទៅកាន់ពិភពលោក។ យើង​មាន​កន្លែង​ល្អៗ និង​វប្បធម៌​ដ៏​អស្ចារ្យ​​ដើម្បីផ្សព្វផ្សាយ​ដល់​ពិភពលោក។

ក្នុងនាមជារោងយន្ត ដែលបង្កើត និង គ្រប់គ្រងដោយជនជាតិខ្មែរ យើងពិតជាមានឆន្ទៈ ចូលរួមចំណែក​ដល់វិស័យមួយនេះ។ តាមរយៈការរៀបចំមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប ដោយផ្តល់ការបញ្ចាំងជូនសាធារណៈជនដោយមិនគិតថ្លៃ វាជាការលើកទឹកចិត្តដល់ផលិតករ ដែលបានដាក់បញ្ចាំង​ភាពយន្តខ្លួនក្នុងរោងភាពយន្ត ឱ្យផលិតភាពយន្តបន្ថែមទៀត។ ហើយយើង​ក៏​ចង់​ឱ្យទស្សនិកជន​បានទស្សនាខ្សែភាពយន្ត​កាន់តែច្រើនរសជាតិ”។

​នាយកប្រតិបត្តិនៃគណៈកម្មការភាពយន្តកម្ពុជា លោក ចៀប សុវិជ្ជា លើកឡើងថា មានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកបង្ហោះសារលើគណនី Facebook ថា "ខ្ញុំបានចែករំលែកព័ត៌មានទៅកាន់ផលិតករភាពយន្ត​ក្នុងស្រុករបស់យើង ហើយពួកគាត់បានសួរសំណួរជាច្រើន"។

លោក មួង រិទ្ធី ផលិតករភាពយន្តក្នុងស្រុកបានសម្តែងចំណាប់អារម្មណ៍ថា ភាពយន្តដែលមាននៅក្នុងមហោស្រព គឺជារឿងដែលប្រជាជនកម្ពុជាកម្របានឃើញណាស់។ ”វាក៏បានផ្តល់នូវឱកាសសម្រាប់​បណ្តាញទំនាក់ទំនង​ឲ្យអ្នកផលិតខ្សែភាពយន្តផងដែរ។ ហើយវាពិតជារឿងដ៏ល្អណាស់ដែលពួកយើងអាចភ្ជាប់ទំនាក់ទំនងគ្នា​បានបន្ទាប់ពី ការរាតត្បាតមេរោគកូវីដ19។ សិក្ខាសាលាគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ដើម្បីរៀនសូត្រ​ពីផលិតករភាពយន្ត​ដែលទទួលបានពានរង្វាន់ និងចែករំលែកចំណេះដឹងរបស់ពួកគាត់។ វា​ជា​ពេល​វេលា​មាសប្រាក់​សម្រាប់​យើង​ក្នុង​ការ​ចាប់​យក​បទពិសោធន៍​របស់​ពួក​គាត់”។

លោក រស់ ទេវនាថ បានបន្ថែមទៀតថា “ក្នុងភាពជាដៃគូជាមួយ AAIFF​ គោលដៅ និងទស្សនៈវិស័យ​រវាងយើងទាំងពីរ​គឺដូចគ្នា ដែលជាការនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា ក៏ដូចជាការលើកស្ទួយ និងគាំទ្រផលិតករភាពយន្តឯករាជ្យ”។

បេសកកម្មរបស់ រោងភាពយន្ត លេជេន ត្រូវបានកំណត់លក្ខណៈដោយការប្តេជ្ញាចិត្តជាប់លាប់​ក្នុងការច្នៃប្រឌិត​បច្ចេកវិទ្យាឈានមុខគេ។ ក្រុមហ៊ុនបាននាំយកនូវបច្ចេកវិទ្យាភាពយន្តបែប 3D មកប្រទេសកម្ពុជា ដែលជាសក្ខីភាព​នៃការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងការបង្កើនបទពិសោធន៍នៃការទស្សនាភាពយន្តក្នុងស្រុក។​​ ការនាំយកមកនូវបច្ចេកវិទ្យាបែបទំនើបដូចជា Dolby Atmos និង Giant Screen កាន់តែពង្រឹងជំហរដល់​ក្រុមហ៊ុនក្នុងមុខតំណែងជាអ្នកនាំមុខគេក្នុងវិស័យមួយនេះ។ លើនេះទៅទៀត សាល Diamond Class របស់ រោងភាពយន្ត លេជេន ដែលផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាភាពយន្តប្រកបទៅដោយប្រណិតភាព ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាកយីហោ រោងភាពយន្ត លេជេន ទៅលើសេវាកម្មដែលផ្ដល់ឲ្យអតិថិជនលំដាប់ខ្ពស់ និងការផ្តល់ជូនការកម្សាន្តតែមួយគ្មានពី។

រោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា នៅទីក្រុងភ្នំពេញ បានប្រារព្ធពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023។
ស្ថាបនិក AAIFF/ECU និងជាប្រធាន លោក Scott Hiller (L) និងនាយកគ្រប់គ្រង រោងភាពយន្ត លេជេន លោក រស់ ទេវនាថ (R) នៅមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអ៊ឺរ៉ុប (AAIFF/ÉCU) នៅទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023។
នាយកប្រតិបត្តិនៃគណៈកម្មការភាពយន្តកម្ពុជា សុវិជ្ជា ចៀប(L) ជាមួយភ្ញៀវកិត្តិយសក្នុងពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី19 ខែតុលា ឆ្នាំ2023។
អ្នកគាំទ្រប្រារព្ធពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅរោងកុន លេជេន ព្រីមៀម អូឡាំព្យា នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាតំបន់អាស៊ីនៅតែជាចំណុចដ៏ភ្លឺស្វាងសម្រាប់ការវិនិយោគ?

ព័ត៌មាន
លោកស្រី ជេន ហ្វ្រេសឺ (Jane Fraser) នាយកប្រតិបត្តិក្រុមហ៊ុន Citigroup របស់សហរដ្ឋអាម៉េរិកបាននិយាយកាលពីសប្ដាហ៍មុនថា បើទោះជាមានភាពតានតឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ