ការវិនិយោគ​ក្នុងវិស័យអប់រំ

សហគ្រិនជំនាន់ថ្មី លោក លី វីរៈ៖ ការវិនិយោគវិស័យអប់រំចំណេញប្រាក់តិច តែចំណេញដល់ជាតិច្រើន


នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគលើវិស័យអប់រំចំពោះផ្នែកឯកជនមានការរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយឃើញមានសាលាឯកជនថ្មីៗ និងល្បីៗជាច្រើន បានបើកសាខាជាបន្តបន្ទាប់។ តើ ការវិនិយោគវិស័យអប់រំ ពិតជាអាជីវកម្មរកផលចំណេញបានច្រើនមែនទេ? បើតាមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា អាជីវកម្មពិតជាអាចរកបានផលចំណេញ តែបើនិយាយពីចំណេញប្រាក់ គឺមិនជាច្រើនទេ តែចំណេញដល់ធនធានមនុស្ស និងការរីកលូតលាស់សេដ្ឋកិច្ច គឺចំណេញច្រើនណាស់។
លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle។
ដោយ

ក្នុងចំណោម​សាលាឯកជន​ល្បីៗជាច្រើន​ដែលមាន​វត្តមាន​នៅកម្ពុជា​ទាំងនោះដែរ Learning Jungle ក៏ជាសាលា​អន្តរជាតិ​ឯកជនមួយ ដែលត្រូវបាន​អាណាព្យាបាល​ទទួលស្គាល់​ពីគុណ​ភាព និងស្តង់ដា ថា មិនចាញ់សាលា​ឯកជនល្បីៗ​ដទៃទៀត​នៅកម្ពុជានោះទេ ព្រោះថា ស្តង់ដាកម្មវិធី​សិក្សា​នៅសាលានេះ គឺតាមបែប​ប្រទេស​កាណាដា។

លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសាលា West view Cambodian International school បាន​ឲ្យ​ដឹងថា មុននឹងបើក​សាលាថ្មី​ដែលមាន​ឈ្មោះថា West view Cambodian International schoolនេះ គឹលោក​មានបទពិសោធន៍​ផ្នែកអប់រំពី​ថ្នាក់មតេយ្យ​រហូត​ដល់ថ្នាក់​បឋមសិក្សា គឺសាលា Learning Jungle ។ លោកបានបន្តថា ការវិនិយោគ​លើវិស័យនេះ ព្រោះតែលោក​ចង់ផ្តល់​ការអប់រំ​មួយប្រកប​ដោយគុណភាព ដែលមាន​បញ្ចូលកម្ម​វិធីសិក្សា​ភាសាខ្មែរផងដែរ ដើម្បីឲ្យ​សិស្សដែលមកសិក្សានៅទីនេះ មិនត្រឹម​តែចេះប្រើប្រាស់​ភាសាបរទេស​បានល្អទេ ថែមទាំងចេះ​ពីភាសាជាតិ ប្រវត្តិសាស្រ្ត និងសុជីវធម៌ផ្សេងៗ ថែមទៀតផង។ 

ចំពោះការបើក​កម្រិតសិក្សា​ថ្នាក់វិទ្យាល័យ​បន្តទៀតវិញ លោកបាន​ឲ្យ​ដឹងថា ដោយសារតែ Franchise របស់ Learning Jungle មានត្រឹមតែថ្នាក់​បឋម​សិក្សា ខណៈដែល​គោលដៅ​របស់ក្រុម​ប្រឹក្សាភិបាល​របស់សាលា Learning Jungle ចង់ពង្រីក​ការអប់រំ​ដល់ថ្នាក់​វិទ្យាល័យ។​ដូចនេះ ឆ្លងតាមបទពិសោធន៍​ជោគជ័យ​លើផ្នែកអប់រំ​រយៈពេល៥ឆ្នាំ រួមជាមួយនឹងការ​សំ​ណូមពរពីអាណាព្យាបាល​សិស្ស​ផងនោះ បានផ្តល់ជំនឿ​ចិត្តយ៉ាង​មុតមាំ ជំរុញឲ្យ​ក្រុមប្រឹក្សា​របស់​សាលាអន្តរជាតិ Learning Jungle បន្ត​បង្កើត​កម្រិត​សិក្សា​នៅថ្នាក់វិទ្យាល័យ​បន្ថែមទៀត។ហើយសាលាថ្មីនេះ គ្រោងនឹង​ដាក់ពាក្យ​ស្នើសុំការ​ទទួលស្គាល់​ជាអន្តរជាតិ​ពីស្ថាប័ន WAAC ពីសហរដ្ឋអាមេរិក និងស្ថាប័ន CIS ពីអឺរ៉ុប ដោយរក្សា​ការសិក្សា​ភាសាជាតិ តាមកម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ដូចថ្នាក់​បឋមផងដែរ។

តាមទស្សនៈរបស់លោក លី វីរៈ ជុំវិញកម្រិត​គុណភាព​វិស័យអប់រំ​របស់កម្ពុជា ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាងវិញ លោកបាន​ទទួលស្គាល់ថា វិស័យអប់រំ​កម្ពុជា​ដើរយឺតជាង​ប្រទេសជិត​ខាងដូចជាថៃ និងវៀតណាម​ជាដើម  ដោយសារ​កត្តាសង្រ្គាម​ក្នុង​ប្រវត្តិសាស្រ្ត តែយ៉ាងណាមិញ​ក៏គ្រាន់បើ​ជាង​ឡាវដែរ។

បែបនេះក្តី ក្នុងនាមជា​សហគ្រិន​លើវិស័យអប់​រំមួយរូប លោក លី វីរៈ បានបង្ហាញ ពីទឹកចិត្តមោះមុត​ក្នុងការប្តេជ្ញាចិត្ត​ជួយវិស័យ​អប់រំ​ក្នុងប្រទេស​ឲ្យ​កាន់តែល្អ​ប្រសើរ​ថែមទៀត ដោយគោលដៅ​ចម្បង​របស់លោក និងក្រុម​ប្រឹក្សា​ដទៃទៀត គឹមិនមែន​ប្រាក់ចំណេញទេ តែជាការជួយ​ពន្លឿន​ដល់វិស័យអប់រំ​ឲ្យ​ទាន់​ប្រទេស​​​អភិវឌ្ឍន៍​មួយចំនួនទៀត។ 

លោកបន្ដថា ថ្វីត្បិតតែ​ខ្ញុំជាសហគ្រិន​មែន តែខ្ញុំបាន​ជ្រើសរើស​យក​វិស័យអប់រំ ដោយគោលដៅ​ចម្បង​របស់ខ្ញុំ​មិនមែន​ប្រាក់ចំណេញទេ។ លោកជាអតីត​និស្សិតដែល​ទទួលបាន​អាហាររូបករណ៍​ទៅសិក្សានៅ​ក្រៅប្រទេស ដោយមាន​បទពិសោធន៍​ផ្ទាល់ខ្លួន ពេលដែល​ចេញពីប្រទេស​កម្ពុជា​ទៅឃើញ​វិស័យនេះ នៅមាន​ភាពខ្វះខាត ដូចនេះ​លោកក៏សន្យា​នឹងខ្លួន​ឯងថា នឹងត្រលប់​មកជួយ​ប្រទេស​នេះវិញ ឲ្យ​អ្នកជំនាន់ក្រោយ ទទួល​បានអ្វីដែល​ប្រសើជាងនេះ។

សហគ្រិនវ័យក្មេងរូបនេះ បានបន្ថែមថា ដើម្បីប្រព័ន្ធ​អប់រំល្អ គឺយើងត្រូវ​ការច្រើនណាស់ ប៉ុន្តែអ្វី​ដែលយើងឃើញ​បន្ថែមទៀតនោះគឺ កម្រិតគ្រូ​ភាសាខ្មែរ យើងគិតថា មិនទាន់​គ្រប់គ្រាន់​នៅឡើយ។  យើងចង់បាន​គ្រូដែលមាន​គរុកោស្យ​ល្អត្រឹមត្រូវ​ ហើយអាច​ប្រើប្រាស់​ភាសាអង់គ្លេស​បានល្អ និងត្រូវចេះ​ប្រើកុំព្យូរ​ទ័រថែមទៀត ទោះបីជាគាត់ជា​គ្រូភាសាខ្មែរក៏​ដោយ។ ហើយបច្ចុប្បន្ន គឺយើងកំពុង​ជួបការ​លំបាក ដោយសារ​ខ្វះគ្រូ​ផ្នែកប្រវត្តិវិទ្យា​​សង្គមវិទ្យា ឬភាសាខ្មែរ​ជាដើម ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្រៀន។

រយៈពេល៥ឆ្នាំ ដែលលោក លី វីរៈវិនិយោគ​ទៅលើវិស័យ​អប់រំ គឹលោកបាន​កំណត់គោលដៅ​ថាគឺ គ្មានសិស្សណា​ម្នាក់​ត្រូវរត់ពី​ក្រោយគេនោះទេ គឺមានន័យ​ថា មិនត្រូវឲ្យ​មានសិស្ស​ណាម្នាក់​រៀនខ្សោយខ្លាំង នៅក្នុងថ្នាក់​ជាដាច់ខាត។ ​ដូចនេះលោកតែង​តែ​បើកិច្ចប្រជុំ​រាល់ថ្ងៃ ដើម្បីដឹងថា ត្រូវធ្វើដូច​ម្តេច ក្នុងការសម្រេច​ឲ្យ​បានដល់គោលដៅនោះ។ ចំពោះយុទ្ធសាស្រ្តវិញ គឺត្រូវកសាង​ទំនាក់ទំនង និង​ស្តាប់មតិយោបល់​របស់​អាណាព្យាបាល។ បើតាមលោក​ លី វីរៈ បច្ចុប្បន្ននេះ ស្ថាប័នរដ្ឋាភិបាល​មានការ​លើកទឹកចិត្ត ដល់ស្ថាប័ន​អប់រំផ្នែកឯកជនខ្លះ​ដែរ ដោយលោក​បានចូល​ជាសមាជិក​សមាគម​ថ្នាក់ឧត្តម​សិក្សា​ដោយទទួល​បានការ​លើកលែង​​ពន្ធ​មួយចំនួនផងដែរ។ 

សម្រាប់ជំនាញ​សិក្សាវិញ សហគ្រិន​ផ្នែកវិស័យ​អប់រំមួយ យល់ឃើញថា ប្រទេសដែល​ជឿនលឿន គឺវិស័យ​អប់រំគេខ្លាំង។ បើចង់ឲ្យ​វិស័យអប់រំ​យើងខ្លាំង​ដូចគេដែរ គឹត្រូវសិក្សា​ពីជំនាញ​វិទ្យាសាស្រ្ត តែជំនាញនេះ

 នៅមានភាព​ខ្វះខាត​នៅឡើយដូចជា Engeenering និងTechnology ជាដើម។ ដូចនេះ ដើម្បីតាមឲ្យ​​ទាន់​នូវការវិវត្ត​របស់ពិភពលោក ទាំងសាលារដ្ឋ​និងសាលា​ឯកជន​ទាំងអស់ ត្រូវផ្តោតលើ​ការសិក្សា​ជំនាញ STEM ដោយនៅ​ក្នុងនោះក៏ត្រូវ​មានការជំរុញ​ពីអាណាព្យាបាល​ផងដែរ។។

ក្នុងនាម​ជាសហគ្រិន​ក្នុងស្រុក ដែលស្រលាញ់​ខាងការអប់រំ លោក លី វីរៈ ចង់ឲ្យ​យុវសិស្សគ្រប់ៗរូប​ ខំប្រឹងប្រែង​ក្នុងការ​សិក្សា​រៀនសូត្រ​ឲ្យ​បានខ្លាំង ពង្រឹងវិន័យ​ខ្លួនឯង ហើយក៏ត្រូវ​មានសីលធម៌​ផងដែរ។ បន្ទាប់មកទៀត គឺធ្វើតាមក្តី​សុបិន​របស់ខ្លួននៅ​មាគ៌ាមួយ​ដ៏ត្រឹមត្រូវ។ គោលដៅដ៏​ធំបំផុត​របស់​លោកគឹ ចង់ឃើញ​សាលាដែល​ទើបបង្កើត​ថ្មី​នៅថ្នាក់វិទ្យាល័យ​នេះទទួលបាន​ជោគជ័យ ដោយលោក​ប្តេជ្ញានឹងបន្ត ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា ឲ្យ​អស់ពីសមត្ថភាព ដោយគិត​ពីគុណភាព​ជាចម្បង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្រូបទាញទុនវិនិយោគជាង ៤ពាន់លានដុល្លារក្នុង ៤ខែឆ្នាំនេះ តើកម្ពុជាជាមេដែកឆក់ក្នុងតំបន់អាស៊ានឬ?

ព័ត៌មាន
គ្រាន់តែក្នុងរយៈពេល ៤ខែ ដំបូងដើមឆ្នាំ ២០១៩នេះ កម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិកជាមួយនឹងគម្រោង​វិនិយោគ ដែលត្រូវបា…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗចំនួន ៨ បានកាត់ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនចិន Huawei

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលអាមេរិកសម្រេចដាក់ក្រុមហ៊ុនចិន Huawei ចូលក្នុងបញ្ចីខ្មៅរួចមក យ៉ាងហោចណាស់ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៨ ត្រូវបានរដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ