សេដ្ឋកិច្ចពិភពលោក

សេដ្ឋវិទូធំៗភាគច្រើនបារម្ភថា សេដ្ឋកិច្ចពិភពលោកអាចប្រេះស្រាំបន្ថែមទៀតនៅឆ្នាំ២០២៤ នេះ


៥៦% នៃសេដ្ឋវិទូធំៗរបស់ពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ប្រទេសស្វីស បានបង្ហាញការព្រួយបារម្ភថា សេដ្ឋកិច្ចសកលនឹងកាន់តែទន់ខ្សោយនៅក្នុងឆ្នាំនេះ ហើយក្នុងចំណោមសេដ្ឋវិទូចំនួន ១០នាក់ គឺមាន៧នាក់បាត់ទៅហើយដែលជឿថា សេដ្ឋកិច្ចពិភពលោកអាចនឹងប្រេះស្រាំបន្ថែមទៀត។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស ក្រុមថ្នាក់ដឹកនាំនៃស្ថាប័នសេដ្ឋកិច្ចធំៗបានបង្ហាញថា សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពនៅតែមិនល្អនោះទេ នៅក្នុងឆ្នាំ២០២៤ នេះ ជាពិសេសនៅអឺរ៉ុប សហរដ្ឋអាម៉េរិក ព្រមទាំងនៅប្រទេសចិន ដែលសុទ្ធតែជាក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់វាស់វែងកំណើនសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។

លោកស្រី សឌៀ ហ្សាហ៊ីឌី (Saadia Zahidi) នាយកគ្រប់គ្រង នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាននិយាយថា ភាពធន់នៃសេដ្ឋកិច្ចពិភពលោកនឹងបន្តឆ្លងកាត់ដំណាក់កាលសាកល្បងនៅពេលខាងមុខអំឡុងក្នុងឆ្នាំនេះ។

លោកស្រីបានបន្ថែមថា ទោះបីជាអតិផរណាសកលកំពុងធូរស្រាលក្ដី ក៏កំណើនកំពុងជាប់គាំង ហើយស្ថានភាពហិរញ្ញវត្ថុនៅតែតឹងតែង ស្របពេលដែលភាពតានតឹងសកលកំពុងកើនឡើង រីឯវិសមភាពក៏កើនឡើងដែលបង្ហាញពីភាពចាំបាច់ដែលត្រូវមានកិច្ចសហប្រតិបត្តិការសកលជាបន្ទាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

អ្នកស្ទង់មតិប្រមាណ ៤៣% បានព្យាករថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងសម្រេចបានកំណើនទាបក្នុងឆ្នាំនេះ ខណៈ ៧៧%បានព្យាករលទ្ធផលដូចគ្នាសម្រាប់សហភាពអឺរ៉ុប និង៣១% បានព្យាករលទ្ធផលដូចគ្នាសម្រាប់ប្រទេសចិន។

ហើយប្រមាណ១៣%ទៀត ក៏ជឿដែរថា ទាំងនៅសហរដ្ឋអាម៉េរិក និង ទាំងនៅសហភាពអឺរ៉ុប នឹងបន្តប្រឈមអតិផរណាខ្ពស់នៅក្នុងឆ្នាំនេះ។

ទន្ទឹមនេះទស្សនវិស័យសម្រាប់តំបន់អាស៊ី ដែលរួមមាន អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីបូព៌ា និង អាស៊ីប៉ាស៊ីហ្វិក មានភាពវិជ្ជមានជាងនៅ អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា លើកលែងប្រទេសចិន មួយចេញ ព្រោះប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងជួបបញ្ហាប្រឈមជាច្រើនរួមមាន តម្រូវការធ្លាក់ចុះ ផលិតកម្មក្នុងឧសហ្សាហកម្មធ្លាក់ចុះ ព្រមទាំងវិបត្តិក្នុងវិស័យអចលនទ្រព្យដែលបន្តជះផលប៉ះពាល់មកលើទីផ្សារក្នុងស្រុកនិង ក្រៅស្រុកផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីអ្នកជំនាញហិរញ្ញេវត្ថុ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដ៏ល្បីល្បាញពិភពលោកជំរុញឱ្យវិនិយោគលើមាស ប្រាក់ និង Bitcoin ក្នុងឆ្នាំ២០២៤ នេះ?

ព័ត៌មាន
តើហេតុអ្វីអ្នកជំនាញហិរញ្ញេវត្ថុ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដ៏ល្បីល្បាញពិភពលោកជំរុញឱ្យវិនិយោគលើមាស ប្រាក់ និង Bitcoin ក្ន…

តើការងារជិត ៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងរលាយបាត់ដោយសារបច្ចេកវិទ្យា AI ឬយ៉ាងណា?

ព័ត៌មាន
តើការងារជិត ៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងរលាយបាត់ដោយសារបច្ចេកវិទ្យា AIឬយ៉ាងណា? បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិតបានបង្កក្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ