ពាណិជ្ជកម្មវៀតណាម

ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម កើនជាង២២ភាគរយ


ទំហំនៃការនាំចេញផលិតផលសរុបរបស់វៀតណាម នៅក្នុងរយៈពេល៩ខែ ឆ្នាំនេះមានទំហំជាង ៣៨ ពាន់លានដុល្លារ ថយចុះជាង ៥% ប៉ុន្តែការនាំចេញផលិតផលកសិកម្ម ទទួលបានអតិរេកពាណិជ្ជកម្មដល់ជាង ៨ ពាន់លានដុល្លារ កើនឡើងដល់ទៅជាង ២២ភាគរយ ឯណោះ ។ នៅក្នុងរយៈពេលនេះ ទំហំពាណិជ្ជកម្មវៀតណាមមានតម្លៃសរុបជិត ៦៩ ពាន់លានដុល្លារថយចុះ ៧,៥%។ នេះបើយោងតាមទិន្នន័យពីក្រសួងអភិវឌ្ឍជនបទ និងកសិកម្មវៀតណាម។
ពាណិជ្ជកម្មវៀតណាម
ដោយ

សារព័ត៌មាន Vietnam News បានឲ្យដឹងថា ចំណូលនៃការនាំចេញសរុបរបស់វៀតណាម នៅក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថា មានទំហំជាង ៣៨ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្លៃនាំចេញនៃផលិតផលនាំចេញសំខាន់ៗមួយចំនួនបានថយចុះយ៉ាងខ្លាំង ប៉ុន្តែសម្រាប់ការនាំចេញ ផលិតផលកសិកម្មវិញ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមម បានឱ្យដឹងថា វិស័យកសិកម្មរបស់ប្រទេសនេះ សម្រេចបានអតិរេកពាណិជ្ជកម្មចំនួនជាង ៨​ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើងជាង ២២ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ភុង ឌឹកធៀន ( Phùng Đức Tiến) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រាំ៩ខែកន្លងមកនេះ ការនាំចេញផលិតផលគ្រឿងសមុទ្រ មានតម្លៃជិត ៧ពាន់លានដុល្លារ ធ្លាក់ចុះ ជិត ២២ភាគរយ​​ ដោយឡែកការនាំចេញផលិតផលព្រៃឈើ គឺមានតម្លៃជាង ១០ ពាន់លានដុល្លារ ធ្លាក់ចុះជិត ២១ភាគរយ​​ ។

លោកបានបន្តថា ផលិតផលកសិកម្ម ដែលនាំចេញមានកំណើនខ្លាំងបំផុតនោះ គឺ បន្លែ និងផ្លែឈើមានតម្លៃ ជាង ៤ ពាន់លានដុល្លារ កើនឡើងដល់ទៅជិត៧២ភាគរយ​​ អង្ករមានតម្លៃ ជិត៤ពាន់លានដុល្លារ កើនជាង ៤០ភាគរយ​​ គ្រាប់ស្វាយចន្ទីមានតម្លៃជិត ៣ ពាន់លានដុល្លារ កើនឡើងជាង ១៤ភាគរយ​​ កាហ្វេ មានតម្លៃជាង ៣ ពាន់លានដុល្លារ កើនឡើងជិត២ភាគរយ​​។ ដោយឡែក វិស័យបសុសត្វនាំចេញមានតម្លៃ ៣៦៩ លានដុល្លារ កើនឡើង ជាង ២៦ភាគរយ​​។

តាមស្ថិតិបានឲ្យដឹងថា ទោះបីជាទំហំនៃការនាំចេញផលិតផលកសិកម្មវៀតណាម កើនឡើងខ្លាំងក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មមួយចំនួន បានជូបប្រទះនឹងការធ្លាក់ថ្លៃដែរ ដូចជាករណីកៅស៊ូ ធ្លាក់ដល់មួយតោន តម្លៃនៅត្រឹម១ ៣៣៥ ដុល្លារ ពោលគឺធ្លាក់ចុះ ជិត១៩ភាគរយ​​, ផលិតផលតែធ្លាក់ចុះដល់ តម្លៃ ១ ៧១១ ដុល្លារនៅក្នុងមួយតោន ឫ ២,៣ភាគរយ​​ គ្រាប់ស្វាយចន្ទីមួយតោនថ្លៃ ៥ ៧២២ ដុល្លារ ធ្លាក់ចុះ ៤,៥ភាគរយ​​។ តម្លៃម្រេច ដំឡូងមី និងម្សៅមី និផលិតផលមួយចំនួនទៀតក៏ធ្លាក់ចុះដូចគ្នា។ ។

ប្រភពដដែលបានបន្ថែមថា ការនាំចេញផលិតផលកសិកម្មវៀតណាមទៅទីផ្សារអាស៊ី គឺច្រើនជាងគេ ដោយមានតម្លៃ ជិត ១៩ ពាន់លានដុល្លារ ទៅអាមេរិកមានតម្លៃ ជិត ៩ពាន់លានដុល្លារ ទៅអឺរ៉ុបជាង៤ពាន់លានដុល្លារ និងទៅអូសេអានី មានតម្លៃ ៥៧០ ដុល្លារ ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា គ្រោងដំណើរការ នាចុងខែតុលា ឆ្នាំ២០២៣

ព័ត៌មាន
ដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកជួយស្តារអាជីវកម្ម និងជំរុញកំណើនក្នុងវិស័យអាកាសច…

ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម-ប៉ោយប៉ែត បញ្ចប់ការសាងសង់បានជិត ១០០ភាគរយ

ព័ត៌មាន
គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម-ប៉ោយប៉ែត សម្រេចបានការសាងសង់ជិត ១០០ភាគរយហើយ នឹងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ