ក្រឹមឡាំងថា ការផ្អាកជំនួយបណ្តោះអាសន្ន

វិមានក្រឹមឡាំង ចំអកលោកខាងលិច លើការផ្អាកផ្តល់ជំនួយឱ្យអ៊ុយក្រែន


វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចរបស់សភាអាមេរិកក្នុងការអនុម័តច្បាប់មួយ បញ្ជៀសការបិទរដ្ឋាភិបាល ដែលលុបចោលជំនួយសម្រាប់អ៊ុយក្រែន គឺជាដើរថយក្រោយបណ្តោះអាសន្ន ប៉ុន្តែបើតាមការព្យាករណ៍របស់ខ្លួន វាបានបង្ហាញពីភាពទន់ដៃអស់កម្លាំងរបស់បច្ចឹមលោកក្នុងការគាំទ្រសង្គ្រាមតទៀត។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រឹមឡាំងថា ការផ្អាកជំនួយបណ្តោះអាសន្ន
ដោយ

ចំពោះការវិវត្តនយោបាយនៅសហរដ្ឋអាមេរិកនេះ លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយក្រោយពិធីជប់លៀងមួយថា ការបញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនគ្រាន់តែការផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ។ ទីក្រុងវ៉ាស៊ីនតោន ប្រាកដជានឹងបន្តគាំទ្រតទៅទៀតនៅពេលខាងមុន ក្នុងរូបភាពផ្ទាល់តែម្តង។ លោក ពេស្កូវ ថា ម៉ូស្គូព្យាករណ៍ថា លោកខាងលិចក៏នឹងមានការកើនឡើងភាពមិនត្រូវរ៉ូវគ្នាចំពោះការគាំទ្រអ៊ុយក្រែនដែរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅចំពោះមុខការដកឃ្លានេះ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិចផ្សេងទៀតនឹងនឿយហត់អស់កម្លាំងចំពោះសង្គ្រាម​ទន់ដៃលើការឧបត្ថម្ភធនឱ្យទីក្រុងកៀវ។ ហើយការអស់កម្លាំងនេះនឹងនាំទៅរកភាពបែកខ្ញែក និងការសម្រេចចិត្តនយោបាយផ្ទុយគ្នា។ កាលពីខែមុន លោក ចូ បៃដិន និងប្រធានាធិបតី ហ្សេឡេនស្គី បានជួបគ្នានៅសេតវិមាន ហើយថា អាមេរិកនឹងរក្សាការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាម បើទោះបីជាសមាជិកសភាសាធារណរដ្ឋខ្លះជំទាស់ក៏ដោយ​។

ប៉ុន្តែក្រោយការប្រកាសចេញច្បាប់កាលពីថ្ងៃសៅរិ៍ ដែលមិនបញ្ចូលថវិកាជំនួយសម្រាប់អ៊ុយក្រែន លោក បៃដិន កាលពីថ្ងៃអាទិត្យបាននិយាយថា សមាជិកសភាមកពីបក្សសាធារណរដ្ឋបានផ្តល់សន្យាមួយលោកថា នឹងបន្តជំនួយឱ្យអ៊ុយក្រែនទៀត ប៉ុន្តែតាមរយៈការបោះឆ្នោតមួយ គឺផ្សេង។ លោក បៃដិនបានថ្លែងថា ការបន្តអនុវត្តន៍គោលនយោបាយគ្រោះថា្នក់ត្រូវតែបញ្ចប់ ហើយអ្នកសាធារណរដ្ឋគួរតែបន្តការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចៀសវិបត្តិមួយទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសម៉ាឡេស៊ី និងហ្វីលីពិន កំពុងតែប្រឈមមុខនឹងបញ្ហារឿងទីផ្សារស្រូវ /អង្ករ

ព័ត៌មាន
មេដឹកនាំប្រទេសម៉ាឡេស៊ី និងហ្វីលីពិន កំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់នៅលើបញ្ហាទីផ្សារស្រូវ/អង្ករ ដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។ នា…

នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យពិនិត្យមើលយន្តការសម្រួលការចេញចូលរបស់ភ្ញៀវបរទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ឱ្យសម្រួលលើឯកសារចេញចូលរបស់ភ្ញៀវទេសចរបរទេសតាមច្រកទ្វារនានា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ