បច្ចេកវិទ្យា AI

តើការងារជិត ៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងរលាយបាត់ដោយសារបច្ចេកវិទ្យា AI ឬយ៉ាងណា?


តើការងារជិត ៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងរលាយបាត់ដោយសារបច្ចេកវិទ្យា AIឬយ៉ាងណា? បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិតបានបង្កក្តីបារម្ភកាន់តែខ្លាំងឡើងទាក់ទិននឹងប្រក្រតីភាពនៃសង្គមមនុស្សលោក ហើយសូម្បីតែអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានទទួលស្គាល់ក្តីបារម្ភនេះដែរ។
បច្ចេកវិទ្យា AI
ដោយ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិកំពូលរបស់ពិភពលោកមួយនេះបានចេញសេចក្តីរាយការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយថា ការងារជិត៤០% សម្រាប់មនុស្សជាតិទូទាំងពិភពលោកអាចនឹងទទួលរងផលប៉ះពាល់ ឬរលាយបាត់តែម្ដងដោយសារតែបច្ចេកវិទ្យា AI រីកដុះដាលខ្លាំង។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ស្ទើរតែ៤០% នៃការងារសម្រាប់មនុស្សជាតិទូទាំងពិភពលោកនឹងអាចរងផលប៉ះពាល់ ឬរលាយបាត់តែម្ដងដោយសារតែវត្តមាននៃបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត។ ហើយមិនតែប៉ុណ្ណោះ បច្ចេកវិទ្យា AI ក៏ទំនងជានឹងធ្វើឱ្យមានវិសមភាពកាន់តែជ្រៅបន្ថែមទៀតនៅក្នុងសង្គមមនុស្សជាតិផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃអាទិត្យកន្លងទៅ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានាបង្កើតប្រព័ន្ធសុវត្ថិភាពសង្គម និងផ្តល់កម្មវិធីបណ្តុះបណ្តាលឡើងវិញ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់បច្ចេកវិទ្យា AI។

នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រីបានលើកឡើងថា នៅក្នុងសេណារីយ៉ូភាគច្រើន បច្ចេកវិទ្យា AI ទំនងជានឹងធ្វើឱ្យមានវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរឡើង ហើយនេះជានិន្នាការ ដ៏គួរឱ្យព្រួយបារម្ភ ដែលក្រុមអ្នកបង្កើតគោលនយោបាយ​​​ត្រូវតែដោះស្រាយយ៉ាងសកម្ម និងឆាប់រហ័ស ដើម្បីទប់ស្កាត់កុំឱ្យបច្ចេកវិទ្យា AI បង្កភាពតានតឹងដល់សង្គមមនុស្សបន្ថែមទៀត។

នៅក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ការងារប្រមាណ៤០% ត្រូវបានរំពឹងថានឹងរងផលប៉ះពាល់ដោយសារ AI ខណៈនៅក្នុងបណ្ដាប្រទេសមានប្រាក់ចំណូលទាប ការងារប្រមាណ២៦% ត្រូវបានរំពឹងថា នឹងទទួលរងផលប៉ះពាល់ដោយសារបច្ចេកវិទ្យា AIនេះ។ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស កាលពីឆ្នាំមុន នៅពេលលេចចេញវត្តមានបច្ចេកវិទ្យា ChatGPT ដែលបង្កការភ្ញាក់ផ្អើលពេញពិភពលោក​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សេដ្ឋវិទូធំៗភាគច្រើនបារម្ភថា សេដ្ឋកិច្ចពិភពលោកអាចប្រេះស្រាំបន្ថែមទៀតនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
៥៦% នៃសេដ្ឋវិទូធំៗរបស់ពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ប្រទេសស្វីស បានបង្ហាញ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ព័ត៌មាន
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ