បច្ចេកវិទ្យា AI

សភាអឺរ៉ុបអនុម័តច្បាប់ AI បើទោះបីជាមានភាពប្រទាំងប្រទើសពាក់ព័ន្ធបញ្ហានេះក៏ដោយ


ទោះបីជាមានរបាយការណ៍ជាច្រើនបានលើកឡើងពីផលប៉ះពាល់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI មកលើសង្គម និងជីវភាពមនុស្សយ៉ាងណាក៏ដោយ ក៏ពង្រាងច្បាប់នេះនៅតែត្រូវបានអនុម័តយ៉ាងលើសលប់ដោយសមាជិកសភាសហភាពអឺរ៉ុប។ ក្រោយទទួលបានការអនុម័ត ច្បាប់នេះទំនងជាអាចចូលជាធរមានសម្រាប់ឱ្យប្រទេសទាំង២៧នៅក្នុងប្លុកនេះអនុវត្តចាប់ពីចុងឆ្នាំ២០២៤ ខាងមុខ។
បច្ចេកវិទ្យា AI
ដោយ

សមាជិកសភារបស់សហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់លើសេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិមិត្ត ឫ AI ហើយគេរំពឹងថា ច្បាប់នេះនឹងចូលជាធរមានសម្រាប់ឱ្យរដ្ឋាភិបាលនៅក្នុងតំបន់ដែលមាន២៧ប្រទេសអនុវត្តក្នុងពេលឆាប់ៗ ខណៈប្រព័ន្ធបច្ចេកវិទ្យា AI បានដើរតួនាទីកាន់តែស៊ីជម្រៅទៅក្នុងដំណើរប្រព្រឹត្តនៃសង្គមមនុស្សនាពេលបច្ចុប្បន្ន។

លោក ដា្រហ្គូស ទូដូរ៉ាច ( Dragos Tudorache) សមាជិកសភារ៉ូម៉ានី ដែលជាសហប្រធានក្រុមការងារការចរចារ លើសេចក្តីព្រាងច្បាប់នេះ បាននិយាយមុនពេលបោះឆ្នោតអនុម័តលើពង្រាងច្បាប់នេះថា ច្បាប់ AI នេះត្រូវបានអនុម័ត ដើម្បីជំរុញ និងលើកកម្ពស់ការគ្រប់គ្រង អនាគតរបស់ AI ក្នុងទិសដៅផ្តោតលើគុណតម្លៃនៃសង្គមមនុស្ស និងពង្រឹងវិស័យបច្ចេកវិទ្យា ដើម្បីជួយអឺរ៉ុបឲ្យបង្កើនការស្រាវជ្រាវថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម របស់សង្គមមនុស្ស។

ដោយឡែក លោក សេម អាលមេន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុន Open AI បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាទូទៅបានគាំទ្រចំពោះតម្រូវការក្នុងការគ្រប់គ្រង AI ខណៈមានទស្សនៈខ្លះកំពុងព្យាយាមញ្ចុះបញ្ចូល ដើម្បីធានាផលប្រយោជន៍របស់ពួកគេ។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ChatGPT ត្រូវបានគេឱ្យដកខ្លួនចេញពីអឺរ៉ុប ដោយសារតែក្រុមហ៊ុនមិនអាចអនុវត្តតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹង AI នៅពេលនោះ ប៉ុន្តែពេលនេះមិនមានគម្រោងចាកចេញនោះទេ។

គួរបញ្ជាក់ថា ច្បាប់ AI ដែលសភាសហភាពអឺរ៉ុបអនុម័ត ត្រូវបានរៀបចំឡើងដើម្បីដើរតួជាច្បាប់សុវត្ថិភាព និងផ្តល់សេរីភាពដល់អ្នកប្រើប្រាស់ ជាមួយការព្រមទទួលយកនូវហានិភ័យ ចំពោះផលិតផល ឬសេវាកម្មណាដែលប្រើបញ្ញាសិប្បនិម្មិត។ ការប្រើប្រាស់ AI ដែលមានហានិភ័យខ្ពស់ ដូចជានៅក្នុងឧបករណ៍វេជ្ជសាស្ត្រ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាបណ្តាញទឹក ឬអគ្គិសនីអាចប្រឈមនឹងតម្រូវការតឹងរ៉ឹង ដូចជាការប្រើប្រាស់ទិន្នន័យ ដែលមានគុណភាពខ្ពស់ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកប្រើប្រាស់។

តាមច្បាប់នេះការប្រើប្រាស់ AI មួយចំនួនត្រូវបានហាមឃាត់ ព្រោះវាត្រូវបានគេចាត់ទុកថា បង្កហានិភ័យ​ដែលមិនអាចទទួលយកបាន ដូចជាប្រព័ន្ធដាក់ពិន្ទុសង្គមដែលគ្រប់គ្រងរបៀបដែលមនុស្សប្រព្រឹត្ត និងប្រព័ន្ធទទួលស្គាល់អារម្មណ៍មួយចំនួននៅក្នុងសាលារៀន និងកន្លែងធ្វើការ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនៅវៀតណាម អាចទទួលកម្ចីពីធនាគារ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានចេញសារាចរណ៍ណែនាំឱ្យបណ្ដាធនាគារពាណិជ្ជជួយសម្រួលធ្វើយ៉ាងណាជួយឱ្យប្រជាជនវៀតណាម ក៏ដូចជាអាជីវកម្មនានា ដែលផលិត …

ក្រុមហ៊ុនខ្នាតធំៗរបស់ជប៉ុន បង្កើនប្រាក់ឈ្នួលដល់បុគ្គលិកក្នុងការចាកចេញពីការវង្វេងផ្លូវជាច្រើនទសវត្សរ៍មកនេះ

ព័ត៌មាន
ក្រុមហ៊ុនខ្នាតធំៗមួយចំនួននៅប្រទេសជប៉ុន បានប្រកាសពីការដំឡើងប្រាក់ឈ្នួលជាប្រវត្តិសាស្ត្រដល់កម្មករនិយោជិតរបស់ពួកគេ កាលពីថ្ងៃពុធ។ នេះគឺជាសញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ