វិស័យស្រូវ អង្ករ

អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនៅវៀតណាម អាចទទួលកម្ចីពីធនាគារ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ


ធនាគារកណ្ដាលវៀតណាម (SBV) បានចេញសារាចរណ៍ណែនាំឱ្យបណ្ដាធនាគារពាណិជ្ជជួយសម្រួលធ្វើយ៉ាងណាជួយឱ្យប្រជាជនវៀតណាម ក៏ដូចជាអាជីវកម្មនានា ដែលផលិត និងជួញដូរស្រូវ អង្ករ ទទួលបានប្រាក់កម្ចីទាន់ពេលវេលាជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ឬអត្រាការប្រាក់ទាបជាងធម្មតាដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។
វិស័យស្រូវ អង្ករ
ដោយ

ធនាគាររដ្ឋវៀតណាម (SBV) បានណែនាំឱ្យធនាគារពាណិជ្ជនានា ជួយសម្រួលការផ្ដល់ប្រាក់កម្ចីឱ្យបានទាន់ពេលវេលា ដើម្បីបំពេញតាមតម្រូវការរបស់ពលរដ្ឋវៀតណាម ក៏ដូចជាអាជីវកម្មនានា ដែលផលិត កែច្នៃ ទិញស្តុកទុកបណ្ដោះអាសន្ន និងនាំចេញស្រូវអង្ករ ជាពិសេសអំឡុងរដូវបង្កបង្កើនផលស្រូវឆ្នាំ២០២៣-២០២៤ នៅតំបន់ដីសណ្តទន្លេមេគង្គ (Mekong Delta)។

តាមរយៈសារាចរណ៍ណែនាំ ធនាគារកណ្ដាលវៀតណាម បានស្នើសុំឱ្យស្ថាប័នហិរញ្ញវត្ថុទាំងនេះធ្វើពិពិធកម្មកញ្ចប់កម្ចីឥណទាន កាត់បន្ថយរយៈពេលអនុម័តប្រាក់កម្ចី និងបង្កើនប្រសិទ្ធភាពនៃការវាយតម្លៃ និងការដាក់ចំណាត់ថ្នាក់ឥណទានដើម្បីឱ្យប្រជាជន និងអាជីវកម្មដែលផលិត និងជួញដូរស្រូវ អង្ករ អាចទទួលបានប្រាក់កម្ចីដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។

លើសពីនេះ ធនាគារពាណិជ្ជនានា នៅវៀតណាម ត្រូវបានជំរុញឱ្យពង្រឹងសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងរវាងធនាគារ និងអាជីវកម្មដើម្បីមានដំណោះស្រាយទាន់ពេលវេលាក្នុងគោលបំណងជំនះការលំបាកនានា តាមរយៈការសហការជាមួយសមាគមស្បៀងអាហារវៀតណាម (Viet Nam Food Association) និងសមាគមឧស្សាហកម្មស្រូវអង្ករវៀតណាម (Viet Nam Rice Industry Association) ដើម្បីធ្វើបច្ចុប្បន្នភាពដល់បណ្ដាក្រុមហ៊ុនជាសមាជិកទាក់ទិនគោលនយោបាយឥណទានរបស់ធនាគារ។

បណ្ដាសាខានៃធនាគារកណ្ដាលវៀតណាម (SBV) នៅតំបន់ដីសណ្តទន្លេមេគង្គ ក៏ត្រូវបានតម្រូវឱ្យណែនាំសាខាធនាគារពាណិជ្ជនានា នៅក្នុងតំបន់នេះ អនុវត្តដូចខ្លឹមសារ នៃសារាចរណ៍ណែនាំខាងលើនេះឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ជោគជ័យខ្លាំងបំផុតសម្រាប់ការនាំចេញអង្កររបស់វៀតណាម ខណៈដែលទំហំនាំចេញអង្កររបស់ប្រទេសនេះបានឈានដល់៨លាន៣សែនតោន ដែលមានទឹកប្រាក់ជាង៤ពាន់៧រយលានដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ក្រុមអ្នកនាំចេញអង្ករវៀតណាម បានរំពឹងទុកថា ខណៈដែលការផ្គត់ផ្គង់អង្កររបស់ពិភពលោកនៅតែមានកម្រិតទាប តម្រូវការអង្ករវៀតណាម នឹងកើនឡើងខ្លាំងនៅឆ្នាំ២០២៤ នេះ ជាពិសេសតម្រូវការពីប្រទេសហ្វីលីពីន និងប្រទេសចិន៕​

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទំនាក់ទំនងចិន-អូស្ត្រាលី អាចប្រែពីល្វីងជូរចត់ទៅជាផ្អែមល្ហែមវិញឬយ៉ាងណា?

ព័ត៌មាន
ប្រមុខការទូតជាន់ខ្ពស់របស់ចិន នឹងទៅបំពេញទស្សនកិច្ច ដ៏កម្រនៅប្រទេសអូស្ត្រាលី នៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាទាំង…

សភាអឺរ៉ុបអនុម័តច្បាប់ AI បើទោះបីជាមានភាពប្រទាំងប្រទើសពាក់ព័ន្ធបញ្ហានេះក៏ដោយ

ព័ត៌មាន
ទោះបីជាមានរបាយការណ៍ជាច្រើនបានលើកឡើងពីផលប៉ះពាល់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI មកលើសង្គម និងជីវភាពមនុស្សយ៉ាងណាក៏ដោយ ក៏ពង្រាងច្បាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ