តម្លៃប្រេងឆៅពិភពលោកកើនឡើងខ្ពស់

ប្រេងឆៅពិភពលោកហក់ឡើងដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែលហើយ!


តម្លៃប្រេងឆៅពិភពលោកនៅក្នុងចន្ទដើមសប្ដាហ៍នេះ បានហក់ឡើងជាង១០% បន្ថែមទៀត នៅក្នុងម៉ោងបើកជួញដូរដ៏មមាញឹក ដោយសារតែហានិភ័យនៃការហាមប្រាមរបស់អាមេរិក និងអឺរ៉ុប លើផលិតផលរុស្ស៊ី និងការពន្យារពេលពិភាក្សាជាមួយអ៊ីរ៉ង់។
តម្លៃប្រេងឆៅពិភពលោកកើនឡើងខ្ពស់ ដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែល
ដោយ

ប្រការនេះ បានធ្វើឲ្យតម្លៃប្រេងនៅថ្ងៃចន្ទបានហក់ឡើងដល់ ១៣០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ខណៈអ្នកជំនាញព្យាករថានៅសប្ដាហ៍នេះ តម្លៃប្រេងនឹងហក់ឡើងដល់ ១៨៥ដុល្លារក្នុងមួយធុងបារ៉ែល។

តម្លៃប្រេងឆៅនៅអង់គ្លេសបានកើនឡើងបន្ថែម ជិត១៣ដុល្លារអាមេរិកបន្ថែមទៀត នៅថ្ងៃចន្ទនេះ ធ្វើឲ្យតម្លៃប្រេងមួយធុងបារ៉ែលកើនដល់ ១៣០ដុល្លារ ៨៤សេន ខណៈប្រេងឆៅនៅអាមេរិកវិញ កើនឡើង ជិត១០ដុល្លារបន្ថែមទៀត នាំឲ្យប្រេងមួយធុងបារ៉ែលមានតម្លៃ ១២៥ដុល្លារ ៦០សេន។

តម្លៃប្រេងដែលបានកើនឡើងនៅថ្ងៃនេះ គឺជាតម្លៃខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ២០០៨មក។ តម្លៃប្រេងត្រូវបានគេមើលឃើញថា បានកើនឡើង៦៥% គិតតាំងពីដើមឆ្នាំ២០២២មក ខណៈដែលតម្លៃមុខទំនិញផ្សេងៗទៀតក៏ឡើងថ្លៃដែរ។ បញ្ហានេះបង្កឲ្យមានក្ដីបារម្ភអំពី ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ។ 

ជាក់ស្ដែង ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោក នៅឆ្នាំនេះ បានដាក់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនទាបជាងមុន មកនៅត្រឹម ៥,៥%ប៉ុណ្ណោះ។ តម្លៃប្រេងហក់ឡើងកាន់តែខ្ពស់ដ៏ឆាប់រហ័សនេះ គឺបន្ទាប់ពីមានសង្គ្រាមផ្ទុះឡើងនៅរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឲ្យមានផលវិបាក និងក្ដីបារម្ភខ្លាំងលើការផ្គត់ផ្គង់ប្រេង ខណៈបច្ចុប្បន្ន រុស្ស៊ីក៏ត្រូវបានប្រទេសលោកខាងលិចដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗ។

រុស្ស៊ីគឺស្ថិតនៅក្នុងចំណោមប្រទេសផលិត និងនាំចេញប្រេងដ៏ធំមួយក្នុងពិភពលោកដែរ ហើយបើតាមការវិភាគដោយអ្នកជំនាញពីធនាគារអាមេរិក បានឲ្យដឹងថា ប្រសិនបើការនាំចេញរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ នោះវានឹងធ្វើឲ្យមានការខ្វះខាតប្រេងប្រហែល៥លានបារ៉ែល ឬអាចច្រើនជាងនេះ ដែលវានឹងនាំឲ្យតម្លៃប្រេងនឹងកើនឡើងទ្វេដង ពី១០០ដុល្លារ កើនដល់ ២០០ដុល្លារក្នុងមួយធុងបារ៉ែល។ បើតាមអ្នកជំនាញនៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងអាចនឹងកើនដល់ ១៨០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនប្រកាសប្តេជ្ញាបន្តការបង្ក្រាបលើការអនុវត្តអាជីវកម្មផ្ដាច់មុខ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង បានអះអាងថ្មីៗនេះថា នឹងមិនបន្ធូរដៃនោះទេ ក្នុងការបង្ក្រាបលើអាជីវកម្មរកស៊ីផ្ដាច់មុខនោះទេ ពោលគឺនៅតែបន្ដវិធា…

ចិនប្រកាសជាថ្មីថា នឹងប្តេជ្ញាបង្រួបបង្រួមតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រឆាំងដាច់ខាតចំពោះការលូកដៃពីបរទេស

ព័ត៌មាន
មន្ត្រីកំពូលរបស់រដ្ឋាភិលចិន បានចេញមុខបញ្ជាក់ជាថ្មី ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលកំពុងឡើងកម្ដៅថា ប្រទេសចិននឹងប្តេជ្ញាជំរុញការរួបរួមគ្នាជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ