ទីផ្សាររថយន្ត

ការលក់រថយន្តជជុះនៅកម្ពុជា ធ្លាក់ចុះជិត៣០% ខណៈរថយន្តថ្មីធ្លាក់ចុះ២០% នៅត្រីមាសទី១ឆ្នាំនេះ


បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ មានការធ្លាក់ចុះប្រមាណ២៥% បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដោយក្នុងនោះការលក់រថយន្តជជុះមានការធ្លាក់ចុះរហូតដល់ជិត៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះប្រមាណ២០%។ តើមានកត្តាអ្វីខ្លះទាញទម្លាក់ការលក់រថយន្តជជុះឱ្យធ្លាក់ចុះជិត៣០% នៅត្រីមាសទី១ឆ្នាំនេះ?
ទីផ្សាររថយន្ត
ដោយ

លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការលក់រថយន្តនៅកម្ពុជា ជារួម មានការធ្លាក់ចុះប្រមាណ២៥% បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងនោះការលក់រថយន្តជជុះមានការធ្លាក់ចុះរហូតដល់ជិត៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះប្រមាណ២០%។ កត្តាដែលធ្វើឱ្យការលក់ថយន្តនៅត្រីមាសទី១ឆ្នាំ២០២៤នេះ មានការធ្លាក់ចុះ គឺដោយសារបញ្ហាធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិសង្គ្រាម និងបញ្ហាសកលនានា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលរួមទាំងកម្ពុជា គួបផ្សំពលរដ្ឋមួយចំនួនបានងាកទៅទិញរថយន្តមួយទឹកក្នុងស្រុកច្រើនជាងការទិញរថយន្តថ្មីដែលនាំចូល និងរថយន្តជជុះនាំចូល។

​អ្នកជំនាញរូបនេះជឿជាក់ថា នៅឆ្នាំ២០២៤នេះ ការលក់រថយន្តថ្មីនឹងមានសន្ទុះកើនឡើងខ្ពស់ជាងការលក់រថយន្តជជុះ ពោលគឺនឹងអាចរួមចំណែកទីផ្សារបានប្រមាណ៦០% នៃការលក់រថយន្តទាំងអស់ ដោយសារតែកំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើងហើយតម្លៃរថយន្តថ្មីនាពេលបច្ចុប្បន្ននេះ ក៏មានតម្លៃមិនសូវខុសគ្នាប៉ុន្មានពីរថយន្តជជុះ។ កត្តានេះបានធ្វើឱ្យលោក សឿន ដារ៉ា វាយតម្លៃថា ទិន្នាការនាំចូលរថយន្តជជុះមកកម្ពុជា នៅឆ្នាំ២០២៤នេះនឹងមានការថយចុះផងដែរ។

​សូមជម្រាបថា ការលក់រថយន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣ កន្លងទៅ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តជជុះមានការធ្លាក់ចុះរហូតដល់៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះ១០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលម្រេចមានការធ្លាក់ចុះប្រមាណ៦០% តែតម្លៃមានការកើនឡើងនៅឆ្នាំនេះ មកពីមូលហេតុអ្វី?

ព័ត៌មាន
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា បញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យការប្រមូលទិន្នផលម្រេចរបស់ប្រជាកសិករនៅឆ្នាំនេះមានការធ្លាក…

អាម៉េរិក មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចុះកិច្ចព្រមព្រៀងយកពន្ធជាសកលនៅឡើយទេ

ព័ត៌មាន
សហរដ្ឋអាម៉េរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកបានប្រកាសជាចំហរថា ខ្លួនមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការចុះកិច្ចព្រមព្រៀងពន្ធសកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ