មជ្ឈមណ្ឌលទិន្នន័យ

វៀតណាម បើកចំហទីផ្សារមជ្ឈមណ្ឌលទិន្នន័យ និងកម្មវិធីក្លោត ចំពោះក្រុមហ៊ុនបរទេសទាំងអស់


វៀតណាម សម្រេចអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចធ្វើជាម្ចាស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដោយផ្ទាល់នៅក្នុងប្រទេសខ្លួន បន្ទាប់ពីច្បាប់ស្ដីពីការគ្រប់គ្រងទិន្នន័យដ៏ចម្រូងចម្រាសដែលមានការជំទាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា Big Tech បានធ្វើឱ្យមានការផ្ទុះឡើងនូវតម្រូវការដែលទីផ្សារក្នុងស្រុកមិនអាចបំពេញបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
មជ្ឈមណ្ឌលទិន្នន័យ
ដោយ

ច្បាប់ទូរគមនាគមន៍ដែលទើបចូលជាធរមានកាលពីសប្តាហ៍មុន បានកំណត់ថា មិនមានការកំណត់កម្មសិទ្ធិបរទេសសម្រាប់ក្រុមហ៊ុនផ្តល់ទិន្នន័យ និងសេវាកម្មក្លោត (cloud) នោះទេ។ នៅក្នុងឧស្សាហកម្មផ្សេងៗ រដ្ឋាភិបាលវៀតណាម មានពិដាន៤៩% លើកម្មសិទ្ធិបរទេស ហើយច្បាប់នេះ ក៏បានផ្តល់ឱ្យក្រុមហ៊ុននូវអ្វីដែលក្រុមហ៊ុនច្បាប់ VDB Loi ហៅថា ជាការលើកលែងការផ្ដល់អាជ្ញាបណ្ណដែលមិនធ្លាប់មានពីមុនមក ដើម្បីឱ្យពួកគេអាចរួចផុតពីឧបសគ្គនៃការចូលទៅកាន់ទីផ្សារ។

ការបន្ធូរបន្ថយនូវការរឹតបន្តឹងនេះត្រូវបានគេមើលឃើញថា ជាលទ្ធផលផ្ទាល់នៃច្បាប់ផ្សេងៗទៀតរួមទាំងច្បាប់សុវត្ថិភាពអ៊ីនធឺណិត ដែលបង្ខំឱ្យក្រុមហ៊ុននានាត្រូវតម្កល់ទុកទិន្នន័យនៅក្នុងប្រទេសនេះ ដើម្បីរារាំងការបង្ហោះនៅតាមហ្វេសប៊ុករបស់អ្នកប្រើប្រាស់ផងដែរ។

ក្រុមហ៊ុន Google ជាម្ចាស់ក្រុមហ៊ុន Facebook និងក្រុមហ៊ុន YouTube បាន​ប្រឆាំងនឹងការរក្សាទុកទិន្នន័យបែបនេះ ខណៈដែលប្រទេសជប៉ុន កាណាដា និងអ្នកដទៃបានប្រាប់នីកេអេស៊ាថា ពួកគេកំពុងតាមដានការអនុវត្តរបស់ទីក្រុងហាណូយ ទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រឆាំងនឹងការរក្សាទុកទិន្នន័យបែបនេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយ ដែលមានគម្រោងធំៗនៅកម្ពុជា ត្រូវបានម្ចាស់បំណុលប្តឹងស្នើសុំឱ្យតុលាការរំលាយចោល

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន គ័ងចូវ អ & អេហ្វ ប្រូភើធី (Guangzhou R&F Properties) ដែលមានគម្រោងធំៗជាច្រើននៅកម្ពុជា រួមទាំងគម្រោងលំនៅ…

ប្រធានធនាគារកណ្តាលអាម៉េរិក អះអាងថា ការកាត់បន្ថយអត្រាការប្រាក់បានបង្ហាញសញ្ញាកាន់តែប្រសើរ

ព័ត៌មាន
ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផូវែល (Jerome Powell ) បានផ្តល់សក្ខីកម្មនៅស្ថាប័ននិតិបញ្ញត្តិកាលពីថ្ងៃអង្គារ ថា ផ្ទាំងពពកខ្មៅនៃអតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ