វិស័យពាណិជ្ជកម្ម

តើវត្តមានព្រែកជីក ហ្វូណន តេជោ អាចធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម មានភាពល្អក់កករដែរ ឬទេ?


គម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តមួយរបស់កម្ពុជានឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដោយវានឹងក្លាយជាផ្លូវទឹកដឹកជញ្ជូនដ៏មានសក្ដានុពល និងជួយបង្កើនសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោកផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយរាជរដ្ឋាភិបាល ប្រកាសពីការអភិវឌ្ឍ​គម្រោងផ្លូវទឹកដ៏មានសក្តានុពលនេះ មានការលើកឡើងមួយចំនួនដោយបង្ហាញក្តីបារម្ភថា គម្រោងនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាម ដ្បិតគម្រោងនេះនឹងធ្វើឱ្យវៀតណាមបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងកម្រិតណាមួយ។

តើគម្រោងព្រែកជីក ហ្វូណន តេជោ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមដែរឬទេ?

លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី យល់ឃើញថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាង ចង់ ឬមិនចង់វានឹងធ្វើឱ្យប្រទេសវៀតណាម បាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ដែលខ្លួនធ្លាប់ទទួលបានពីកម្ពុជា តាមរយៈការដឹកទំនិញឆ្លងកាត់នាពេលកន្លងមកក្នុងកម្រិតណា។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងព្រែកជីក ហ្វូណនតេជោ នឹងក្លាយជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ព្រោះគម្រោងនេះមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជាការពឹងផ្អែកលើប្រទេសជិតខាងលើការជញ្ជូនផងដែរ។ តែយ៉ាងណា លោក មិនបានវាយតម្លៃពីផលប៉ះពាល់របស់គម្រោងនេះលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនោះទេ។

​ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា ប្រទេសវៀតណាម ទំនងជាមិនអាចដាក់សម្ពាធសេដ្ឋកិច្ច ឬការធ្វើពាណិជ្ជកម្មណាមួយមកលើកម្ពុជា ដោយសារវត្តមានគម្រោងព្រែកជីក ហ្វូណន តេជោ នោះទេ។ ហើយវៀតណាម ក៏ទំនងជាមិនអាចបិទការនាំចូលកសិផល ឬទំនិញណាមួយពីកម្ពុជានោះដែរ ព្រោះកម្ពុជា ជាទីផ្សារនាំចេញបន្លែផ្លែឈើដ៏ធំមួយរបស់វៀតណាម ពោលគឺប្រសិនបើវៀតណាមបិទការនាំចូលទំនិញណាមួយរបស់កម្ពុជា នោះកម្ពុជានឹងបិទការនាំចូលទំនិញរបស់វៀតណាមវិញ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

​សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសវៀតណាមមានទំហំ៣,៥៥៨លានដុល្លារ ក្នុងនោះវៀតណាម នាំចូលមកកម្ពុជា មានទំហំជាង១ពាន់៦រយលានដុល្លារ ខណៈកម្ពុជានាំចេញទៅវៀតណាម មានទំហំជាង១ពាន់៨រយលានដុល្លារ ដែលមានការកើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អទ្ថបទ៖ បូ ដូឡា​ម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាល វាយតម្លៃថា តំបន់ទន្លេបាទី និងភ្នំតាម៉ៅនឹងក្លាយជាជាយក្រុងភ្នំពេញ នៅ២០ឆ្នាំខាងមុខ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំនឿថា នៅ២០ឆ្នាំខាងមុខ តំបន់ទន្លេបាទី និងតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាជាយក្រុងរ…

តើនៅអាស៊ានប្រទេសណាដែលមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេ និងអាក្រក់ជាងគេ?

ព័ត៌មាន
សន្ទស្សន៍សន្តិភាពសកល (GPI) ដែលបានចេញផ្សាយជាសាធារណៈដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ