ក្រុមមហាសេដ្ឋី

តើក្រុមមហាសេដ្ឋីរបស់ចិន ចាត់ចែងទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីណាខ្លះ ក្រោយសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ?


ស្របពេលមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកកំពុងបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ច ក្រោយជួបវិបត្តិធ្ងន់ធ្ងរផ្ទួនៗ ជាពិសេសវិបត្តិកូវីដ-១៩ និងវិបត្តិវិស័យអចលនទ្រព្យ ពិភពលោកកំពុងផ្ដោតយកចិត្តទុកដាក់ និងចង់ដឹងថា តើក្រុមមហាសេដ្ឋីក្នុងប្រទេសចិន ចាត់ចែងទុកដាក់ទ្រព្យសម្បត្តិរបស់ពួកគេនៅទីណាខ្លះ?
ក្រុមមហាសេដ្ឋី
ដោយ

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យពិភពលោក Knight Frank ដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហាញថា ក្រុមមហាសេដ្ឋីរបស់ប្រទេសចិន ដែលម្នាក់ៗមានទ្រព្យសម្បត្តិយ៉ាងតិច៣០លានដុល្លារអាម៉េរិក ត្រូវបានព្យាករថា នឹងកើនឡើងខ្លាំងរហូតដល់ជិត៥០% ពីជិត១០ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៣ ឈានរហូតដល់ជិត១៤ម៉ឺន៥ពាន់នាក់នៅត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

របាយការណ៍ដដែលបង្ហាញទៀតថា ស្របពេលសេដ្ឋកិច្ចចិន កំពុងដាំក្បាលចុះ ខណៈដែលវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះ ក៏មិនទាន់ធូរស្រាលនៅឡើយ មហាសេដ្ឋីចិនទាំងនេះ ​កំពុងបង្វែរមួយចំណែកធំនៃទ្រព្យសម្បត្តិរបស់ពួកគេក្រោមរូបភាពវិនិយោគលើទ្រព្យសកម្មអន្តរជាតិ និងការទិញអចលនទ្រព្យប្រណីតៗទាំងក្នុង និងក្រៅប្រទេសផងដែរ។

អ្វីដែលជាការគួរឱ្យកត់សម្គាល់ ទិន្នាការនេះបានធ្វើឱ្យទីផ្សារអចលនទ្រព្យប្រណីតនៅក្រុងសៀងហៃ កំពុងផ្ទុះខ្លាំង ដោយប្រតិបត្តិការទិញលក់ផ្ទះប្រណីត ដែលមានតម្លៃចាប់ពីជាង២,៧លានដុល្លារឡើងទៅបានកើនឡើងរហូតដល់៣៨% ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ នេះ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ទន្ទឹមនឹងនេះ ក្រុមមហាសេដ្ឋីចិន ក៏កំពុងសម្រុកធ្វើពិពិធកម្មការវិនិយោគរបស់ពួកគេទៅលើរូបិយប័ណ្ណ ឥណទានឯកជន ភាគហ៊ុនឯកជន ប័ណ្ណបំណុល ឬប័ណ្ណរតនាគារអាម៉េរិក និងភាគហ៊ុននៅលើបណ្ដាផ្សារហ៊ុនអភិវឌ្ឍន៍ផងដែរ។

ការបង្វែរទ្រព្យសម្បត្តិមួយចំណែកធំដើម្បីវិនិយោគលើទ្រព្យសកម្មចម្រុះ ដែលកាន់តែមានសុវត្ថិភាពជាងមុនពីសំណាក់ក្រុមមហាសេដ្ឋីចិននេះ បានឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងប្រុងប្រយ័ត្នរបស់ពួកគេទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងស្ថានភាពទីផ្សារពិភពលោក៕

​ ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម កំពុងរកវិធី ដើម្បីបង្កើនការនាំចូលធ្យូងថ្មពីឡាវ ឱ្យបាន២០លានតោនក្នុង១ឆ្នាំៗ

ព័ត៌មាន
ប្រទេសវៀតណាមនៅពេលនេះកំពុងស្វះស្វែងរកវិធីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចផែនការបង្កើនការនាំចូលរ៉ែធ្យូងថ្មពីប្រទេសឡាវ ឱ្យបាន…

ក្រុមហ៊ុនផលិតរថយន្តធំៗ៣របស់ជប៉ុន រួមកម្លាំងគ្នា ដើម្បីប្រជែងជាមួយក្រុមហ៊ុន Tesla

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តធំៗ៣របស់ជប៉ុន រួមមានក្រុមហ៊ុន Honda, ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi បានពួតដៃគ្នា ដើម្បីប្រកួតប្រជែងជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ