ទុនបម្រុងអន្តរជាតិ

តើរូបិយប័ណ្ណធំៗណាខ្លះក្លាយជារូបិយប័ណ្ណបរទេសបម្រុង ឬទុនបម្រុងអន្តរជាតិ កំពូលៗប្រចាំឆ្នាំ២០២៤?


ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបជាដើម។ តើរូបិយប័ណ្ណធំៗណាខ្លះក្លាយជារូបិយប័ណ្ណបរទេសបម្រុង ឬទុនបម្រុងអន្តរជាតិ កំពូលៗប្រចាំឆ្នាំ២០២៤?
ទុនបម្រុងអន្តរជាតិ
ដោយ

យោងតាមទិន្នន័យផ្លូវការពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្ហាញថា ទុនបម្រុងអន្តរជាតិ សរុបទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០២៤ នេះមានចំនួន១១,៥ទ្រីលានដុល្លារអាម៉េរិក ហើយអ្វីដែលជាការកត់សម្គាល់ឃើញថា ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៦០% ឯណោះ នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណបរទេសបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក។

ទិន្នន័យលម្អិតបង្ហាញថា ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់ហូតដល់ទៅ៥៩% នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល ឬស្មើនឹងជិត៦,៨ទ្រីលានដុល្លារ ខណៈប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប មានចំណែកគ្របដណ្ដប់២០% ឬស្មើនឹងជិត២,៣ទ្រីលានដុល្លារ ចំណែកឯប្រាក់យ៉េនរបស់ជប៉ុន មានចំណែកគ្របដណ្ដប់៦% ឬស្មើនឹង៦៥៤ពាន់លានដុល្លារ។

ទន្ទឹមនេះប្រាក់ផោនរបស់អង់គ្លេស មានចំណែកគ្របដណ្ដប់៥% ឬស្មើនឹង៥៦២ពាន់លានដុល្លារ ប្រាក់ដុល្លារកាណាដា មានចំណែកគ្របដណ្ដប់៣% ឬស្មើនឹង២៩៥ពាន់លានដុល្លារ ប្រាក់ដុល្លារអូស្ត្រាលីមានចំណែកគ្របដណ្ដប់២% ឬស្មើនឹង២៤៨ពាន់លានដុល្លារ។

ហើយចុងក្រោយគេ គឺប្រាក់យន់របស់ប្រទេសចិន មានចំណែកគ្របដណ្ដប់២% ឬស្មើនឹង២៤៧ពាន់លានដុល្លារ ចំណែកឯរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតមានចំណែកគ្របដណ្ដប់៤% ឬស្មើនឹង៤៦០ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Samsung នៅឥណ្ឌា ប្ដឹងសហជីព ដែលដឹកនាំកម្មកធ្វើកូដកម្មធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន Samsung Electronics នៅឥណ្ឌា បានប្តឹងសមាជិកសហជីពការងារ ដែលបានដឹកនាំកម្មករធ្វើកូដកម្មរយៈពេល១១ថ្ងៃ នៅរោងចក្រផលិតសម្ភារប្រើប្រាស់…

សម្តេចស៊ុលតង់របស់ម៉ាឡេស៊ី កំពុងស្វែងរកទុននៅចិន ដើម្បីសាងសង់គម្រោងផ្លូវដែកល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានដុល្លារ

ព័ត៌មាន
ប្រភពពីមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីស្កេនដា (Ibrahim Iskandar) របស់ប្រទេសម៉ាឡេស៊ី គ្រោងនឹងស្វែងរកមូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ