ប្រេងដូង

ថៃហាមឃាត់ការនាំចេញប្រេងដូងដើម្បីធានាការប្រើប្រាស់ ក្រោយតម្លៃប្រេងដូងក្នុងស្រុកហក់ឡើងខ្ពស់


ក្រសួងពាណិជ្ជកម្មថៃ បានចាត់វិធានការហាមឃាត់ការនាំចេញប្រេងដូងទៅកាន់ទីផ្សារអន្តរជាតិ ជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់ក្នុងស្រុក ក្រោយតម្លៃប្រេងដូងហក់ឡើងខ្ពស់បន្ទាប់ពីការផ្តត់ផ្គង់ដូងប្រេងស្រស់មានការធ្លាក់ចុះ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ កំពុងស្នើសុំកិច្ចសហប្រតិបត្តិការពីហាងលក់រាយនានា ឱ្យរក្សាតម្លៃប្រេងដូងដបឱ្យនៅថេរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកងប៉ុស្តិ៍។
ប្រេងដូង
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ថៃ លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា នៅមួយរយៈចុងក្រោយនេះតម្លៃដូងប្រេងស្រស់នៅថៃ បានហក់ឡើង ដោយសារការផ្គត់ផ្គង់មានការធ្លាក់ចុះ ដែលជំរុញឱ្យនាយកដ្ឋានពាណិជ្ជកម្មចាត់វិធានការហាមឃាត់លើការនាំចេញប្រេងដូងជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់ក្នុងប្រជាពលរដ្ឋក្នុងស្រុក។

បន្ថែមលើនេះ នាយកដ្ឋាននេះ ក៏អាចនឹងកំណត់តម្លៃប្រេងដូងដប ឬកាត់បន្ថយការប្រើប្រេងដូងក្នុងការផលិតចំហេះ ដើម្បីទុកសម្រាប់ប្រើប្រាស់ឱ្យបានកាន់តែច្រើនផងដែរ។ សមាគមពាណិជ្ជកម្មលក់ដុំ និងរាយរបស់ថៃ បានរាយការណ៍ថា តម្លៃប្រេងដូងដបបានកើនឡើងពី០,២៥ដុល្លារក្នុងមួយលីត្រឡើងដល់ជិត១,៥ដុល្លារក្នុងមួយលីត្រ។

ការកើនឡើងតម្លៃប្រេងដូងនេះ គឺបន្ទាប់ពីតម្លៃដូងប្រេងស្រស់បានហក់ឡើងពីប្រមាណ០,២៥ដុល្លារក្នុងមួយគីឡូក្រាមដោយសារវាស្ថិតនៅក្នុងរដូវប្រាំង ដែលជារដូវកាលខ្សត់ខ្សោយ។ ប្រសិនបើតម្លៃប្រេងដូងដបនៅតែបន្តហក់ឡើងខ្ពស់ ក្រសួងអាចនឹងពិចារណាអំពីការនាំចូល ទោះបីជាខ្លួនបាននិយាយថា មិនមានតម្រូវការនៅពេលនេះក៏ដោយ។

ក្រសួងពាណិជ្ជកម្មថៃ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅតាមរោងចក្រផលិតប្រេងឆា និងហាងលក់ដុំ និងរាយ ដើម្បីរក្សាតម្លៃលក់ប្រេងដូងដបមិនឱ្យលើសពីតម្លៃ១.៤៨ដុល្លារក្នុងមួយលីត្រ ហើយក្រសួងក៏អាចស្នើឱ្យកាត់បន្ថយសមាមាត្រនៃប្រេងដូងក្នុងការផលិតចំហេះផងដែរ។

បើតាមនាយកដ្ឋាននេះ បច្ចុប្បន្នប្រទេសថៃ បានស្តុកទុកប្រេងដូងចំនួនប្រហែល២០ម៉ឺនតោន ដែលអាចប្រើគ្រប់គ្រាន់ដល់ខែមករា ឆ្នាំក្រោយ ដែលជាពេលចាប់ផ្តើមរដូវកាលថ្មី។ ហើយនៅឆ្នាំនេះ ប្រទេសថៃ ក៏បាននាំចេញប្រេងដូងឆៅចំនួន៨៥ម៉ឺនតោនផងដែរ ដោយប្រទេសឥណ្ឌា គឺជាទីផ្សារនាំចេញដ៏សំខាន់ បន្ទាប់មកគឺប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បក្សប្រឆាំងរបស់ថៃ ទាមទារឱ្យរដ្ឋាភិបាលថ្មីលុបចោល MoU ស្តីពីការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នរួមគ្នាជាមួយកម្ពុជា នៅឈូងសមុទ្រថៃ

គណបក្សប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ដែលជាបក្សប្រឆាំងរបស់ថៃ ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា…

ចៅក្រមឱ្យលោក Elon Musk ចូលបំភ្លឺជុំវិញការផ្តល់ថវិកា១លានដុល្លារគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ

ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យគ្រប់ភាគីទាំងអស់រួមទាំងលោក Elon Musk ឱ្យចូលឆ្លើយបំភ្លឺក្នុងតុលាការក្នុងរដ្ឋផេនស៊ីលវ៉េនៀ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ