#មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង

Articles by Tag មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង

មេរោគបំប្លែងថ្មី អូមីក្រុង បានចូលដល់ចិនដីគោកជាលើកដំបូងហើយ ខណៈចិនបន្ដរឹតត្បិតខ្លាំង

ដោយ​ ឈិន ភិរម្យ
ចិនដីគោកបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុង ជាលើកដំបូង បើទោះបីជាកន្លងមកប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះ មានការរឹតត្បិតខ្លាំងក្នុងទប់ស្កាត់កូវីដ១៩រីករាលដាលយ៉ាងណាក្ដី។ ករណីអូមីក្រុង ដែលទើបតែបានរកឃើញនៅចិននេះ គឺបានកើតលើអ្នកដំណើរម្នាក់ នៅក្នុងទីក្រុងនៃខេត្តតៃចៀន ដោយរូបគេ បានធ្វើដំណើរពីក្រុងប៉េកាំងទៅដល់ទីក្រុងនៃខេត្តតៃចៀន ប្រហែលតែ២ម៉ោងប៉ុណ្ណោះ ហើយក៏ត្រូវបានធ្វើតេស្ដ ជាលទ្ធផល គឺមានវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុងតែម្ដង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNBC។