ប្រទេសវៀតណាម

ក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគមាសកំពុងមានហាងឆេងខ្ពស់នៅវៀតណាម


ពលរដ្ឋវៀតណាម កំពុងផ្អើលនាំគ្នាទិញក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគពណ៌មាស និងមានលេខរៀងក្រដាសប្រាក់ (Serial Number) “៩៩៩៩” ក្នុងតម្លៃខ្ពស់រហូតដល់ទៅ៨២ដុល្លារ ក្នុងមួយសន្លឹកដើម្បីទុកជាលុយនាំលាភ នាំសំណាងសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសវៀតណាម
ដោយ

វាជាប្រពៃណីទៅហើយសម្រាប់ពលរដ្ឋវៀតណាម ដែលតែងតែចង់បានក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបសត្វតាមឆ្នាំនីមួយៗក្នុងរដូវកាលចូលឆ្នាំថ្មីរបស់ពួកគេ ព្រោះពិធីបុណ្យចូលឆ្នាំថ្មីនេះគឺជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតនៅក្នុងប្រទេសនេះដែលនឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលថ្ងៃសំខាន់បំផុតនៃពិធីបុណ្យចូលឆ្នាំនេះគឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំដដែល។

សម្រាប់ឆ្នាំនេះ ក្រដាសប្រាក់២ដុល្លារ ត្រូវបានព្រីនអមជាមួយរូបនាគពណ៌មាស ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់បានតម្លៃខ្ពស់បំផុត ជាពិសេសគឺក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀងក្រដាសប្រាក់ (Serial Number) តែ៣ ឬ ៤ខ្ទង់ដូចៗគ្នាដូចជា ៨៨៨ ឬ ៩៩៩៩ ជាដើមដែលគេជឿថាជាលេខនាំលាភ នាំសំណាង នាំមកនូវក្ដីសុខក្នុងក្រុមគ្រួសារ និងរកស៊ីមានបាន។

ពលរដ្ឋម្នាក់ឈ្មោះ ឡាំ (Lam) នៅក្រុងហូជីមិញ និយាយថា គាត់ទិញក្រដាសប្រាក់២ដុល្លារ បានតែ១០សន្លឹកប៉ុណ្ណោះដែលមានលេខ៤ខ្ទង់ដូចៗគ្នា។

គាត់បញ្ជាក់ថា គាត់បានទិញក្រដាសប្រាក់ទាំងនេះដើម្បីនាំលាភ នាំសំណាងដល់សាច់ញាតិរបស់គាត់ ព្រោះគាត់ជឿថា វានាំលាភ នាំសំណាង និងជួយឱ្យគ្រួសារគាត់រកស៊ីមានបាន ហើយបើទោះជាក្រដាសប្រាក់ដែលមានលេខរៀងកម្រមានតម្លៃថ្លៃជាង១០ដង បើធៀបនឹងក្រដាសប្រាក់ដែលមានលេខរៀងធម្មតាក៏ដោយ ក៏គាត់នៅតែទិញវាដែរ ព្រោះពិធីបុណ្យបុណ្យចូលឆ្នាំថ្មីមានតែម្ដងទេក្នុងមួយឆ្នាំ។

ពលរដ្ឋវៀតណាម ម្នាក់ទៀតឈ្មោះ ឈិញ (Chinh) ដែលជាអ្នកលក់កាក់ប្រាក់ និងក្រដាសប្រាក់ប្រភេទនេះនិយាយថា គាត់អាចរកបានក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀង ៩៩៩៩ តែមួយសន្លឹកប៉ុណ្ណោះ ហើយលក់វាបានក្នុងតម្លៃ៨២ដុល្លារអាម៉េរិក ចំណែកឯក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀង៣ខ្ទង់ដូចៗគ្នាដូចជាលេខ៦៦៦ និងលេខ៨៨៨ ឬ លេខ៩៩៩ អាចលក់បានក្នុងតម្លៃចន្លោះពីជាង១៦ដុល្លារ ទៅជាង២០ដុល្លារ ក្នុងមួយសន្លឹក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុង គ្រោងផ្ដល់ឧបបត្ថម្ភធនជាង២០ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មឥន្ធនៈស្អាតអ៊ីដ្រូសែន

ព័ត៌មាន
ជប៉ុន គ្រោងចំណាយដល់២០,៣ពាន់លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីផ្ដល់ឧបត្ថម្ភធនដល់ការផលិតឥន្ធនៈ អ៊ីដ្រូសែន ដែលកាន់តែស្អាតជាមួយនឹងគ…

តើនរណាវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក?

ព័ត៌មាន
ការផ្លាស់ប្តូរតំណែងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ឆ្លុះបញ្ចាំងពីការប្រែប្រួលនៃអាណាចក្រជំនួញ និងការប្រែប្រួលយ៉ាងឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ