គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចបានជាង៨៩% ហើយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២


គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃជិត ១០លានដុល្លារ ដែលបានសាងសង់អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មកទល់ពេលនេះសម្រេចបានការសាងសង់ជាង៨៩%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត

ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងនាពេលថ្មីៗនេះថា គម្រោងសាងសង់កំពង់ផែទេសចរខេត្តកំពត គិតមកទល់ពេលនេះ សម្រេចបានការសាងសង់ជាង ៨៩% និងគ្រោងបញ្ជប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចំណាយទឹកប្រាក់ប្រមាណជិត ១០ លានដុល្លាអាមេរិក ដែលជាការសហការ រវាងរាជរដ្ឋាភិបាលកម្ពុជានិងដៃគូសហការធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។ ហើយគម្រោងសាងសង់ធ្លាប់បានកំណត់ថា ត្រូវសម្រេចការសាងសង់ តាំងពីខែមិថុនាមកម្លេះ ក៏ប៉ុន្តែដោយសារតែកូវីដ១៩ ទើបធ្វើឲ្យមានការពន្យាពេលនៃការសាងសង់ ដែលបន្តអូសបន្លាយរហូត ពាក់កណ្ដាលឆ្នាំ២០២២វិញ។

យ៉ាងណាមិញក្រោយបញ្ចប់ការសាងកំពង់ផែទេសចរណ៍អន្តរជាតិនេះរួច និងដាក់ឲ្យដំណើរការនោះ វាបានចូលរួមចំណែកជាដល់សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តកំពតកាន់តែមានការរីកចម្រើនបន្ថែមទៀត ព្រោះថាទីតាំងនៃកំពង់ផែនេះ និងជួយដល់ការទាក់ទាញនូវភ្ញៀវទេសជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវនៃប្រទេសជិតខាងកម្ពុជា រួមមាន ប្រទេសថៃ និងវៀតណាមជាដើម។

តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលធ្លាប់បានចេញផ្សាយនាពេលកន្លងមកបានបង្ហាញថាថា កំពង់ផែនេះ នឹងអាចផ្ដល់សេវាកម្មទេសចរណ៏ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង៣៦ម៉ឺននាក់នៅក្នុង១ឆ្នាំផងដែរ។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះមានជម្រៅជាង៤ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត និងបានសាង់សង់លើផ្ទៃដីសរុបចំនួន៤ហិកតា ផងដែរ៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនថ្មីមួយទៀត នឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាឆាប់ៗនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជាអះអាងថា ឆាប់ៗនេះ ផ្សារមូលបត្រកម្ពុជា នឹងមានថ្មីមួយទៀតមកចុះបញ្ជី ដែលជាក្រុមហ៊ុនទី ១៥ សម្រាប់ផ្សារម…

អតីតនាយករដ្ឋមន្ត្រីជប៉ុន ចេញពីថ្លែងពាក់ព័ន្ធបញ្ហារសើបកោះតៃវ៉ាន់ជាថ្មីទៀត ទោះចិនព្រមាន

ព័ត៌មាន
លោក ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឃើញថាមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានការបញ្ចេញមតិច្រើនជុំវិញរឿងដ៏រសើបទាក់ទងនឹងកោះតៃវ៉ាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ