វិស័យថាមពល

ប្រទេសចំនួន១១៨ រួមទាំងកម្ពុជា ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញឲ្យបានបីដងនៅត្រឹមឆ្នាំ២០៣០


ការសន្យាបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងនៅឆ្នាំ២០៣០ ទទួលបានការគាំទ្រពីប្រទេសចំនួន១១៨ រួមទាំងកម្ពុជា នៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៨ ឬ COP28 ដែលកំពុងដំណើរការរៀបចំធ្វើឡើងនៅរដ្ឋធានីឌូបៃ ប្រទេសអារ៉ាប់រួម។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកបានប្រកាសសន្យាផ្តល់ប្រាក់៣ពាន់លានដុល្លារដល់មូលនិធិអង្គការសហប្រជាជាតិ ដែលមានបំណងជួយប្រទេសកំពុងអភិវឌ្ឍន៍កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗ។
វិស័យថាមពល
ដោយ

សំណើរួមគ្នាមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរិ៍ ដោយសហរដ្ឋអាម៉េរិក អឺរ៉ុប និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងគោលបំណងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងឱ្យបានដល់យ៉ាងហោចណាស់១ម៉ឺន១ពាន់ជីហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០ ខាងមុខ។ ប្រទេសជប៉ុនបានបន្ថែមការគាំទ្ររបស់ខ្លួន ហើយប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នៅអាស៊ីផ្សេងទៀតរួមទាំងកម្ពុជា និងនៅអាហ្វ្រិក ក៏ត្រូវបានអំពាវនាវឱ្យចូលរួមដែរ។

ប្រសិនបើសម្រេចបាន សំណើនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុសកលលើកទី២៨ (COP28) ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី។ គោលបំណងនោះ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅនៅក្នុងកិច្ចព្រមព្រៀងចុងក្រោយនៃកិច្ចប្រជុំកំពូលនេះ ដែលក្នុងនោះនឹងមានប្រទេសប្រហែល២០០នឹងចូលរួម។

គួរជម្រាបថា COP ឬ«សន្និសីទនៃភាគី» គឺជាកិច្ចព្រមព្រៀងស្តីពីអាកាសធាតុមួយ ដែលត្រូវបានបង្កើតឡើងកាលពី៣០ឆ្នាំមុន គឺនៅឆ្នាំ១៩៩៥ ដែលមានប្រទេសជាង១៥០ចូលរួម និងបានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិនេះ ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីគួរឲ្យព្រួយបារម្ភដោយសារតែការបំណុលបរិយាកាសពីសំណាក់មនុស្ស។

ប្រទេសជាសមាជិកបានកោះប្រជុំស្តីពីការប្រែប្រួលអាកាសធាតុស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក។ កាលពីឆ្នាំ២០១៥ COP 21 ដែលធ្វើឡើងនៅទីក្រុងប៉ារីស មានប្រទេសជាង១៩០ បានអនុម័តកិច្ចព្រមព្រមកំណត់ការឡើងកម្តៅផែនដីឱ្យនៅក្រោម២អង្សាសេ ឬ១,៥អង្សាសេ លើសពីកម្រិតឧស្សាហកម្ម។

យ៉ាងណាមិញ ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលមិនបានបង្ហាញសញ្ញានៃការថយចុះទេ ហើយការបញ្ចេញកាបូនឌីអុកស៊ីតពីប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងទ្វេដងចាប់តាំងពីដើមសតវត្សទី២១។

យោងតាមទិន្នន័យពី Our World in Data ដែលចងក្រងដោយសាកលវិទ្យាល័យ Oxford និងអង្គការដទៃទៀតនៅចក្រភពអង់គ្លេស ការបំភាយឧស្ម័នកាបូនិកដែលបានមកពីឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមែនជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបានកើនឡើងជិត៣០% ពីឆ្នាំ២០១០ ដល់២០២១។

ខណៈចាប់តាំងពីដើមសតវត្សទី២១នេះមក ការបំភាយឧស្ម័ននៅក្នុងប្រទេសចិន បានកើនឡើង៣,១% ប្រទេសប្រេស៊ីល៤១% និងនៅក្នុងប្រទេសរុស្ស៊ីកើន១៦%។ ការបំភាយឧស្ម័ននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏មានការកើនឡើងទ្វេដងដែរ ស្របពេលដែលនៅប្រទេសវៀតណាម កើនឡើង៥,៥%។

ទោះជាមិនបានលទ្ធផលជាក់ស្តែងក៏ដោយ សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរិ៍ ពោលគឺនៅមុនកិច្ចប្រជុំCOP28 ដែលមានការចូលរួមពីអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស បានប្រកាសអំពីជំនួយ៣ពាន់លានដុល្លារបន្ថែមតាមមូលនិធិអាកាសធាតុបៃតងរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ។ ចំនួននេះនឹងកើនដល់៩,៣ពាន់លានដុល្លារពីលើការប្តេជ្ញាចិត្តថ្មី ដែលបានប្រកាសរួចហើយដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន និងប្រទេសដទៃទៀត។

ប្រទេសអាស៊ី និងអាហ្រ្វិកនឹងមានសារសំខាន់ក្នុងការបំពេញតាមការសន្យានាពេលបច្ចុប្បន្ន។ ក្របខ័ណ្ឌសម្រាប់មូលនិធិទាំងនោះ គឺដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យងើបឡើងវិញពីការខូចខាតដោយសារបម្រែបម្រួលអាកាសធាតុ ដែលបរិច្ចាគជាចម្បងពីប្រទេសអភិវឌ្ឍន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហុងដា កាត់បន្ថយការងារ៩០០ កន្លែងនៅរោងចក្រមួយចំនួននៅចិន ដោយសារការងាកទៅរកទីផ្សាររថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត Honda Motor របស់ប្រទេសជប៉ុន បានសម្រេចចិត្តកាត់បន្ថយការងារចំនួន៩០០កន្លែងនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅក្នុងប្រទេសចិន …

សហរដ្ឋអាម៉េរិកនឹងដាក់កម្រិតលើក្រុមហ៊ុនចិន និងគ្រឿងបន្លាស់ថ្មមិនឱ្យបានឥណទានពន្ធរថយន្តអគ្គិសនី

ព័ត៌មាន
រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចេញសេចក្តីណែនាំដែលគេបានរង់ចាំជាយូរមកហើយថា អាម៉េរិកនឹងដាក់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ