ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងអភិវឌ្ឈន៍ទីក្រុងឆ្លាតនៅវៀតណាមកំពុងប្រឈមនឹងបញ្ហាជាច្រើន


ផែនការកសាងទីក្រុងឆ្លាតវៃ ក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន បើទោះបីជាអ្នកជំនាញកំពុងខិតខំក្នុងការតម្រែតម្រង់ទិស ការធ្វើផែនការ និងការកសាងយ៉ាងណាក៏ដោយ ក៏គម្រោងការណ៍នេះនៅតែមានការលំបាក។ បញ្ហាដ៏ចម្រូងចម្រាសបំផុតនោះ គឺសមត្ថភាពរបស់មន្រ្តីមូលដ្ឋាន និងការរីកចម្រើននៃបច្ចេកវិទ្យា ដែលបច្ចុប្បន្នពិភពលោកកំពុងឈានដល់បញ្ជាបញ្ញាសិប្បនិម្មិត ក៏ដូចជាបញ្ហាផ្លូវច្បាប់ដ៏ស្មុគស្មាញជាច្រើន។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

អាជ្ញាធរវៀតណាម នៅទីក្រុងធំៗរូមទាំងទីក្រុងហាណូយ បានដាក់គោលដៅអភិវឌ្ឈន៍ទីក្រុងឲ្យក្លាយជាទីក្រុងឆ្លាត ដោយដាក់ចេញនូវគោលនយោបាយជំរុញការធ្វើបដិវត្តន៍កម្មសេវាកម្ម និងកម្មវិធីនានាទៅជាឌីជីថល និងបច្ចេកវិទ្យាពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ប៉ុន្តែគោលដៅនេះកំពុងតែជួបបញ្ហា។

លោក ជុង ជៀប៊ិញ ( Truong Gia Binh) ប្រធានក្រុមប្រឹក្សាស្ថាបនិករបស់ VINASA ដែលជាស្ថាប័ន​បច្ចេកវិទ្យាមួយនៅវៀតណាម បាននិយាយថា សហគ្រាសសារជីវកម្មប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា ដូចជា Viettel និង VNPT បានសហការជាមួយអាជ្ញាធរខេត្ត ក្រុងចំនួន៤៥ និងបានកសាងមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ ថ្នាក់ខេត្តចំនួន៣៦ និងថ្នាក់ស្រុកចំនួន៤៥ ដោយព្យាយាមបញ្រ្ជាបចំណេះដឹងផ្នែកឌីជីថល ដោយរួមបញ្ចូលជាមួយនឹងបញ្ហាសិប្បនិម្មិត ដែលជាបច្ចេកវិទ្យាចុងក្រោយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់ ដើម្បីជំរុញផែនការនេះ ប៉ុន្តែក្រុមការងារកំពុងតែជួបប្រទះបញ្ហាប្រឈម។

បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺច្រករបៀងផ្លូវច្បាប់មានភាពមិនច្បាស់លាស់ និងមិនអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ជាពិសេសនីតិវិធីទាក់ទងនឹងការវិនិយោគ ការដេញថ្លៃ និងការជួលសេវាកម្មព័ត៌មានវិទ្យា ហើយលើសពីនេះ តំបន់ទីក្រុងនៅក្នុងគោលដៅ នៅមិនទាន់ផ្តោតលើការធ្វើផែនការឆ្លាតវៃ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជាមូលដ្ឋាននៅឡើយទេ។

លោកបានលើកឡើងថា ដូចជាករណីទីក្រុងហាណូយជាដើម គឺកំពុងតែត្រូវការយន្តការប្លែក និងលេចធ្លោ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យក្នុងប្រទេសវៀតណាម និងក្រៅប្រទេស ខណៈពេលដែលអ្នកពាក់ព័ន្ធទើបតែកំពុងផ្តួចផ្តើមបណ្តុះបណ្តាលបច្ចេកវិទ្យា។

លោកបានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ នេះ វៀតណាមបានកំណត់ថា ជាឆ្នាំជាតិនៃទិន្នន័យឌីជីថល ប៉ុន្តែការបង្កើតគំរូសម្រាប់ការប្រមូល ការតភ្ជាប់ និងទិន្នន័យធានាសុវត្ថិភាពព័ត៌មាន និងការទាញយកទិន្នន័យ ដើម្បីបម្រើដល់ការកសាងយុទ្ធសាស្ត្រ ប្រតិបត្តិការ និងការសម្រេចចិត្តក្នុងការគ្រប់គ្រងទីក្រុងនៅតែជាកង្វល់របស់រដ្ឋាភិបាលកណ្តាល និងមូលដ្ឋាននៅឡើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃអង្ករថៃនៅពេលនេះបានហក់ឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល១៧ឆ្នាំ

ព័ត៌មាន
តម្លៃអង្ករនៅថៃ ដែលធម្មតាមានតម្លៃពី៨ពាន់ទៅ៩ពាន់៥រយបាត ឫប្រមាណជាជិត២៣០ដុល្លារទៅជិត២៨០ដុល្លារនៅក្នុងមួយតោន នៅពេលនេះសមាគមកសិករថៃ បានអះអា…

ប្រេស៊ីលចូលរួមជាមួយ OPEC+ ដែលនឹងកាត់បន្ថយទិន្នផលប្រេងជាង៣លានធុងបារ៉ែលក្នុងមួយថ្ងៃ

ព័ត៌មាន
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនហៅកាត់ថា OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការដាក់បញ្ចូលប្រទេសប្រេស៊ីលជាសមាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ