ក្រសួងពាណិជ្ជកម្ម

អាជ្ញាធរខ្មែរប្រតិកម្មនិងកំពុងចាត់នីតិវិធីលើក្រុមហ៊ុនមួយចំនួននៅអាម៉េរិកដែលប្រើរូបប្រាសាទបុរាណខ្មែរលើសំបកវេចខ្ចប់ផលិតផល


ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងចាត់វិធានការផ្លូវលើក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកមួយ បន្ទាប់ពីក្រុមហ៊ុននេះបានប្រើប្រាស់ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នរបស់ខ្មែរដាក់លើសំបកវេចខ្ចប់ផលិតផលគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញមួយចំនួនទៀតដោយសារគ្មានការអនុញ្ញាត។
ក្រសួងពាណិជ្ជកម្ម
ដោយ

នេះមិនមែនជាលើកទី១នោះទេ ដែលប្រទេសផ្សេងៗប្រើប្រាស់រូបប្រាសាទបុរណខ្មែរធ្វើជាពាណិជ្ជកម្មលើផលិតផលរបស់ខ្លួន ពោលគឺករណីនេះបានកើតឡើងជាច្រើនដងរួចមកហើយ ហើយអាជ្ញាធរកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក៏បានដោះសា្រយ និងបង្ក្រាបករណីនេះដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗក្រសួងពាណិជ្ជកម្មបានរកឃើញក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់រូបប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដោយគ្មានការអនុញ្ញាតធ្វើជាស្លាកសញ្ញាពាណិជ្ជកម្មលើសំបកវេចខ្ចប់ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងផលិតផលមួយចំនួនទៀត កំពុងចរាចរដាក់លក់នៅហាងលក់ទំនិញ និងផ្សារអនឡាញនានានៅរដ្ឋកាលីហ្វ័រញ៉ា និងផ្លរីដាសហរដ្ឋអាម៉េរិក។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នក្រសួងពាណិជ្ជកម្មក្រោមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានាកំពុងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនទាំងនោះ ជាពិសេសក្រុមហ៊ុន SENG CHEANG MONG FOOD CORP ហើយចំពោះលទ្ធផលយ៉ាងណាក្រសួងនឹងបញ្ជាក់ប្រាប់នៅពេលក្រោយ។

ក្រោយរកឃើញករណីនេះ បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសឱ្យបន្តស្រាវជ្រាវ និងផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់លើករណីផ្សេងទៀតផងដែរ។

បើតាមក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០២០ និង២០២១ កន្លងមក ក្រសួងពាណិជ្ជកម្មបានសហការជាមួយស្ថានទូតកម្ពុជា នៅប្រទេសផ្សេងៗទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដោយខុសទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិបានជាបន្តបន្ទាប់ផងដែរ។ វិធានការនាពេលនោះ គឺក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃកម្ពុជា បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញទាំងនោះ រួមជាមួយប្រទេសដែលទំនិញខុសច្បាប់ទាំងនោះកំពុងធ្វើចរាចរ ដើម្បីស្នើសុំការផ្ដល់កិច្ចសហការ និងធ្វើអន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះ។ បន្ថែមលើនេះ តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម ក៏បានចេញលិខិតណែនាំ និងហាមឃាត់ផ្ទាល់ទៅក្រុមហ៊ុន និងហាងលក់ទំនិញទាំងនោះឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផលរបស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជា នៅលើសំបកវេចខ្ចប់នៃផលិតផលផងដែរ។

ក្រសួងពាណិជ្ជកម្ម អរគុណដល់ដល់សាធារណជនទាំងអស់ ចំពោះការផ្តល់ព័ត៌មាននានាទាក់ទងនឹងករណីប្រហាក់ប្រហែលនឹងអំពើល្មើសខាងលើមកក្រសួងពាណិជ្ជកម្ម និងកិច្ចសហការល្អរបស់ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណី និងសម្បត្តិជាតិ និងលើកស្ទួយដល់កិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកសារព័ត៌រាយការណ៍ពីភាពអសកម្មក្នុងសង្គម ដើម្បីឱ្យរដ្ឋាភិបាលអាចដោះស្រាយបញ្ហាចំគោលដៅ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរ…

ក្រុមអ្នកជំនាញរំពឹងថាវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២៤ នឹងប្រសើរឡើងវិញ តែអាចបន្តរងឥទ្ធិពលពីវិបត្តិសកលនានា

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅរយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យទេសចរណ៍នៅកម្ពុជា ហាក់មិនមានការប្រែប្រួលខ្លាំងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ