ក្រសួងពាណិជ្ជកម្ម

ម្ចាស់អាជីវកម្មអាចប្រឈមផ្លូវច្បាប់ ប្រសិនបើគ្មានបិទស្លាកតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួន


ក្រសួងពាណិជ្ជកម្មតម្រូវអាជីវករ សេវាករ និងពាណិជ្ជករនៅកម្ពុជាទាំងអស់ បិទស្លាកថ្លៃលើទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ដែលបានដាក់តាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជលក់ទំនិញបន្ទាប់បន្សំ។ ប៉ុន្តែ ក្នុងករណីអ្នករកស៊ីទាំងនេះមិនអនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម នោះពួកគេអាចប្រឈមនឹងការទទួលខុសត្រូវចំពោះមុខផ្លូវច្បាប់ជុំវិញបញ្ហានេះ។
ម្ចាស់អាជីវកម្មអាចប្រឈមផ្លូវច្បាប់ ប្រសិនបើគ្មានបិទស្លាកតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួន

ក្រោយមានការបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យអាជីវករ សេវាករ និងពាណិជ្ជករទាំងអស់នៅកម្ពុជាត្រូវបិទស្លាកតម្លៃលើទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលបានដាក់លក់នៅតាមហាង ឬអគារលក់ទំនិញរបស់ខ្លួន ដើម្បីបង្កភាពស្រួលដល់អ្នកទិញ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិតែម្តង។ សម្រាប់ការបិទស្លាកតម្លៃនេះដែរ ក្រសួងពាណិជ្ជកម្មតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់បិទស្លាកតម្លៃជាប្រាក់រៀលនៅពីមុខ ឬនៅពីលើរូបបិយបណ្ណបរទេស។ ប៉ុន្តែក្នុងករណីចាំបាច់ម្ចាស់អាជីវកម្មមួយចំនួន ក៏អាចបិទស្លាកតម្លៃជារូបិយបណ្ណបរទេសលើទំនិញរបស់ខ្លួនផងដែរ តាមរយៈការសុំការអនុញ្ញាតពីច្រកចេញចូលតែមួយពីរដ្ឋបាលរាជធានី-ខេត្ត ហើយពួកគេត្រូវបង់កម្រៃសេវាសាធារណៈជូនរដ្ឋ។

សេចក្តីជូនដំណឹងដដែលនេះបានគូសបញ្ជាក់ទៀតថា ម្ចាស់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មអាចប្រឈមមុខនឹងផ្លូវច្បាប់ក្នុងករណីក្នុងករណីអាជ្ញាធររកឃើញថា ពួកគេបានធ្វើអាជីកម្មល្មើសនឹងការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មជំរុញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកតម្លៃជារៀងរាល់ខែ។ លើសពីនេះត្រូវចូលរួមពង្រឹង និងអនុវត្តស្របតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ ធ្វើឲ្យខេត្តកំពង់ស្ពឺជួបបញ្ហាប្រឈមខ្វះកម្លាំងពលកម្មច្រើនក្នុងវិស័យឧស្សហកម្ម?

ព័ត៌មាន
ចំពេលដែលរោងចក្រកាត់ដេរជាច្រើនកំពុងមានការកាត់បន្ថយការងារកម្មករកម្មការិនី ខេត្តកំពង់ស្ពឺឯណោះវិញ បែរជាមានការខ្វះកម្លាំងពលកម្មរាប់ពាន់នាក់…

បញ្ចុះតម្លៃ ៣០% ភ្លាមៗ ! រាល់ការទិញសំបុត្រឡាននៅ BookMeBus ហើយទូទាត់តាម AMK Mobile

ព័ត៌មាន
បញ្ចុះតម្លៃ ៣០% ជូនអតិថិជនភ្លាមៗ! ក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់អតិថិជនដែលមានបំណងចង់កក់ ឬទិញសំបុត្រឡានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ