ប្រេងឥន្ធនៈ

ប្រេស៊ីលចូលរួមជាមួយ OPEC+ ដែលនឹងកាត់បន្ថយទិន្នផលប្រេងជាង៣លានធុងបារ៉ែលក្នុងមួយថ្ងៃ


អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនហៅកាត់ថា OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការដាក់បញ្ចូលប្រទេសប្រេស៊ីលជាសមាជិក ហើយក្រុមនេះបានបញ្ជាក់ជាថ្មីទៀតថា ពួកគេនឹងកាត់បន្ថយផលិតកម្មប្រេងរួមគ្នាចំនួន៣,៦លានធុងបារ៉ែលក្នុងមួយថ្ងៃ ដែលគ្រោងនឹងបន្តរហូតដល់បញ្ចប់ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រេងឥន្ធនៈ
ដោយ

ការសម្រេចចិត្តនេះបានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការ OPEC និងមិនមែន OPEC លើកទី៣៦ នៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈសន្និសីទវីដេអូពីចម្ងាយ​។ បើតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ OPEC + អង្គការផលិតប្រេងពិភពលោកមួយនេះបានអញ្ជើញប្រទេសប្រេស៊ីល ដែលជាអ្នកផលិតប្រេងដ៏កំពូលទាំង១០នៅក្នុងពិភពលោកឱ្យចូលជាសមាជិករបស់ខ្លួន។

សេចក្ដីថ្លែងការណ៍នេះ ក៏បានគាំទ្រការសម្រេចចិត្តក្នុងការកាត់បន្ថយទិន្នផលប្រេង ដើម្បី«ធានាបាននូវទីផ្សារប្រេងប្រកបដោយស្ថិរភាព និងតុល្យភាព»ផងដែរ។

ក្រុមនេះមិនបានពន្យល់ទេថា តើការកាត់បន្ថយដោយស្ម័គ្រចិត្តក្នុងចំណោមសមាជិកមួយចំនួនរួមទាំងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនឹងបន្តចាប់ពីខែមករាខាងមុខនេះ ឬយ៉ាងណានោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយបានរបាយការណ៍ថា សមាជិកនីមួយៗនឹងប្រកាសពីការកាត់បន្ថយរបស់ខ្លួនដោយស្ម័គ្រចិត្ត។ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក ប្រទេសអារ៉ាប៊ីសាអូឌីត បាននិងកំពុងចូលរួមកាត់បន្ថយការ ផលិតប្រេងចំនួន២លានធុងបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ២០២៤ ហើយប្រទេសនេះក៏កំពុងនាំមុខគេក្នុងការកាត់បន្ថយការផលិតប្រេងចំនួន៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ដែលនឹងចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំក្រោយនេះ ដែលជាផ្នែកមួយនៃការកាត់បន្ថយជារួមប្រហែល១លាន៦សែនធុងបារ៉ែល​ក្នុងមួយថ្ងៃថែមទៀត។

មិនតែប៉ុណ្ណោះទេប្រទេសនេះ ក៏បានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន១លានធុងបារ៉ែលក្នុងមួយថ្ងៃដែលគ្រោងនឹងផុតកំណត់នៅខែធ្នូនេះផងដែរ។

ចំណែកប្រទេសរុស្ស៊ីវិញបាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃរហូតដល់ត្រីមាសទីមួយឆ្នាំ២០២៤ ខណៈដែលប្រទេសអាល់ហ្សេរី នឹងកាត់បន្ថយទិន្នផលចំនួន៥ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយប្រទេសកាហ្សាក់ស្ថាននឹងកាត់បន្ថយបន្ថែមជាង៨ម៉ឺនធុងបារ៉ែលទៀតក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីមួយឆ្នាំក្រោយនេះ។

តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីបានឡើងថ្លៃជាង១% នៅក្នុងវគ្គជួញដូរមុននេះ បន្ទាប់ពីក្រុមអ្នកផលិត OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលប្រេង។ បើតាមសន្សន៍ទីផ្សារប្រេងឆៅ Brent បានបង្ហាញថា តម្លៃប្រេងសម្រាប់ខែកុម្ភៈ បានធ្លាក់ចុះ១,៦% មកនៅត្រឹមជាង៨១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឈន៍ទីក្រុងឆ្លាតនៅវៀតណាមកំពុងប្រឈមនឹងបញ្ហាជាច្រើន

ព័ត៌មាន
ផែនការកសាងទីក្រុងឆ្លាតវៃ ក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន បើទោះបីជាអ្នកជំនាញកំពុងខិតខំក្នុងការតម្រែតម្រង់ទិស ការធ្វើផែនការ…

ទិន្នផលស្រូវនៅតំបន់អាស៊ី អាចប្រឈមហានិភ័យដោយសារបញ្ហាអាកាសធាតុនៅឆ្នាំក្រោយ

ព័ត៌មាន
ផលិតកម្មស្រូវនៅក្រៅរដូវកាលនៅក្នុងតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារលក្ខខណ្ឌមិនអំណោយផលមួយចំនួនដូចជាផ្ទៃដីដាំស្រូវស្ងួតហែង និងអាងស្តុកទឹករួម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ