សេដ្ឋកិច្ច

តំបន់​សេដ្ឋកិច្ច​ពិសេស​១៤ មាន​សកម្ម​ភាព​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា


គិត​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​សេនាធិការ បាន​អនុម័ត​ជា​គោលការណ៍​​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ទាំង​អស់ ចំនួន ៤៤​កន្លែង។ ប៉ុន្តែ ក្នុង​ចំនួន​នេះ មាន​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស ២១​ប៉ុណ្ណោះ ដែល​ទទួល​បាន​អនុក្រឹត្យ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រីដើម្បី​ប្រតិបត្តិការ​អភិវឌ្ឍន៍​អាជីវកម្ម នៅក្នង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន។
តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង នៅ​ក្នុង​ខេត្ត​កោះកុង ជាប់​ព្រំដែន​កម្ពុជា-ថៃ។
ដោយ

នេះ​បើ​យោង​តាម​របាយការណ៍​ពី​គណៈកម្មការ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ CDC ដែល​បាន​ផ្តល់​ឲ្យ គេហទំព័រ ខេមបូណូមីស។ 

របាយការណ៍​ដដែលបាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​ខែ​មករា ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​រោងចក្រ​សហគ្រាស​ចំនួន ២៨០ រោងចក្រ ដែល​បាន​បោះ​ទីតាំង​ប្រតិបត្តិការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៤ ហើយ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ 

ហើយ​ជា​បន្ត​បន្ទាប់ មាន​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម និង​ខេត្ត​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង ស្ថិត​នៅ​តាម​បណ្តាយ​ព្រំដែន​កម្ពុជា-ថៃ។

លោក​ឧកញ៉ា សៀ ឫទ្ធី (រូប​ខាង​ឆ្វេង) ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​វិនិយោគិន​មក​ពី​អាល្លឺម៉ង់ ដើម្បី​អភិវឌ្ឍ​​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។ (រូបភាព៖ ហេង ភារម្យ)

បច្ចុប្បន្ន មាន​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស ១៤​ប៉ុណ្ណោះ ដែល​បាន​និង​កំពុង​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​មាន​សកម្មភាព​អាជីវកម្ម​ខ្លាំងក្លា ដែល​សរុប​ជា​ទឹក​ប្រាក់​នៃ​ការ​បោះទុន​វិនិយោគ​អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច​ពិសេស​ទាំង​១៤​នេះ មាន​ទឹក​ប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក និង បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន​ជាង ៨​ម៉ឺន​នាក់។ នេះ​បើ​យោងតាម​របាយការណ៍​ពី CDC។

តើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ?

ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ទីតាំង​វិនិយោគ​ដែល​បង្កើត​ឡើង​សម្រាប់​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជា​ទូទៅ រដ្ឋាភិបាល​បាន​ផ្តល់​លក្ខខណ្ឌ​លើក​ទឹក​ចិត្ត​ផ្សេងៗ ដូចជា ការ​អនុគ្រោះ​ពន្ធ ការ​បម្រើ​ជូន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ ការ​សម្រួល​បែប​បទ​នាំ​ចេញ នាំចូល​ទំនិញ ការ​សម្រួល​បែប​បទ​រដ្ឋបាល​នានា និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ជា​ច្រើន ដើម្បី​ជំរុញ​សកម្មភាព​វិនិយោគ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge មាន​ប្រសាសន៍​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ចាំបាច់​ណាស់​ដើម្បី​ក្លាយ​ខ្លួន​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់ សម្រាប់​តភ្ជាប់​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​កម្ពុជា​ក្នុង​ក្រប​ខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ 

លោក​​ឧកញ៉ា​បន្ថែម​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ជួយ​ជំរុញ​ការ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​កាន់​តែ​មាន​ភាព​មមាញឹក​និង​ទាក់ទាញ​ខ្លាំង​សម្រាប់​ការ​វិនិយោគ។

តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក World Bridge International និង ក្រុមហ៊ុន Kerry Logistics ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​នៅ​អាស៊ី ដែល​បាន​បោះទុន​វិនិយោគ ១០០​លាន​ដុល្លារ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រែកហូរ ក្រុង​តាខ្មៅ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស Kerry World Bridge នឹង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត ៣​ម៉ឺន​នាក់ ហើយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូល​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ដោយ​ផ្ទាល់ ដែល​មាន​សាច់​ប្រាក់​មិន​តិច​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុន​គេ​ស្គាល់​ជា​ជង្រុក​ត្រី ពេល​នេះ​ល្បី​នាំ​ត្រី​ចូល!​

ព័ត៌មាន
ថ្មីៗ​នេះ ខេមបូណូមីស បាន​ចុះផ្សាយ​អត្ថបទ​មួយ អំពី​កម្ពុជា​​នាំចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ក្នុង​មួយ​ឆ្នាំ​ៗ​ក្នុង​ទឹក​ប្រាក់​រាប់​សិប​ល…

បណ្ឌិត យ៉ង សាំងកុមារ ទោះ​ធ្វើ​បក្ស​នយោបាយ ក៏​មិន​ភ្លេច​កសិកម្ម

ព័ត៌មាន
ឈ្មោះ យ៉ង សាំងកុមារ ប្រហែល​ជា​មនុស្ស​ភាគច្រើនបាន​ស្គាល់​ហើយ គឺ​តាម​រយៈ​ការងារ​កសិកម្ម​របស់​អង្គការ សេដាក ដែល​លោក​ធ្លាប់​ដឹកនាំ​និងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ