ព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ស្លាប់២ របួសជាង២០នាក់ ក្រោយយោធាភូមាផ្តើមបើកការបាញ់ប្រហារលើក្រុមបាតុករ


ស្ថានការណ៍ដ៏ក្តៅគគុក កំពុងតែបន្តឆាបឆេះ និងឡើងកំដៅក្រោយបាតុករស្រីវ័យ២០ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅមន្ទីរពេទ្យនាថ្ងៃទី១៩កុម្ភៈកន្លងទៅ ក្រោយស្ថិតក្នុងការសង្រ្គោះបន្ទាន់អស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីនាងត្រូវបានប៉ូលីសបាញ់ចំក្បាលអំឡុងពេលនាងកំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបសឹកភូមា។ ក្រោយមរណៈភាពរបស់នាង កំហឹងនិងការតវ៉ាកើតមានកាន់តែខ្លាំងឡើងៗ ជាហេតុនាំឲ្យក្រុមយោធាបានបើកការបាញ់ប្រហារលើហ្វូងបាតុករមួយក្រុម បណ្តាលឲ្យស្លាប់មនុស្ស២នាក់ទៀត និងរបួសជាង២០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Nikkei។
ស្លាប់២ របួសជាង២០នាក់ ក្រោយយោធាភូមាផ្តើមបើកការបាញ់ប្រហារលើក្រុមបាតុករ (រូបភាព៖Stringer/ Reuters)
ដោយ

ហេតុការណ៍នេះកើត​ឡើងកាល​ពីថ្ងៃ​សៅរ៍ទី ២១កុម្ភៈ នៅទីក្រុង​ Mandalay ដែលជា​ទីក្រុងធំ​លំដាប់ទី២​របស់ភូមា។ ក្រៅពីស្លាប់ និងរបួស ប៉ូលីស​បានឃាត់​ខ្លួនបាតុករ​៣០នាក់​ផ្សេងទៀត។ បាតុករ​ដែលបាន​បាត់បង់ជីវិត​ទាំង២នាក់ ត្រូវបាន​គេរាយការណ៍ថា ម្នាក់ត្រូវ​បានបាញ់​ចំក្បាល និងម្នាក់ទៀតបាញ់​ចំ​ដើមទ្រូង។

ការបាញ់ប្រហារ​លើក្រុមបាតុករ ក៏បានកើត​មាន​ឡើងនៅទីក្រុង និងកន្លែង​ផ្សេងៗទៀតផងដែរ ដោយក្នុងនោះមាន មនុស្ស​រាប់រយនាក់​ផ្សេងទៀត​បានរងរបួស ប៉ុន្តែ​អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍នោះគឺ ក្រុមបាតុករ​ដែលមាន​ឆន្ទៈ​រឹងមាំ​ឯទៀត មិនបានដក​ថយចេញពី​កន្លែង​ធ្វើបាតុកម្ម​ឡើយ។

ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានគេ​មើលឃើញថា ជាការបង្ហូរឈាម​ដ៏កក្តៅ​គគុកមួយ មិនធ្លាប់មាន​នោះទេ ចាប់តាំងពី​ក្រុមយោធា​បានធ្វើរដ្ឋ​ប្រហារ​កាលពីថ្ងៃ​ទី១កុម្ភៈមក។

ស្ថានការណ៍ក្នុង​ប្រទេសភូមា ហាក់កើនកំដៅ ស្របពេល​ដែលសំពាធ​ពីខាងក្រៅ ពោលគឺ​សម្ពាធ​ពីសហគមន៍​អន្តរជាតិ​បានបន្តធ្លាក់​មកជា​បន្តបន្ទាប់​ផងដែរ។ 

ជាក់ស្តែង កាលពីពេលថ្មីៗ​នេះក្រុមហ៊ុន Facebook បាន​សម្រេច​លុបចោល​ទំព័រហ្វេសប៊ុក​ព័ត៌មាន​ដ៏សំខាន់​មួយរបស់​ក្រុមយោធា​ភូមា​ក្រោមហេតុផលថា បានរំលោភ​លើបទដ្ឋាន​និងគោលការណ៍​របស់ Facebook ដែល​ហាមប្រាម​ពីការញុះញង់​ឱ្យមាន​អំពើហិង្សា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លងសរុប៧៦នាក់ហើយ ខណៈទីតាំងចំនួន២៣កន្លែងត្រូវបានបិទបណ្ដោះអាសន្ន

ព័ត៌មាន
គិតមកទល់នឹងព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ចំនួន៧៦នាក់…

ជប៉ុនផ្តល់ថវិកា ២លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ