គម្រោង​អគារខ្ពស់ៗ

ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ


គម្រោង Once Central Tower ដែលមានអគារកម្ពស់ ២២ជាន់ និង ៣៨ ជាន់ ចំនួន៥ អគារ របស់ក្រុមហ៊ុន B.I.C Group បានប្រកាសបុកគ្រឹះសាងសង់ជាផ្លូវការហើយកាលពីដើមខែឧសភានេះ ដោយ វាមានទីតាំង នៅតំបន់បឹងស្នោរ។ ដំណាក់កាលដំបូងនេះ ក្រុមហ៊ុននេះ បានចំណាយទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក ជាមួយនឹងការអភិវឌ្ឍចម្រុះសម្រាប់ការរស់នៅ។
ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ
ដោយ

គម្រោង​ត្រូវបានដឹងថា នឹងចំណាយពេល​២ឆ្នាំ កន្លះ ក្នុងការអភិវឌ្ឍបញ្ចប់ ពោលគឺ​នឹងបញ្ចប់​ការសាងសង់​នៅត្រឹម​ឆ្នាំ២០២២ ខាងមុខនេះ។

ស្ថិតនៅដងនៃទន្លេមេគង្គ One Central Tower ប្រែក្លាយតំបន់​បឹងស្នោរ​ឲ្យទៅជា​ទីក្រុង​ដ៏ទំនើបថ្មីមួយ​ទៀត ដែលប្រមូល​ផ្តុំដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ទាន់សម័យ ផ្សារទំនើប​លំដាប់​អន្តរជាតិ មន្ទីរ​ពេទ្យទំនើប រួមជាមួយ​ការរស់នៅ​លក្ខណៈ​ធម្មជាតិ និងការកម្សាន្ត​ដ៏សម្បូរ​បែប​លំដាប់​ពិភពលោក នៅក្នុង​ទំហំដី​ប្រមាណ ២៤ ពាន់​ម៉ែត្រការ៉េ។

លោក យឹម លក្ខណ៍ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន B.I.C Group បានលើកឡើង​ថា «យើងចង់ជួយ​ប្រែក្លាយ​ទីក្រុងភ្នំពេញ ជាមួយ​តំបន់​អភិវឌ្ឍន៍​លំដាប់​ពិភពលោក  ដែលអាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ធំៗ រួមជាមួយ​លំនៅដ្ឋាន​ប្រណីតៗ»។

លោក យឹម លក្ខណ៍ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន B.I.C Group

លោកបន្ថែមទៀតថា ក្រៅពីគម្រោង អគារតម្លៃ ២០០ លាន​ដុល្លារអាមេរិកនេះ ក្រុមហ៊ុន B.I.C Group ក៏មាន​គម្រោងគួរ​ឲ្យចាប់​អារម្មណ៍​មួយផ្សេង​ទៀត នោះគឺ គម្រោង "The Long Bay" ។ គម្រោងនេះ មានទីតាំង​ស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ ប៉ែកខាង​លិចនៃ​ខេត្តព្រះសីហនុ ដែលស្ថិត​នៅក្នុងផ្ទៃ​សមុទ្រ​តារាសាគរ និងស្ថិត​នៅក្នុងទឹក​ដីខេត្ត​កោះកុង ក្នុងទំហំដី​អភិវឌ្ឍន៍ ២០០ហិកតា។

គម្រោង The Long Bay មានការសាងសង់​ឡើងដូចជា ឧទ្យាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប តំបន់ទេសចរណ៍​វប្បធម៌ រមណីយ​ដ្ឋានឆ្នេរសមុទ្រ រមណីយដ្ឋាន​កម្សាន្ត​លក្ខណៈធម្មជាតិ លំនៅដ្ឋាន​លក្ខណៈ​សម្រាកលំហែ​ប្រកប​ដោយផាសុកភាព​ជាដើម។

ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ

គួរបញ្ជាក់ដែរថា តាមរបាយការណ៍​ក្រសួង​រៀបចំដែនដី កម្ពុជា​ផ្តល់លិខិត​អនុញ្ញាត​សាងសង់​សំណង់​ខ្ពស់ៗ​ចាប់ពី៥ ជាន់ ឡើងទៅ​សម្រាប់​ការអភិវឌ្ឍ​ក្នុងរយៈពេល ១៤ឆ្នាំមកនេះ មានចំនួន​អគារខ្ពស់ៗ​សរុប​បានកើន​ឡើងរហូត​ជាង ១ពាន់អគារ ដែលរាប់ចាប់​ពីអគារ​លំនៅដ្ឋាន​ស្នាក់​នៅរូម សណ្ឋាគារ និងអគារ​ពាណិជ្ជកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្ករ​កម្ពុជា៖ ​នាំចេញ​ទៅ​ចិន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ការ​យក​ពន្ធ​ពី​អឺរ៉ុប

ព័ត៌មាន
ធនាគារ​ពិភពលោក បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​នេះ ថា ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ក…

បើអ្នកជួប​បញ្ហា​ក្រដាសប្រាក់​នៅពេលដកពី ATM តើគួរធ្វើដូចម្ដេច? ករណីសិក្សាពីធនាគារ ABA!

ព័ត៌មាន
មួយ​រយៈពេល​កន្លង​ទៅ​ថ្មីៗនេះ គេ​សង្កេត​ឃើញមាន​ការ​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក ត្អូញត្អែរ ឬចោទប្រកាន់អំពី​ក្រដាសប្រាក់​ដុល្លារក្លែងក្លាយ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ